ខេត្តកំពង់ធំ ៖ បច្ចុប្បន្ននេះបទល្មើសនេសាទ ដោយប្រើប្រាស់ឧបករណ៏ខុសច្បាប់(ឆក់ត្រី)នៅតែមានកើនឡើងទោះបីជាដឹងថា បើគេចាប់បាន ត្រូវជាប់គុកក៏ដោយ នៅតែប្រព្រឹត្តធ្វើឲ្យមានការ ព្រួយបារម្ភ ពីសំណាក់ថ្នាក់ដឹកនាំ ក្នុងការទប់ស្កាត់ដើម្បី ការពារធនធានមឆ្ឆាជាតិ ។
លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជល ផលស្ទឹងសែនបានឲ្យដឹងថានៅក្នុងការចុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅរដូវប្រាំងនេះ កម្លាំងសង្កាត់រដ្ឋបាលជលផលស្ទឹងសែន សហការការជាមួយផ្នែកសឹករងក្រុងស្ទឹងសែន កាលពីព្រឹក ថ្ងៃទី ១៤ ខែមីនាឆ្នាំ២០១៤ បានចុះបង្រ្កាបជនសង្ស័យ នេសាទខុសច្បាប់(ឆក់ត្រី)បានចំនួន២នាក់ នៅចំណុចបឹងព្រះអំពឹង ស្ថិតនៅក្នុងភូមិសាស្រ្តឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ទី១.ឈ្មោះ យឹម លីម ភេទ ប្រុស ៣៨ឆ្នាំ និងទី២ ឈ្មោះ ធ្លក រេង ភេទ ប្រុស អាយុ ២៤ឆ្នាំអ្នកទាំង២រស់នៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន រួមជាមួយនិងវត្ថុតាងមាន អាគុយ១២វុល៤០អាំពែរចំនួន២ គ្រឿង ដងឆក់២គូរ និងដុំអាំងវិចទ័រឆក់ត្រីចំនួន២គ្រឿង នាំយកមកកាន់ សង្កាត់រដ្ឋបាលជលផលស្ទឹងសែន នៅល្ងាចថ្ងៃដដែលនេះ។
លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ បានមានប្រសាសន៏ថា លទ្ធផលនៃការបង្ក្រាបបានបទល្មើសនេសាទខុសច្បាប់នេះ គឺជាការខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ចយើង និងសូមបានថ្លែងអំណរគុណចំពោះកម្លាំងសឹករងក្រុងស្ទឹងសែន ដែលបានសហការគ្នាល្អក្នុងការបង្រ្កាបបទល្មើសនេសាទបានជាច្រើនករណីមកហើយៗក៏សូមអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំនាំគ្នាប្រើប្រាស់នូវឧបករនេសាទខុសច្បាប់(ឆក់ត្រី)និងរបាំងស្បៃមុងដែលជាហេតុបណ្តាលឲ្យធនធានមច្ឆាជាតិត្រូវស្លាប់បាត់បង់ជីវិត គ្មានឳកាសនិងពងកូនបន្តរពូជ!និងជាហេតុនាំឲ្យមានទុក្ខទោសដល់ខ្លួនទៀតផងនៅចំពោះមុខច្បាប់។
ចែករំលែកព័តមាននេះ