ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សម្រេច​បញ្ឈរជើង​កីឡាករ​បរទេស ២​រូប មិន​ឲ្យ​ឡើង​សង្វៀន​ប្រកួត ៦​ខែ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ សម្រេច​ដាក់​ពិន័យ​កីឡារ​បរទេស ចំនួន​២​រូប មិន​ឲ្យ​ឡើង​សង្វៀន​ប្រកួត​រយៈពេល​៦​ខែ…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ សម្រេច​ដាក់​ពិន័យ​កីឡារ​បរទេស ចំនួន​២​រូប មិន​ឲ្យ​ឡើង​សង្វៀន​ប្រកួត​រយៈពេល​៦​ខែ ។

ក្នុង​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ឲ្យ​ដឹង​ថា ដោយ​ពិនិត្យ​មើលឃើញ​ពី​ភាព​មិន​ប្រក្រតី​ពី​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ក្នុង​កម្មវិធី​កំពូល​អ្នក​ចម្បាំង អូដ្ឋ CAMEL របស់​ស្ថានីយទូរទស្សន៍​បាយ័ន (BTV) កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៧:៣០​នាទី ដែល​ជា​គូ​ដណ្តើម​ប្រាក់​លាន វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​កីឡាករ GEORGE BRANUNES ជនជាតិ​ប្រេ​ស៊ី​ល ជាមួយនឹង​កីឡាករ HMED EL HAMDONI ជនជាតិ​ម៉ា​រ៉ុ​ក ។ សកម្មភាព​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ​រូប​នៅ​លើ​សង្វៀន មិន​បាន​បង្ហាញ​អំពី​ឆន្ទៈ នៃ​ការ​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​ដូច​មាន​ចែង​ក្នុង​បទ​បញ្ហា​បច្ចេកទេស​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ទុកជា​មុន ក៏​ដូច​ជា​ការ​ប្រកួត​មិន​អស់ពី​សមត្ថភាព ។

ក្នុង​ន័យ​នេះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សម្រេច​ដាក់​ពិន័យ​កីឡាករ GEORGE BRANUNES ជនជាតិ​ប្រេ​ស៊ី​ល និង​កីឡាករ HMED EL HAMDONI ជនជាតិ​ម៉ា​រ៉ុ​ក មិន​ឱ្យ​ចូលរួម​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ រយៈពេល​៦​ខែ ចាប់ពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​គ្រប់​ស្ថានីយទូរទស្សន៍ និង​សង្វៀន​នានា តាម​បណ្តា​ខេត្ត ក្រោម​ការ​គ្រប់គ្រង​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដោយ​អនុវត្ត ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ