ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ណា ប៉ាក់​គី​អៅ ឡើង​សង្វៀន​ម្តងទៀត ហើយ​​នរណា​អាច​ជា​គូប្រកួត​បន្ទាប់​ស្តេច​ប្រដាល់​ហ្វី​លី​ពី​នរូ​ប​នេះ?

8 ម៉ោង មុន

បរទេស ៖ ស្ថិត​ក្នុង​វ័យ​៤៦​ឆ្នាំ ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បញ្ជាក់​ពី​ចេតនា​វិល​ឡើង​សង្វៀន​អាជីព​សា​ជា​ថ្មី​ម្តងទៀត…

បរទេស ៖ ស្ថិត​ក្នុង​វ័យ​៤៦​ឆ្នាំ ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បញ្ជាក់​ពី​ចេតនា​វិល​ឡើង​សង្វៀន​អាជីព​សា​ជា​ថ្មី​ម្តងទៀត នៅ​ខែធ្នូ ឆ្នាំ​២០២៥ ប៉ុន្តែ​នៅ​មិន​ទាន់​បង្ហាញ​ថា នរណា​ជា​គូប្រកួត​បន្ទាប់​របស់​ខ្លួន​នៅឡើយ​ទេ​។ ដូច្នេះ​ហើយ​មក​ដល់​ត្រឹមនេះ សារព័ត៌មាន beIN SPORTS កាលពី​ថ្មី​ៗ​នេះ បាន​ចេញផ្សាយ​អត្ថបទ​មួយ​ដោយ​លើក​ជា​សំណួរ​ថា តើ​ពេល​ណា​ទើប ម៉ា​នី ប៉ាក់​គី​អៅ អាច​ឡើង​សង្វៀន​ម្តងទៀត ហើយ​កីឡាករ​រូប​ណា​អាច​ជា​គូប្រកួត​បន្ទាប់?

ការ​ប្រកួត​អាជីព​ចុង​ក្រោយ​បំផុត​របស់ ប៉ាក់​គី​អៅ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ក្នុង​ទីក្រុង​ឡាស​វេ​ហ្គា​ស (Las Vegas) សហរដ្ឋអាមេរិក ដោយ​បញ្ចប់​ទៅ​លទ្ធផល​ស្មើគ្នា​ជាមួយ​កីឡាករ​ឆ្នើម​សញ្ជាតិ​អា​មេ​រិ​ក Mario Barrios ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក WBC Super Welterweight​។ លទ្ធផល​នោះ​បាន​ធ្វើ​ឱ្យ ប៉ាក់​គី​អៅ បើកទ្វារ​ទទួលយក​ការ​ប្រកួត​បន្ទាប់​ទៀត ក៏​ដូច​ជា​បង្ហាញ​ថា គាត់​នៅ​តែ​អាច​ប្រកួតប្រជែង​ជាមួយ​កីឡាករ​កម្រិត​កំពូល ទោះ​វ័យ​ជ្រេ​យ៉ាងណា​ក៏​ដោយ​។

beIN SPORTS ប៉ុស្តិ៍​ទូរទស្សន៍​កីឡា​ដ៏​ល្បី​លំដាប់​ពិភពលោក​របស់​ប្រទេស​កា​តា បាន​ចុច​ឈ្មោះ​កីឡាករ​ដែល​ជា​គូប្រជែង​បន្ទាប់​ដ៏​ស័ក្តិសម​បំផុត​របស់ ប៉ាក់​គី​អៅ ដោយ​ក្នុង​នោះ មិន​អាច​បដិសេធ​បាន​ទេ ការ​ប្រកួត​សង​សឹង​ជាមួយ Mario Barrios ស្រប​ពេល​ដែល​កីឡាករ​សញ្ជាតិ​អា​មេ​រិ​ក​វ័យ​៣០​ឆាំ្ន​រូប​នេះ ក៏​បាន​បើកភ្លើង​បៃតង​ទទួលយក​ការ​ប្រកួត​លើក​ទី ២ ជាមួយ ប៉ាក់​គី​អៅ ផង​ដែរ​។

អ្នក​បន្ទាប់​គឺ Rolando Romero អ្នក​ប្រដាល់​សញ្ជាតិ​អា​មេ​រិ​ក​វ័យ​២៩​ឆ្នាំ ម្ចាស់​ខ្សែក្រវាត់​ពិភពលោក WBA welterweight និង WBA super lightweight ក៏​ឈរ​ជា​កីឡាករ​ដ៏​លេចធ្លោ​បំផុត​ម្នាក់​ជា​គូប្រជែង​បន្ទាប់​របស់ ប៉ាក់​គី​អៅ នៅ​ចុងឆ្នាំ​នេះ​។

អ្នក​ប្រដាល់​អា​មេ​រិ​ក​មិន​ទាន់​ស្គាល់​ចាញ់ Floyd Mayweather នៅ​តែ​ជា​ការ​ប្រកួត​សងសឹក ដែល​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​ចង់​ឃើញ​សា​ជា​ថ្មី​ម្តងទៀត ចាប់តាំងពី​អ្នក​ប្រដាល់​ចាយ​លុយ​មិន​សំចៃ​ដៃ​វ័យ​៤៨​ឆ្នាំ​រូប​នេះ បាន​យកឈ្នះ ប៉ាក់​គី​អៅ កាលពីដើម​ខែឧសភា ឆ្នាំ​២០២៥​។

អ្នក​ស័ក្តិសម​បំផុត​ម្នាក់​ទៀត​គឺ អ្នក​ប្រដាល់​ឆ្នើម​សញ្ជាតិ​អា​មេ​រិ​ក Gervonta Davis វ័យ​៣០​ឆ្នាំ គឺជា​ការ​ផ្គូរ​ផ្គង់​ដែល​អ្នកគាំទ្រ​លើក​មក​និយាយ​ច្រើន​ជាងគេ​បំផុត​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ដោយ​បាន​ចាត់​ទុក​ថា​ជា​ជម្រើស​ការ​ប្រកួត​ដ៏​លំបាក និង​ស័ក្តិសម​បំផុត​សម្រាប់ ប៉ាក់​គី​អៅ ដែល​គ្រប់​គ្នា​ទន្ទឹង​ចង់​ឃើញ​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ