ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​ហាប់​គី​ដូ ជា​ការ​ដុសខាត់ និង​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​អត្ត​ព​លិ​ក​បន្ថែម​ទៀត

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​ហាប់​គី​ដូ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែ​កុ​ម្ភះ ឆ្នាំ​២០២៦ លោក​គួ​ច ហុង​ជៀក ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​មាន​ប្រសាសន៍​ថា ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​ហាប់​គី​ដូ​នៅ​ពេល​នេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​ហាប់​គី​ដូ​នៅ​សាកល​វិទ្យា
ល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែ​កុ​ម្ភះ ឆ្នាំ​២០២៦ លោក​គួ​ច ហុង​ជៀក ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​មាន​ប្រសាសន៍​ថា ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​ហាប់​គី​ដូ​នៅ​ពេល​នេះ ធ្វើ​ឡើង
ដើម្បី​ដុសខាត់​និង​វាស់​ស្ទង់​កម្រិត​បច្ចេកទេស អត្ត​ព​លិ​ក​បន្ថែម​ទៀត​។

លោក​បន្ត​ថា សហព័ន្ធ​ទទួល​បាន​ថវិការ គាំទ្រ​ពី​សមាជិក​ប្រតិបត្តិ សប្បុរសជន និង​ដៃគូ​ឧបត្ថម្ភ​នានា ទើប​សហព័ន្ធ​អាច​រៀប​ចំការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ឡើង​ស្រប​ទៅ​តាម​ផែនការ​ប្រចាំឆ្នាំ​របស់​ខ្លួន ក្នុង​គោលបំណង​វាស់​ស្ទង់​សមត្ថភាព​របស់​កីឡាករ កីឡាការិនី​ដែលបាន​ខិតខំ​ហ្វឹកហាត់​កន្លង​មក ក៏​ដូច​ជា​ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជាជីវៈ បន្ថែម​ចំណេះដឹង​បទ​ពិសោធន៍​ដល់​មន្ត្រី​បច្ចេកទេស និង​អាជ្ញាកណ្ដាល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុង​ការ​សម្រេចចិត្តកាត់សេចក្ដី​នៅ​លើ​ទីលាន​ប្រកួត​។

លោក​ថា ការ​ប្រកួត​នា​ពេល​នេះ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​អាច​ជួយ​ដុសខាត់ និង​វាស់​ស្ទង់កម្រិត​បច្ចេកទេស​ដែល​ទទួល​បាន​ពី​ការ​ប្រកួតប្រជែង និង​អភិវឌ្ឍ​នូវ​ចំណេះដឹង​ថ្មី​ៗ​បន្ថែមទៀត​។ ជា​ការ​ពិត​ណាស់ កីឡាករ កីឡាការិនី មន្ត្រី​បច្ចេកទេស​ទាំងអស់ ត្រូវ​មានបទពិសោធន៍​ខ្ពស់​តាម​កម្រិតស្តង់ដា​ទើប​អាច​ឈាន​ទៅ​ការ​ប្រកួត​ថ្នាក់​អន្តរជាតិ និង​ចូលរួម​កាត់ក្ដី​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រកបដោយ​ភាព​ជឿជាក់ ។

ហេតុនេះ​ទើប​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស ដើម្បី​ឱ្យ​ពួក​គាត់​ទទួល​បាន​នូវ​ចំណេះ​ជំនាញ​បច្ចេកទេស ឆ្លើយ​តប​បាន​ទៅ​នឹង​កម្រិត​នៃ​ការ​ប្រកួត​ប្រកបដោយ​ប្រសិទ្ធភាព​។

លោក​ប្រធាន​សហព័ន្ធ​ក៏​បាន​រំលេច​ផង​ដែរ​ថា សមិទ្ធផល​ដែល​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​ទទួល​បាន​កាលពី​ឆ្នាំ​២០២៥​ពី​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​(World Hapkido Championship 2025)​ជា​សមិទ្ធផល​ដែល​នឹក​ស្មាន​មិន​ដល់ ដោយ​ក្រុម​ប្រតិភូ​ហាប់​គី​ដូ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន​៤០​គ្រឿង ក្នុង​នោះមេដាយមាស​១២​គ្រឿង មេដាយ​ប្រាក់​១៣​គ្រឿង និង​មេដាយ​សំរឹទ្ធ​១៥​គ្រឿង​។

ទាំង​អស់នេះសបញ្ជាក់​ពី​ការ​ចូលរួម​របស់​ថ្នាក់ដឹកនាំ គ្រូបង្វឹកគ្រូ​ជំនួយ អត្ត​ព​លិ​ក​ផ្ទាល់ខ្លួន តាម​រយៈ​ការ​អនុវត្តខ្ជាប់ខ្ជួន​នូវ​ផែនការ​សកម្មភាព និង​កាលវិភាគ​ហ្វឹកហាត់​ប្រចាំ​ថ្ងៃ​។ អ្វី​ដែល​សំខាន់ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​តែងតែ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈ​ក​ម្មា​ធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​បាន​ល្អ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ