ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mike Tyson នឹង​ត្រូវ​ប៉ះ Floyd Mayweather លើ​សង្វៀន​ពិព័រណ៍ នៅ​ឆ្នាំ​ក្រោយ

7 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ អតីត​ម្ចាស់​ខ្សែក្រវាត់​កីឡា​ប្រដាល់សកល​ពិភពលោក​ទាំង​ពីរ Mike Tyson និង Floyd Mayweather គ្រោង​នឹង​តទល់​គ្នា​លើ​សង្វៀន​ប្រកួត​មិន​អាជីព ឬ​ការ​ប្រកួត​តាំងពិព័រណ៍…

សហរដ្ឋអាមេរិក ៖ អតីត​ម្ចាស់​ខ្សែក្រវាត់​កីឡា​ប្រដាល់សកល​ពិភពលោក​ទាំង​ពីរ Mike Tyson និង Floyd Mayweather គ្រោង​នឹង​តទល់​គ្នា​លើ​សង្វៀន​ប្រកួត​មិន​អាជីព ឬ​ការ​ប្រកួត​តាំងពិព័រណ៍ (Exhibition Match) នៅ​ឆ្នាំ​ក្រោយ ដែល​ជា​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​បំផុត​មួយ សម្រាប់​អ្នកគាំទ្រ​នៅ​ទូ​ទាំង​ពិភពលោក​។

ការ​ប្រកួត​ដ៏​កក្រើក​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន CSI Sports/Fight Sports ប៉ុន្តែ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​កាលបរិច្ឆេទ ទីតាំង កម្មវិធី​ផ្សាយ និង​ច្បាប់​នៃ​ការ​ប្រកួត​រវាង​កំពូល​អ្នក​ប្រដាល់សកល​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក​ទាំង​ពីរ​រូប មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅឡើយ​ទេ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន BBC និង ESPN បាន​ចេញផ្សាយ​។

លោក Mike Tyson ឬ មនុស្ស​ដែក Mike Tyson បច្ចុប្បន្ន​ឈាន​ដល់​វ័យ​៥៩​ឆ្នាំ គឺជា​អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក (Undisputed Heavyweight Champion) បាន​ចូល​និវត្តន៍​កាលពី​ឆ្នាំ​២០០៥ ខណៈ​ពេល​ដែល​លោក Floyd Mayweather Jr. ដែល​បច្ចុប្បន្ន​ឈាន​ដល់​វ័យ​៤៨​ឆ្នាំ បាន​ចូល​និវត្តន៍​កាលពី​ឆ្នាំ​២០១៧ ជាមួយ​កំណត់​ត្រា​មិន​ស្គាល់​ចាញ់ ឬ​ស្មើ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​៥០​ដង និង​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​លើ​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​ៗ​ជា​ច្រើន​។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​អ្នកគាំទ្រ​ចាត់​ទុក​ថា​ជា​ប្រដាល់​ឆ្នើម​បំផុត​របស់​សហរដ្ឋអាមេរិក និង​ពិភពលោក ស្ថិត​នៅ​ក្នុង​ចំណោម​កីឡាករ​ជា​ច្រើន​ផ្សេង​ទៀត​។

ពាក់ព័ន្ធ​នឹង​ជំនួប​នេះ លោក Mike Tyson បាន​ថ្លែង​ដូច្នេះ​ថា «​ការ​ប្រកួត​នេះ មិនមែន​ជា​អ្វី​ដែល​ពិភពលោក និង​ខ្ញុំ​មិន​ធ្លាប់​គិត​ថា​នឹង​អាច​កើតឡើង​នោះ​ទេ​។ មនុស​ដែក Mike ទើបតែ​ត្រឡប់​ឡើង​សង្វៀន​សា​ជា​ថ្មី ដោយ​បញ្ចប់​ការ​ប្រកួត​អាជីព​កំពុង​លើក​ដំបូង​របស់​ខ្លួន ចាប់តាំងពី​ការ​ចូល​និវត្តន៍​អស់​រយៈពេល​១៩​ឆ្នាំ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​បាន​បរាជ័យ​ក្រោម​ស្នាដៃ​យុវជន Jake Paul តារា​យូ​ធូប​ដែល​បាន​ប្រែខ្លួន​ក្លាយជា​អ្នក​ប្រដាល់​អាជីព​។ Mike Tyson បាន​ចំណាយពេល​ពេញ​មួយ​អាជីព​របស់​លោក ដោយ​ឈ្នះ​៥០​ដង​ពី​ការ​ប្រកួត​សរុប​៥៩​ដង នៅ​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់ ខណៈ​ដែល​អាជីព​របស់ Mayweather ស្ថិត​នៅ​ក្នុង​ប្រភេទ​ទម្ងន់​មធ្យម Welterweight ។

ងាក​មក Mayweather ដែល​បាន​ឈ្នះ​ខ្សែក្រវាត់​លើ​ប្រភេទ​ទម្ងន់​ចំនួន ៥ ផ្សេង​គ្នា បាន​ឆ្លងកាត់​ការ​ប្រកួត​មិន​អាជីព (Exhibition) ជា​ច្រើន​រួច​មក​ហើយ ចាប់តាំងពី​ចូល​និវត្តន៍​កាលពី​ឆ្នាំ​២០១៧ ខណៈ​ដែល​ការ​ប្រកួត​ចុង​ក្រោយ​តទល់​នឹង​កីឡាករ John Gotti III កាលពី​ខែសីហា ឆ្នាំ​មុន ត្រូវ​បាន​រំសាយ​ត្រឹម​ទឹក ៦ ក្រោយ​ក្រុម​អ្នកគាំទ្រ​ចូល​អុកឡុក​ដល់​សង្វៀន​៕ ប្រភព ៖ BBC និង ESPN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ