ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រង់​​បាន​សាកសព​២០​នាក់ហើយ ក្រោយ​​ឆេះ​លិច​នាវា​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តុល្យការ​ពិតជា​ធ្ងន់ធ្ងរ​ក្រោយ​ភ្លើង​ឆាបឆេះ​យ៉ាង​សាហាវ​នាវា​ដឹក​អ្នក​មុជទឹក​មួយ​គ្រឿង ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​កាលី​ហ្វ័​រ​នី​ញ៉ា​។ លោក​BILL BROWN​ប្រមុខ​ប៉ូលិស​ក្រុង​SANTA BARBARA​អះអាង​នា​ព្រឹក​ថ្ងៃ​ទី​៣​កញ្ញា​ថា ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ស្រង់​ចេញពី​ទឹក សាកសព​មនុស្ស​២០​នាក់​ហើយ​សាកសព​មនុស្ស​រវាង​ពី​៤​ទៅ​៦​នាក់​ទៀត​កំណត់​ឃើញ​ក្នុង​ខ្មោច​នាវា​។ សរុប​មនុស្ស​ពី​៨​ទៅ​៩​នាក់​បាន​បាត់​ខ្លួន​ហើយ​គេ​គ្មាន​សង្ឃឹម​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​ឡើយ​។…

សហរដ្ឋអាមេរិក ៖ តុល្យការ​ពិតជា​ធ្ងន់ធ្ងរ​ក្រោយ​ភ្លើង​ឆាបឆេះ​យ៉ាង​សាហាវ​នាវា​ដឹក​អ្នក​មុជទឹក​មួយ​គ្រឿង ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​កាលី​ហ្វ័​រ​នី​ញ៉ា​។ លោក​BILL BROWN​ប្រមុខ​ប៉ូលិស​ក្រុង​SANTA BARBARA​អះអាង​នា​ព្រឹក​ថ្ងៃ​ទី​៣​កញ្ញា​ថា ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ស្រង់​ចេញពី​ទឹក សាកសព​មនុស្ស​២០​នាក់​ហើយ​សាកសព​មនុស្ស​រវាង​ពី​៤​ទៅ​៦​នាក់​ទៀត​កំណត់​ឃើញ​ក្នុង​ខ្មោច​នាវា​។

សរុប​មនុស្ស​ពី​៨​ទៅ​៩​នាក់​បាន​បាត់​ខ្លួន​ហើយ​គេ​គ្មាន​សង្ឃឹម​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​ឡើយ​។ ម្យ៉ាងទៀត​ការ​រុករក​ត្រូវ​បាន​ផ្អាក​ដោយ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​នា​ព្រឹក​ថ្ងៃ​ទី​៣​កញ្ញា​។ សរុប​តុល្យការ​ជា​ស្ថាពរ​នឹង​មាន​ជន​រង​គ្រោះ​៣៤​នាក់​។ មាន​តែ​សមាជិក​ក្រុម​នាវិក​៥​នាក់​ប៉ុណ្ណោះ​នៃ​នាវា​នោះ ដែល​នៅ​រស់រាន​មានជីវិត​ក្រោយ​ពី​អាច​លោត​ចូល​ក្នុង​ទឹក​។ ពួក​អ្នក​មុជទឹក​នឹង​បន្ត​ប្រតិបត្តិការ​ស្រង់​យក​សាកសព​ចុង​ក្រោយ​ទាំងឡាយ​។

នាវា​ឈ្មោះ​CONCEPTION​នោះ​ក្រោយ​ពី​ឆេះ បាន​លិច​ហើយ​ពេល​នេះ​ស្ថិត​ក្នុង​ជម្រៅ​ប្រមាណ​២០​ម៉ែត្រ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ