ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​ទៅបុក​កន្ទុយ​រថយន្ត​ហ៊ីយ៉ាន់​ដាយ បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​ធ្ងរ គ្រូពេទ្យ​ប្រាប់​ថា សង្ឃឹមតិច​ណាស់​

11 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​យុវជនម្នាក់​​រងរបួស​​ធ្ងរ​ដោយគ្រូពេទ្យប្រាប់ថា មានសង្ឃឹមតិចតួចណាស់ ​បន្ទាប់​ពី​យុវជន​រូបនោះ​បាន​ជិះ​ម៉ូតូ​​យ៉ាង​លឿន​ទៅបុកនឹង​កន្ទុយរថ​យន្ត​​ធំមួយគ្រឿង ​ខណៈពេលបត់​កាត់​ទទឹងថ្នល់​ជាតិ ​កាលពីវេលាម៉ោង​៧​ និង៣០នាទី​យប់ថ្ងៃទី​​១៣ ​មី​នា ​២០១៣ ស្ថិត​នៅលើ​កំណាត់​ផ្លូវជាតិលេខ៥​មុខផ្សាពង្រ ក្នុងភូមិ​ថ្មី ឃុំពង្រ ស្រុករលាប្អៀរ ។

ប្រភព​បានឱ្យ​ដឹងថា ​ជន​រងគ្រោះ​​ត្រូវ​បាន​ស្គាល់​​ឈ្មោះហែម វ៉ាន់​ថា អាយុ​១៧ឆ្នាំ មាន​ទីលំនៅ​​ក្នុង​ភូមិចំការ​​ឃ្លៃ ឃុំ​ស្វាយជ្រុំ ស្រុក​រលា​ប្អៀរ ។

បើ​តាម​មន្ត្រីប៉ូលិ​​ស​ការិយា​ល័យចរាចរណ៍​ផ្លូវគោក​បាន​ឱ្យ​ដឹងថា មុនពេល​កើត​ហេតុ មាន​​រថយន្តមួយគ្រឿ​ងម៉ាកហ៊ីយ៉ាន់​ដាយ ចំណុះ​២​តោន​កន្លះ ពណ៌​ខៀវ ពាក់ស្លាកលេខ​កំពង់ចាម 3A-0956 បើកបរដោយជ​នពុំស្គាល់ឈ្មោះ បានបើក​ពីត្បូងទៅជើង តាម​បណ្តោយ​ផ្លូវជាតិ លុះពេលមកដល់ចំណុច​កើតហេតុ រថយន្តខាងលើ​បានបត់ឆ្វេងកាត់ថ្នល់​ បម្រុង​ចូលផ្សារពង្រ ស្របពេលជាមួយ​​​គ្នា​នោះ ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​បុក​ពីក្រោយ​តែម្តង ។​ ​