យោងតាមប្រភពពីសារព័ត៌មាន Daily Mail ស្នេហាដំបូងរបស់ Ronaldo ក្នុងនាមជាកីឡាករបាល់ទាត់អាជីពកើតឡើងនៅដើមទសវត្សឆ្នាំ២០០០ ជាមួយកញ្ញា Jordana Jardel ដែលបច្ចុប្បន្នមានអាយុ៤០ឆ្នាំ។ តារាម៉ូដែលប្រេស៊ីលរូបនេះ គឺជាប្អូនស្រីរបស់ខ្សែប្រយុទ្ធ Mario Jardel ដែលជាមិត្តរួមក្រុម Ronaldo នៅក្លិប Sporting Lisbon។ ពួកគេបានជួបគ្នានៅឆ្នាំ២០០៣ ប៉ុន្តែបានបែកគ្នាភ្លាមៗ បន្ទាប់ពី Ronaldo បានផ្លាស់ទៅចូលរួមជាមួយ Manchester United។
បន្ទាប់មកទៀត Ronaldo បានណាត់ជួបជាមួយកញ្ញា Merche Romero តារាបង្ហាញម៉ូតជនជាតិព័រទុយហ្គាល់ និងពិធីការិនីទូរទស្សន៍ ដែលមានអាយុបង Ronaldo ៩ឆ្នាំ។ ពួកគេជួបគ្នាក្នុងឆ្នាំ២០០៥ ហើយទាក់ទងគ្នាបានជាង១ឆ្នាំមុនពេលបែកគ្នាឆ្នាំ២០០៦ ដោយសារទំនាក់ទំនងអ្នកទាំងពីរនៅឃ្លាតឆ្ងាយគ្នាខ្លាំងពេក ម្នាក់នៅអង់គ្លេស និងម្នាក់នៅព័រទុយហ្គាល់។
ក្នុងឆ្នាំដដែលនោះ Ronaldo ត្រូវបានរាយការណ៍មានទំនាក់ទំនងជាមួយកញ្ញា Imogen Thomas តារាកម្មវិធីទូរទស្សន៍ដ៏ល្បីរបស់អង់គ្លេស «Big Brother»។ ស្នេហាភ្លើងចំបើង ពួកគេបានបង្កើតចំណងជើងកក្រើកប្រព័ន្ធផ្សព្វផ្សាយ ហើយបើទោះបីជាក្រោយមកមានពាក្យចចាមអារ៉ាមផ្ទុះឡើងក្នុងឆ្នាំ២០១១ នៃការចាប់ផ្តើមទំនាក់ទំនងគ្នាឡើងវិញរវាងអ្នកទាំងពីរក៏ដោយ ក៏ Ronaldo បានបដិសេធទាំងស្រុង។
ក្នុងឆ្នាំ២០០៦នោះដែរ Ronaldo ក៏មានពាក្យចចាមអារ៉ាមថាណាត់ជួបជាមួយ កញ្ញា Soraia Chaves ដែលក្រោយមកក្លាយជាតារាម៉ូដែលព័រទុយហ្គាល់ដែលកំពុងលេចធ្លោខ្លាំង និងបន្តវិវឌ្ឍន៍ខ្លួនក្លាយជាតារាសម្តែងល្បីផងដែរ។
ក្នុងឆ្នាំ២០០៧ ទំនាក់ទំនងរបស់ Ronaldo បានទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ ដោយរូបគេបានណាត់ជួបកញ្ញា Gemma Atkinson តារាសម្ដែងរឿងភាគទូរទស្សន៍ «Hollyoaks» ប៉ុន្តែមិនបានយូរអង្វែងនោះទេ។
នៅឆ្នាំ២០០៨ Ronaldo បានបង្ហាញវត្តមានជាសាធារណៈជាមួយនឹងកញ្ញា Nereida Gallardo តារាម៉ូដែលជនជាតិអេស្ប៉ាញ ដោយតែងតែថតរូបជាមួយគ្នានៅកន្លែងកម្សាន្តប្រណីតៗ ប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរបានបញ្ចប់ក្នុងរយៈពេលប៉ុន្មានខែក្រោយមក។
នៅរដូវក្តៅឆ្នាំ២០០៩ Ronaldo ត្រូវបានប្រទះឃើញនៅទីក្រុងឡូសអាន់ជ័រលេស (Los Angeles) សហរដ្ឋអាមេរិក ជប់លៀងជាមួយតារាម៉ូដែលល្បីអាមេរិក Paris Hilton និងប្អូនស្រីរបស់នាង Nicky Hilton។ អ្នកជិតស្និទ្ធបានអះអាងថា Ronaldo និង Paris ចាប់ផ្តើមស្រលាញ់គ្នានៅក្លិបរាត្រីមួយកន្លែង ប៉ុន្តែទំនាក់ទំនងផ្លេកបន្ទោរនេះមានរយៈពេលប៉ុន្មានយប់ប៉ុណ្ណោះ។
នៅឆ្នាំ២០១០ Ronaldo មានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហារយៈពេលខ្លីជាមួយតារាម៉ូដែលដ៏ល្បីអាមេរិក កញ្ញា Kim Kardashian បន្ទាប់ពីនាងត្រូវបានគេរាយការណ៍ថាបានចំណាយពេល៣ថ្ងៃនៅទីក្រុងម៉ាឌ្រីដ។
នៅក្នុងឆ្នាំដដែលនោះ Ronaldo បានចាប់ផ្តើមបង្កើតទំនាក់ទំនងស្នេហាដ៏ល្បីបំផុតរបស់ខ្លួនជាមួយកំពូលតារាម៉ូដែលរុស្ស៊ី កញ្ញា Irina Shayk ។ អ្នកទាំងពីរជួបគ្នានៅក្នុងកម្មវិធីបង្ហាញម៉ូដ និងទាក់ទង់គ្នាអស់រយៈពេល៥ឆ្នាំ ដោយបង្ហាញខ្លួនជាញឹកញាប់ក្នុងកម្មវិធីធំៗលំដាប់ពិភពលោកជាច្រើន នៅពេលដែលអាជីពរបស់ Ronaldo ឈានដល់ចំណុចកំពូល។ ទោះយ៉ាងណាក៏ដោយ អ្នកទាំងពីរបានចែកផ្លូវគ្នានៅដើមឆ្នាំ២០១៥ ដោយត្រូវបានរាយការណ៍មកថា កើតចេញពីការមិនចុះសម្រុងគ្នា និងកាលវិភាគនៃអាជីពការងារខុសពីគ្នា។
មិនយូរប៉ុន្មាន បន្ទាប់ពីចែកផ្លូវគ្នា Ronaldo ត្រូវបានរាយការណ៍ថាមានទំនាក់ទំនងជាមួយកញ្ញា Lucia Villalon ពិធីការិនីទូរទស្សន៍កីឡារបស់អេស្ប៉ាញ បើទោះបីជាគ្រួសារនាងបានបដិសេធថា កូនស្រីគ្មានទំនាក់ទំនងស្នេហាជាមួយ Ronaldo ក៏ដោយ។
នៅឆ្នាំ២០១៦ Ronaldo បានណាត់ជួបជាមួយនឹងកញ្ញា Desiree Cordero បវរកញ្ញាអេស្ប៉ាញឆ្នាំ២០១៤ ប៉ុន្តែមិនយូរប៉ុន្មាន ពួកគេក៏បានបញ្ចប់ទំនាក់ទំនងមួយនេះ។
Ronaldo និង Georgina មានកូន៤នាក់ជាមួយគ្នា រួមមាន កូនភ្លោះស្រីប្រុស Eva Maria និង Mateo កើតក្នុងឆ្នាំ២០១៧ ដោយការពពោះជំនួស និងកូនស្រី Alana កើតក្នុងឆ្នាំ២០១៧ ព្រមទាំង Bella កើតក្នុងឆ្នាំ២០២២។ តាមពិតទៅ Bella ក៏ជាកូនភ្លោះស្រីប្រុសផងដែរ ប៉ុន្តែគួរឱ្យសោកស្តាយ ប្អូនប្រុសភ្លោះរបស់ Bella បានស្លាប់ពេលកើតមកភ្លាមៗ។ Ronaldo មានកូនប្រុសម្នាក់ គឺ Cristiano Ronaldo Jr. កើតក្នុងឆ្នាំ២០១០ នៅមុនពេលមានទំនាក់ទំនងជាមួយ Rodriguez។
ចែករំលែកព័តមាននេះ