ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ប្រាក់​​ជាង​80​​ម៉ឺន​ដុល្លារ​​របស់​រដ្ឋា​​ភិបាល​​ត្រៀម​​ប្រគល់​​ជូន​ដល់​​អត្ត​ពលិក​​ជ័យ​​លាភី​​ស៊ី​ហ្គេម​​មុន​ចូល​​ឆ្នាំ​​ខ្មែរ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដូច​តាម​ការ​សន្យា​ រាជ​រដ្ឋាភិបាល​កម្ពុជា​ នឹង​ចំណាយ​​ថវិកា​ប្រមាណ​​ជា​ជាង​៨០​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ប្រគល់ជូន​ដល់​គ្រូ​បង្វឹក​-គ្រូ​ជំនួយ​ និង​​កីឡាករ-​កីឡាការិនី ដែល​ខិត​ខំ​ប្រឹង​ប្រែង​ប្រកួត​ដណ្តើម​បាន​ជ័យ​លាភី​មេដាយ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៧​ នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ កាលពី​ចុង​​ឆ្នាំ​២០១៣​ កន្លង​​មក​នេះ ។​

រាជ​ធានី​ភ្នំពេញ​ ៖ ដូច​តាម​ការ​សន្យា​ រាជ​រដ្ឋាភិបាល​កម្ពុជា​ នឹង​ចំណាយ​​ថវិកា​ប្រមាណ​​ជា​ជាង​៨០​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ប្រគល់ជូន​ដល់​គ្រូ​បង្វឹក​-គ្រូ​ជំនួយ​ និង​​កីឡាករ-​កីឡាការិនី ដែល​ខិត​ខំ​ប្រឹង​ប្រែង​ប្រកួត​ដណ្តើម​បាន​ជ័យ​លាភី​មេដាយ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៧​ នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ កាលពី​ចុង​​ឆ្នាំ​២០១៣​ កន្លង​​មក​នេះ ។​

លោក​វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​​អូឡាំ​ពិក​កម្ពុជា​ (NOCC) បាន​ប្រាប់​ឱ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ មីនា​ថា​ នៅ​ថ្ងៃ​ទី​២៥​ ខែ​មីនាខាង​មុខ​នេះ​ រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹក​​ចិត្ត​ជូន​ដល់​អត្ត​ពលិក​ដែល​ដណ្តើម​បាន​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៧​ នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ នៅ​ទីស្នាក់​ការ​ NOCC ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត​សភាចារ្យ​ សុខ អាន​ ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ រួម​ទាំង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ផង​ដែរ​ ។​ យោង​តាម​អនុក្រឹត្យ​​ចុះ​ថ្ងៃទី​២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ រាជរដ្ឋាភិបាល​បាន​សន្យា​ថា​ ចំពោះ​អត្ត​ពលិក​ដែល​ដណ្តើម​បាន​មេដាយ​ពី​ស៊ី​ហ្គេម​លើក​ទី​២៧ នោះ​ នឹង​ត្រូវ​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹក​ចិត្ត​ដូច​ជា​ មេដាយ​មាស​​ ៤០​លាន​រៀល,​ មេដាយប្រាក់​ ៣០​លាន​រៀល​ និង​មេ​ដាយ​សំរឹទ្ធ​ ១៦​លាន​រៀល​ ។

រី​ឯ​គ្រូ​បង្វឹក​គឺ​ទទួល​បាន​​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ស្មើ​នឹង​អត្ត​ពលិក​ដែល​ដណ្តើម​បាន​ជ័យ​លាភី​ខ្ពស់​ជាង​គេ ខណៈ​គ្រូ​ជំនួយ​ទទួលបាន​ប្រាក់​រង្វាន់​ ៧០​ភាគ​រយ​​​នៃគ្រូ​បង្វឹក ។​ លោក​វ៉ាត់ ចំរើន​ បាន​បញ្ជាក់​ថា​ ដោយ​យោង​តាម​អនុ​ក្រឹត្យ​ខាង​លើ​​នេះ​ រាជរដ្ឋាភិ​បាល​​នឹង​ចំណាយ​ថវិកា​ប្រហែល​ជា​៣.៤២៩.​៨០០.០០០​រៀល ពោល​គឺ​ប្រហែល​៨៥៧.៤៥០​ដុល្លារ​ឯ​ណោះ​សម្រាប់​ប្រគល់​ជូន​ដល់​កីឡាករ​-កីឡាការិនី​ គ្រូ​បង្វឹក និង​គ្រូ​ជំនួយ​ដែល​ដណ្តើម​បាន​ជ័យ​លាភី​លើ​វិញ្ញាសា​កីឡា​៨​ប្រភេទ​ ដែល​កម្ពុជា​បាន​បញ្ជូន​​ទៅ​ដោយ​បាន​ឈ្នះ​មេដាយ​សរុប​ចំនួន​១៣៤​គ្រឿង​ (មាស​១៤,​ ប្រាក់​២៩​ និង​សំរឹទ្ធ​៩១) ។​ នាយ​បេសក​កម្ម​ដឹក​នាំ​ក្រុម​ប្រតិភូ​ និង​អត្ត​ពលិក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី​២៧​ ខាង​លើ​នេះ​បាន​បន្ត​ទៀត​ថា​ ការ​ប្រគល់​ប្រាក់​រង្វាន់​ជូន​ដល់​អត្ត​ពលិក​ គ្រូ​បង្វឹក​ និង​គ្រូ​ជំនួយ​ មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ចូល​មក​ដល់​បែប​នេះ​ គឺ​ជា​ការ​ល្អ​ប្រសើរ​ណាស់​ ព្រោះ​អត្ត​ពលិក​អាច​យក​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ទាំង​នោះ​ទៅ​ប្រើ​ប្រាស់​តាម​តម្រូវ​ការ​របស់​ពួក​គេ ។​

សម្រាប់​ទឹក​ប្រាក់​នេះ​ជា​ប្រាក់​រង្វាន់​ចុង​ក្រោយ​ បន្ទាប់​ពី​ប្រាក់​រង្វាន់​លើក​ទី​១ របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ផ្ទាល់​​ផ្តល់​ជូ​នសរុប​​៤០៣.៩០០​ដុល្លារ​ ក្នុង​នោះ​សម្រាប់​ជ័យ​លាភី​មេដាយ​មាស​ក្នុង​ម្នាក់ៗ​ទទួល​បាន​ប្រាក់​៥​ពាន់​ដុល្លារ​ មេ​ដាយ​ប្រាក់​៣​ពាន់​ដុល្លារ​ និង​េម​ដាយ​សំរឹទ្ធ​២​ពាន់​ដុល្លារ​ ឯ​គ្រូ​បង្វឹក​ និង​គ្រូ​ជំនួយ​ ក៏​ទទួល​បាន​ប្រាក់​នោះ​ផង​ដែរ ។​ ក្រៅ​ពី​ទឹក​ប្រាក់​ខាង​លើ ក៏​មាន​ទឹកប្រាក់​បន្ថែម​របស់​អ្នក​ឧកញ៉ា​ សុខ គង់​ ១.០០០​ដុល្លារ​ និង​លោក​ឧកញ៉ា​ វេង​ ហួរ​ ២.០០០​ដុល្លារ ។​ ទឹកប្រាក់​រង្វាន់​លើក​ទី​២​ ជា​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​របស់​ណាហ្គា​វើល​ប្រគល់​ជូន​ដល់​អត្ត​ពលិក​ជ័យ​លាភី​មេដាយ​មាស​សរុប​ចំនួន​២៨.០០០​ដុល្លារ​​ ក្នុង​នោះទឹក​​ប្រាក់​ចំនួន​៣.០០០​ដុល្លារ​សម្រាប់​ជ័យ​លាភី​មេដាយ​មាស​ឯកត្ត​ជន​ និង​៥.០០០​ដុល្លារ​សម្រាប់​មេ​ដាយ​មាស​ជា​ក្រុម ។​

បន្ទាប់​មក​ក្រុម​ហ៊ុន​ CAMREW ស្រា​បៀរ​អង្គរ​ ក៏បាន​ឧបត្ថម្ភ​ប្រាក់​លើក​ទឹក​ចិត្ត​ មេ​ដាយ​មាស​៦.០០០​ដុល្លារ​ក្នុង​ម្នាក់​ មេដាយ​ប្រាក់​ ៣.០០០​ដុល្លារ​ក្នុង​ម្នាក់ ​និង​មេដាយ​សំរឹទ្ធ​ ១.០០០​ដុល្លារ​ក្នុង​ម្នាក់​ សរុប​ទាំង​អស់​២៦៣.០០០​ដុល្លារ ។​ សូម​រំឭក​ថា​ កីឡា​ទាំង​៨​ប្រភេទ​​ដែល​ជួយ​ដណ្តើម​ជ័យ​លាភី​ឱ្យ​ប្រទេស​កម្ពុជា​នោះមាន​ដូច​ជា​ កីឡា​ចំបាប់ (មេដាយ​១២​គ្រឿង),​ សី​ប៉ា​តាក្រ (មេដាយ​១៩​គ្រឿង)​, វ៉ូ​វីណាម (េម​ដាយ​១៧​គ្រឿង), ទូក​ប្រពៃណី​ (មេ​ដាយ​១៧​គ្រឿង),​ ប៉េតង់​ (មេដាយ​១៨​គ្រឿង),​ សូរិន​ហ្សី​កាំប៉ូ (េមដាយ​៦​គ្រឿង),​ េតក្វាន់​ដូ (មេ​ដាយ​៧​គ្រឿង) និង​កីឡា​វូ​ស៊ូ​ (មេដាយ​១​គ្រឿង) ៕​