រាជធានីភ្នំពេញ ៖ ទោះបីប្រឡូកក្នុងអាជីព ជាកីឡាករល្បុក្កតោមិនតិចឆ្នាំក្តី ប៉ុន្តែ ឌឹប ង៉ែត ហាក់មិនសូវមានគេស្គាល់ទេ បើទោះជារូបគេធ្លាប់បានសម្ដែង និងចេញប្រកួតក្នុងព្រឹត្តិការណ៍តូចធំជាច្រើនក៏ដោយ ។
ប៉ុន្តែពេលនេះ ឌឹប ង៉ែត កំពុងក្លាយជាអ្នកឯកទេសល្បុក្ក តោដែលមានឈ្មោះបោះសំឡេងចេញពីប្រទេស កូរ៉េខាងត្បូង បន្ទាប់ពីបានទទួលជ័យលាភីជាតា រាក្បាច់គុនមានការសម្តែងល្អជាងគេក្នុងការប្រ កួតជ្រើសរើសតារាសម្តែងក្បាច់គុនលំដាប់ពិភព លោក Audition Global Action Star នៅប្រ ទេសកូរ៉េខាងត្បូង ដែលមានតារាក្បាច់គុនមកពី៤០ប្រទេសចូលរួម ។
យោងតាមលោក អ៊ួ តារា អគ្គលេខធិការសហព័ន្ធល្បុក្កតោម្ពុជា ដែលត្រូវគេស្គាល់ថាជា តារាក្បាច់គុនរូបសង្ហាផងនោះ បានប្រាប់អ្នកសារព័ត័មានក្នុងស្រុកថា លទ្ធផលដែល ឌឹប ង៉ែត ទទួលបានគឺចាត់ទុកជាលទ្ធផលដែលនាំមកនូវ មោទនភាពជូនជាតិយ៉ាងខ្លាំងសម្រាប់ក្បាច់គុន
ល្បុក្កតោនេះ ។
នេះក៏ជាអ្វីដែលប្រទេសជាតិ ទាំងមូលទទួលបានក្នុងនាមជាកីឡាករដែលជាប់ ជាតារាសម្តែងលេចធ្លោកម្រិតអន្តរជាតិ តំណាងឲ្យកម្ពុជាទាំងមូល ។ តំណែងនេះ ក៏មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ក្នុងចំណោមតំណាងជាច្រើនដែលទៅបញ្ចេញសមត្ថភាពសម្ដែងក្បាច់ គុនតំណាងជាតិសាសន៍នីមួយៗផងដែរ ។
លោកសង្ឃឹមថា តាមរយៈលទ្ធផលនេះនឹងជួយផ្សព្វផ្សាយពីគុនល្បុក្កតោឲ្យពិភពលោកស្គាល់កាន់តែច្បាស់ ពិសេសបង្កើតទីផ្សារភាព យន្តកាន់តែច្រើនសម្រាប់កីឡាករ ។
កីឡាករ ឌឹប ង៉ែត សមាជិកតារាសម្តែង Stunt Team នៃគុនល្បុក្កតោកម្ពុជា ស្ថិតក្នុងចំណោម តារាក្បាច់គុនទាំង៥ប្រទេសដែលទទួលបានជ័យលាភីក្នុងការប្រកួតAudition Global Action Star នៅសាធារណរដ្ឋកូរ៉េ បានបង្ហាញនូវអារម្មណ៍មោទនភាពយ៉ាងខ្លាំង ជាពិសេសនៅពេលដែលមានបងប្អូនខ្មែរក្នុងស្រុករាប់មិនអស់ចាប់ អារម្មណ៍ពីជ័យជម្នះ ។
ក្រោយឆ្លងកាត់ការប្រកួត៣ដំណាក់កាលកីឡាករ ឌឹប ង៉ែត ទទួលបានជ័យលាភីតារា ក្បាច់គុនមានការសម្តែងល្អជាងគេ ខណៈតារា ក្បាច់គុនមកពី៤ប្រទេសផ្សេងទៀតទទួលបាន ជ័យលាភីរៀងៗខ្លួន ។ នេះបើតាមការបញ្ជាក់ របស់លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ។
ការប្រកួតនេះ ធ្វើឡើងក្នុងកម្មវិធីមហោស្រពភាពយន្តក្បាច់គុនអន្តរជាតិ International Martial Art Film Festival ដែលមានតារា ក្បាច់គុនមកពី៤០ប្រទេសចូលរួម ខណៈកម្ពុជា ដាក់បេក្ខជន២រូបឲ្យចូលរួមប្រកួត តែម្នាក់ទៀតមិនទទួលបានជ័យលាភីទេ ។ បើតាមលោក អ៊ួ តារា គណៈកម្មការដាក់ពិន្ទុនិង កាត់ក្តីក្នុងការប្រកួត សុទ្ធសឹងជាតារាក្បាច់គុន ជើងចាស់ ផលិតករភាពយន្ត និងគ្រូបង្វឹក ក្បាច់គុន ។
«វាជាមោទនភាពសម្រាប់កម្ពុជាយើងដែរ ទោះបីវាគ្រាន់តែជាផ្នែកមួយនៃក្បាច់គុន ប៉ុន្តែ វាបានជួយលើកមុខមាត់ជាតិយើងតាមរយៈ គុនល្បុក្កតោ និងទេពកោសល្យកីឡាករ។ ក្រោយពីយើងឈ្នះដែលមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ធ្វើឲ្យផលិតករភាពយន្ត ក៏ដូចជាតួសម្តែងក្បាច់គុនចាប់អារម្មណ៍ ពីក្បាច់គុនខ្មែរកាន់តែច្រើន ។ លើសពីនេះ គ្រាន់តែគេដឹងថាយើងជាខ្មែរ គឺគេស្គាល់ពីគុន ល្បុក្កតោ» ។ នេះជាការយល់ឃើញរបស់លោក អ៊ួ តារា ។
គួររំឭកថា លោក អ៊ួ តារា ត្រូវបានមហោស្រពភាពយន្តក្បាច់គុនអន្តរជាតិ International Martial Art Film Festival អញ្ជើញឲ្យធ្វើជាវាគ្មិនដើម្បីចែករំលែកពីរបៀបថតខ្សែភាពយន្ត Action ដោយប្រើគុនល្បុក្កតោ ។
តួឯក ក្នុងរឿង Jailbreak ការពារឧក្រិដ្ឋជនរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ការសម្ដែង ខណៈដែលលោកក៏កាន់តែបង្ហាញភាពរីករាយនៅពេលសមាជិកក្នុងក្រុមល្បុក្កតោម្នាក់ទៀត គឺលោក ឌឹប ង៉ែត ក៏លេចធ្លោលើឆាកអន្តរជាតិនៅក្នុងពេលនេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែល១ខ្នងជាប្រភេទផ្ទះថ្ម និង១ខ្នងទៀតជាប្រភេទផ្ទះឈើ រួមទាំងរបស់របរប្រើប្រាស់នៅ...
ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធនិងកូនប្រុសម្នាក់អាយុ៦ឆ្នាំ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកកូនស្រីម្នាក់អាយុ៣ឆ្នាំបានរងរបួសធ្ងន់ក្នុងហេតុការណ៍...
អស្ចារ្យ ! តាមទំនាយគ្រូហុងស៊ុយចិនសែបានអះអាងថា នៅចុងឆ្នាំនេះ(២០១៩) ឆ្នាំសិរីទាំង៩ ជូត រោង ច ខាល ថោះ មមី ឆ្លូវ រកា កុរ ជោគជតារាសីរបស់លោកអ្នកឡើងខ្ពស់ខ្លាំងណាស់...
ខេត្តព្រះសីហនុ ៖ មានករណីប្រទះឃើញប្តីប្រពន្ឋពីរនាក់បានបាត់បង់ជីវិតក្នុងបន្ទប់ទឹកផ្ទះជួល ហើយត្រូវគេសង្ស័យថាមកពីឆ្លងចរន្តអគ្គីសនីទើបបណ្តាលឱ្យឆក់...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកសំបូរ បានសម្រេចធ្វើការឃាត់ខ្លួនបុរសជនជាតិឥស្លាមម្នាក់ ក្រោយសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងករណីធ្វើឱ្យស្ត្រីម្នាក់បានបាត់បង់...
ខ្ទង់អាយុ២០ឆ្នាំជាពេលដែលមនុស្សវ័យក្មេងទើបតែទទួលបានសេរីភាពពិតប្រាកដ និងជាពេលដែលពួកគេអាចរុករកអ្វីដែលខ្លួនស្រលាញ់ និងចង់ធ្វើក្នុងជីវិត។ ប៉ុន្តែវា...
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតចុះបង្ក្រាប និងចាប់ខ្លួនជនជាតិវៀតណាម៦នាក់ជាប់ចោទពីបទបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់ពីជនជាតិ...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកឆ្លូងអះអាងថា នគរបាលជំនាញកំពុងតែសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីបន្តស៊ើបអង្កេតលើករណីស្ត្រីម្នាក់ដែលបានបាត់បង់ជិវិតទៅតាម...
ខេត្តកំពង់ចាម ៖ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកអ៊ុន ចាន់ដា អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ តបតាមការណែនាំ...
រាជធានីភ្នំពេញ ៖ ខណៈដែលមានការតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសំណុំរឿងរបស់លោក កឹម សុខា ថា តើរូបគាត់នឹងត្រូវមានអនាគតនយោបាយបែបណានោះ? សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ...
តើមានបាតុភូតអ្វីខ្លះដែលជាមូលហេតុនាំឱ្យលោកអ្នករកស៊ី…?គួរឱ្យសង្វេគណាស់ អ្នកខ្លះខំប្រឹងរកស៊ីណាស់ នៅតែមិនឃើញមានសល់ទ្រព្យសម្បត្តិសោះ តើមកពីមូលហេតុអ្វី ?...
រាជធានីភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូហុងដាស្តុបទៅផ្ទះនៅឯម្តុំគីឡូម៉ែត្រលេខ៩បានពាក់កណ្តាលផ្លូវស្រាប់តែត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក...
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស្រា Chivas ដែលមានប្រភពដើមមកពីប្រទេសស្កុតឡែន បានរៀបចំកម្មវិធីដើម្បីអបអរការសហការជាដៃគូររវាងក្រុមហ៊ុន និងក្រុមបាល់ទាត់លំដាប់ពិភព លោក...
រាជធានីភ្នំពេញ ៖ គ្រប់គ្នាសុទ្ធតែដឹងហើយថា អ្នកនាង ឈិន សុធារី ជាអតីតភរិយារបស់លោក សុវណ្ណ មករា ដោយសារអ្នកទាំង២រៀបការពេញច្បាប់ដឹងឭ។ ដំណើរជីវិតស្នេហារបស់តារា...
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបំពានសេពសន្ថវៈលើក្មេងស្រីអាយុ១៦ឆ្នាំរហូត២លើក និងធ្វើបាបនាងដោយគំរាមកំហែង ហេតុការណ៍បានកើតឡើង...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មេក្របី២ក្បាល ត្រូវបានបុរសចំណាស់ម្នាក់ចិញ្ចឹម ប៉ុន្តែដោយសារតែប៉ុន្មានថ្ងៃមកនេះ គាត់ឈឺជើងពិបាកដើរឃ្វាល ឬ...
រាជធានីភ្នំពេញ ៖ ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់សង្វៀនទូរទស្សន៍អាស៊ី នៅក្នុងព្រឹត្តិការណ៍ «ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន» នឹងឈានមកដល់...
ខេត្តកណ្តាល ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងស ហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈពង្រឹងស្រុកស្អាងបានបញ្ជាក់ថា ផ្លូវមួយខ្សែ...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់មានសតិមិនប្រក្រតីបានដើរចេញបាត់ពីផ្ទះ គ្មានដំណឹងសូន្យ មិនដឹងថាទៅណានោះទេ ធ្វើឱ្យក្រុម...
ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានរងរបួសយ៉ាងដំណំ ខណៈស្លាកប៉ាណូនៅចំណុចខ្លោងទ្វារចូលផ្សារកំពង់ត្រាចផ្នែកខាងលិច បានធ្លាក់មកក្រោម...