ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានការបើកប្រកួតកីឡាទូក ង ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ ដោយមានការអញ្ជើញជាអធិបតីពីលោក ស រមសិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហពន្ធ័កីឡាទូកកានូ និងទូករ៉ូអ៊ីងកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកលោកស្រីមន្ត្រីរាជការប្រជាពលរដ្ឋ និងកីឡាករ កីឡាការនី ចូលរួមក្នុងពិធីប្រណាំងទូកនេះជាច្រើនកុះករ និងមកពីបណ្តារាជធានី ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ទូក ង ចំណុះ២២នាក់ ផ្នែកបុរស មាន១៦ទូក ទូកនាគ ចំណុះ១២នាក់ចំនួន០៦ទូក ទូករ៉ូអ៊ីង1X ចំនួន០៦ទូក ទូកផ្កាចារចំណុះ០៥នាក់ ចំនួន១២ទូក(បុរសនារី) ទូកកានូ K1 ផ្នែកបុរស ទូកកានូ C1 ផ្នែកបុរស ។ វេលាម៉ោង៨និង៣០នាទីព្រឹកការប្រកួតជម្រុះលើកទី២ ម៉ោង០៣និង០០នាទីរសៀល ពិធីបើកកម្មវិធីប្រកួតជម្រុះលើកទី២ ៕












ចែករំលែកព័តមាននេះ