ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​អាមេរិក​មួយ​ពេល​ឡើង​បែក​កង់​ចុះ​វិញ​បន្ទាន់​

11 ឆ្នាំ មុន

ពិត​ជា​ញ៉ាំង​ឱ្យ​​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​អ្នក​ដំណើរ​១៤៩​នាក់​ ដោយ​​សារ​ការ​បែក​កង់​​យន្ត​ហោះ​មួយ​ពេល​ហោះ​ឡើង​ កាល​ពី​យប់​ថ្ងៃ​​ទី១៣​ មីនា ដែល​អ្នក​បើក​យន្ត​ហោះ​ធុន​ AIRBUS A320 របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេ​រិក​ US AIRWAYS សម្រេច​ចិត្ត​បោះ​បង់​ចោល​ការ​ហោះ​ឡើង​ឱ្យ​យន្ត​ហោះ​ចុះ​ដី​វិញ​ពេល​ប្រុង​ឡើង ។

យោង​តាម​ព្រលាន​យន្ត​ហោះ​​ហ្វី​ឡា ដែល​​ហ្វី​យ៉ា ជា​កន្លែង​ដែល​យន្ត​ហោះ​នេះ​ប្រុង​ហោះ​ទៅ​កាន់​ក្រុង​ FORT LAUDERDALE រដ្ឋ​ផ្លរី​ដា ថា​កង់​មុខ​របស់​យន្ត​ហោះ​បាន​ផ្ទុះ​បែក​ ញាំុង​ឱ្យ​ច្រមុះ​យន្ត​ហោះ​ប៉ះ​ដី​ ។ យន្ត​ហោះ​នោះ​ពុំ​បាន​ឆេះ​ឡើយ​ ហើយ​បណ្តា​អ្នក​ដំណើរ​ដែល​មាន​តែ​ម្នាក់​​គត់​ត្រូវ​ការ​ជំនួយ​ពេទ្យ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​យន្ត​ហោះ​ ៕