ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ ចក្រភព​អង្គរ លើក​ទី​១០ មាន​អ្នកចូលរួម​ប្រមាណ​ជាង​៤០០០​នាក់

5 ម៉ោង មុន

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​ម៉ា​រ៉ាង​តុង​អន្តរជាតិ ចក្រភព​អង្គរ លើក​ទី​១០ ដែល​បាន​ធ្វើ​ឡើង​នៅ​មុខ​អង្គរ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​៣១ ខែសីហា ឆ្នាំ​២០២៥ មាន​អ្នក​រត់​ចូលរួម​ទាំង​ភ្ញៀវ​ជាតិ…

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​ម៉ា​រ៉ាង​តុង​អន្តរជាតិ ចក្រភព​អង្គរ លើក​ទី​១០ ដែល​បាន​ធ្វើ​ឡើង​នៅ​មុខ​អង្គរ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​៣១ ខែសីហា ឆ្នាំ​២០២៥ មាន​អ្នក​រត់​ចូលរួម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចំនួន​៤,២២៤​នាក់ ។

ចំពោះ​ព្រឹត្តិការណ៍ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៥ ត្រូវ​បាន​លើក​ពេល​រហូត​។ ទន្ទឹម​ជាមួយនឹង​ឲ្យ​មានការ​លើក​ពេល​រត់​នេះ​ទៀត ដោយសារ​មានការ​ប៉ះទង្គិច​គ្នា នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ ជា​ពិសេស ក្រោយ​ពី​បទ​ឈប់​បាញ់ ត្រូវ​បាន​អនុវត្តន៍ ចាប់ពី​ក្រោយ​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ទើប​យើង​បាន​កំណត់​យក​ថ្ងៃ រត់​មក​នៅ​ត្រឹម​ថ្ងៃ​ទី​៣ ខែសីហា​រួច​ម្ដង​មក​ហើយ ប៉ុន្តែ​ដោយសា​មាន​សំណូមពរ​ពី​អត្ត​ព​លិ​ក​ជាតិ អារម្មណ៍​របស់​ប្រជាពលរដ្ឋ មិន​ទាន់​ស្ងប់​ល្អ​ទើប​ធ្វើ​ឲ្យ​យើង​ពន្យា​ពេល​ជា​បន្តបន្ទាប់ រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៥ ។

ដូច្នេះ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​ត្រឹមត្រូវ និង​ចង់បាន​សន្តិភាព​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ប្រែក្លាយ​ពី​កា​រត់​ម៉ា​រ៉ា​តង់​អន្តរជាតិ លើក​ទី​១០ មក​ជា​ការ​រត់ ដើម្បី​សន្ដិភាព សាមគ្គីភាព និង​ភាព​សុខសាន្ដ​របស់​ប្រជាពលរដ្ឋ ទី​២-​រត់ ដើម្បី​គាំទ្រ និង​ការពារ​បេតិកភណ្ឌ​របស់​មនុស្សជាតិ និង​ទី​៣-​រត់ ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​វីរ​កងទ័ព​ជួរ​មុខ និង​ជនភៀសសឹក ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ថ្លែង​ថា ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ លើក​ទី​១០​នា ថ្ងៃ​ទី​៣១ ខែសីហា នៅ​ពេល​នេះ គណៈកម្មការ រៀបចំ​ទទួល​បាន​អ្នកចូលរួម រត់ប្រណាំង​សរុប​ចំនួន ៤,២២៤ នាក់ ក្នុង​នោះ​អត្ត​ព​លិ​ក​ជាតិ មាន​ចំនួន ៣,៤៦២​នាក់ និង​អត្ត​ព​លិ​ក​អន្តរជាតិ ចំនួន ៧៦២​នាក់ មក​ពី ៤៧​ប្រទេស ដែល​ប្រទេស​ចូលរួម​ច្រើន​ជាង គេ រួម​មាន ៖ ចិន​, ជប៉ុន​, បារាំង​, ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អា​មេ​រក ។

ចំពោះ​វិញ្ញាសា​រត់ គឺ​មាន​រត់​ចម្ងាយ ៤២​គីឡូម៉ែត្រ​, ២១​គីឡូម៉ែត្រ​, ១០​គីឡូម៉ែត្រ និង ៣​គីឡូម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ