ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ត្រៀម​បើកទ្វារ​ប្រកួត​ពាន AFC Challenge League នៅ​ចុងខែ​នេះ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេ​ជោ​ត្រៀម​បើកទ្វារ​ទទួល​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ពាន​ក្លិប​អាស៊ី​កម្រិត​៣ AFC Challenge League ខណៈ​ក្លិប​តំណាង​កម្ពុជា ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នឹង​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ពូ​ល D…

រាជធានី​ភ្នំពេញ ៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេ​ជោ​ត្រៀម​បើកទ្វារ​ទទួល​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ពាន​ក្លិប​អាស៊ី​កម្រិត​៣ AFC Challenge League ខណៈ​ក្លិប​តំណាង​កម្ពុជា ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នឹង​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ពូ​ល D សរុប​៦​ប្រកួត​នៅ​ចុងខែ​តុលា ឆ្នាំ​២០២៥​។

សម្រាប់​កាលវិភាគ​ប្រកួត​របស់​ក្រុម​តំណាងកម្ពុជា​វិញ​គឺ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម SP Falcons របស់​ម៉ុង​ហ្គោ​លី នៅ​ថ្ងៃ​ទី​២៦ ខែតុលា​, ជួប​ក្រុម Ezra របស់ឡាវ​នៅ​ថ្ងៃ​ទី​២៩ ខែតុលា និង​ចុង​ក្រោយ​ត្រូវ​ជួប​ក្រុម Manila Digger FC របស់​ហ្វ៊ី​លី​ពី​ន នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ ២០២៥​។

ខាងក្រោម​នេះ​ជា​កម្មវិធី​ប្រកួត​វគ្គ​សន្សំ​ពិន្ទុពូ​ល D សរុប​ទាំង​៦​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ
មរតក​តេ​ជោ​៖
ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ប៉ះ SP Falcons នៅ​វេលា​ម៉ោង​៤​ៈ​០០​ល្ងាច ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥
Manila Digger FC ប៉ះ Ezra FC នៅ​វេលា​ម៉ោង​៧:០០ យប់​ថ្ងៃ​ទី​២៦ ខែតុលា ២០២៥
SP Falcons ប៉ះ Manila Digger FC នៅ​វេលា​ម៉ោង​៤:០០​ល្ងាច ថ្ងៃ​ទី​២៩ ខែតុលា ២០២៥
Ezra FC ជួប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅវេលា​ម៉ោង​៧:០០​យប់ ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ ២០២៥
SP Falcons ប៉ះ Ezra FC នៅ​វេលា​ម៉ោង​៤:០០​ល្ងាច ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ Manila Digger FC ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​វេលា​ម៉ោង​៧:០០​យប់ ថ្ងៃ​ទី​០១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា កម្ពុជា​មាន​២​ក្រុម​ទទួល​បាន​កៅអី​ចូលរួម​ការ​ប្រកួត​ពានរង្វាន់​AFC
Challenge League ខាងលើ​នេះ ។ សមាសភាព​ក្រុមបាល់ទាត់​ទាំង​ពីរ​របស់​កម្ពុជា​រួម​មាន
ព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​ភ្នំពេញ​ក្រោ​ន ។ សម្រាប់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ក្នុង​នាម​ក្រុម​ជើង
ឯក​រង​ពាន AFC Challenge League 2024/25 និង​ជា​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២៤/២៥ ទទួល​បាន​កៅអី​ចូល​វគ្គ​ចែក​ពូ​ល​(Group Stage) ដោយ​ស្វ័យប្រវត្តិ ។

រីឯ​ក្លិប​ភ្នំពេញ​ក្រោ​ន​វិញ ត្រូវ​លេង​វគ្គ​ជម្រុះ(Preliminary Round) សម្រាប់​ពានរង្វាន់
AFC Challenge League 2025/26 ។

កាលពី​រដូវ​កាល​មុន កម្ពុជា​មាន​១​ក្រុម​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់​កម្រិត​ទី​៣​ទ្វីបអាស៊ី​នេះ គឺ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ហើយ​ពួក​គេ​ក៏​បាន​កសាង​ប្រវត្តិសាស្ត្រ​ថ្មី ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​បាន​ត្រឹម​ជើងឯក​រង ក្រោយ​ចាញ់​ក្រុម FK Arkadag របស់​ប្រទេស​តួ​ក​ម៉េ​នី​ស្ថាន កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥ កន្លង​ទៅ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ