រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានប្តីរបស់ខ្លួនបាញ់ឱ្យរបួសត្រគាកខាងឆ្វេងហូរឈាម កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ មីនា ២០១៤ នៅមុខស្ថានីយប្រេងតេលាបឹងត្របែក តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពដែលទទួលបានព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីដែលប្តីរបស់ខ្លួនបាញ់ឱ្យរបួស មានឈ្មោះ និច រតនា ភេទស្រី អាយុ២៧ឆ្នាំ ចំណែកបុរសជាប្តីបាញ់ប្រពន្ធខ្លួនឯងឈ្មោះថា កែវ រតនាហៅ ម៉ៅ អាយុ៣២ឆ្នាំ ជាទាហាន។
យោងតាមកំណត់ហេតុនៃពាក្យបណ្តឹងបានរៀបរាប់ថា ដំបូងឡើយប្តី-ប្រពន្ធមួយគូនេះបានឈ្លោះប្រកែកគ្នា បន្ទាប់មកប្តីបានវាយប្រពន្ធបែកមុខ ហើយដកកាំភ្លើងខ្លី បាញ់ប្រពន្ធ ក្បែរគុម្ពត្រចៀកខាងឆ្វេង ពេលនោះប្រពន្ធក៏រត់ចេញក្រៅ ហើយក៏ត្រូវបានប្តីបាញ់មួយគ្រាប់ទៀតចំត្រគាកខាងឆ្វេងហូរឈាមតែម្តង ។ រឿងរាវខាងលើត្រូវបានគេសន្និដ្ឋានថា អាចជារឿងប្រចណ្ឌ ។ ក្រោយពីកើតហេតុ ម្តាយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស។
ចែករំលែកព័តមាននេះ