ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេ​ស៊ី​ប​ដិសេធ​​ព័ត៌​មាន​ថា ​យន្ត​ហោះ​បន្ត​​ហោះ​ហើរ​4​​ម៉ោង​ទៀត​ ក្រោយ​បាត់​​ការ​ទាក់​ទង​ ខណៈ​​ការ​តាម​​រក​ពង្រីក​ដល់​​សមុទ្រ​​ឥណ្ឌា​

11 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​ម៉ាឡេ​ស៊ី​ លោក​ហុី​សាម​មូដ​ឌីន ហ៊ូសេន​ កាល​ពី​ថ្ងៃ​ទី​១៣ មីនា​ បាន​បដិសេធ​ព័ត៌​មាន​នានា​ដែល​ថា​ យន្ត​ហោះ​បាត់​ដាន​បន្ត​ការ​ហោះ​ហើរ​រយៈ​ពេល​៤​ម៉ោង​ទៀត​ក្រោយ​បាត់​ការ​ទាក់​ទង​ ដោយ​លោក​ចាត់​ទុក​ព័ត៌​មាន​ទាំង​នេះ​ថា​ មិន​ត្រឹម​ត្រូវ ។​
រដ្ឋ​មន្ត្រី​រូប​នេះ​ក៏​គូស​បញ្ជាក់​ផង​ដែរ​ថា​ ពុំ​បាន​រក​ឃើញ​អ្វី​នៅ​កន្លែង​ដែល​បណ្តា​ផ្កាយ​រណប​ចិន​ចាប់​ឃើញ​របស់​អណ្តែត​៣​ ក្នុង​ក្រប​

រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​ម៉ាឡេ​ស៊ី​ លោក​ហុី​សាម​មូដ​ឌីន ហ៊ូសេន​ កាល​ពី​ថ្ងៃ​ទី​១៣ មីនា​ បាន​បដិសេធ​ព័ត៌​មាន​នានា​ដែល​ថា​ យន្ត​ហោះ​បាត់​ដាន​បន្ត​ការ​ហោះ​ហើរ​រយៈ​ពេល​៤​ម៉ោង​ទៀត​ក្រោយ​បាត់​ការ​ទាក់​ទង​ ដោយ​លោក​ចាត់​ទុក​ព័ត៌​មាន​ទាំង​នេះ​ថា​ មិន​ត្រឹម​ត្រូវ ។​
រដ្ឋ​មន្ត្រី​រូប​នេះ​ក៏​គូស​បញ្ជាក់​ផង​ដែរ​ថា​ ពុំ​បាន​រក​ឃើញ​អ្វី​នៅ​កន្លែង​ដែល​បណ្តា​ផ្កាយ​រណប​ចិន​ចាប់​ឃើញ​របស់​អណ្តែត​៣​ ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិ​ការ​តាម​រុក​រក​យន្ត​ហោះ​ជើង​ហោះ​ហើរ​ MH 370 របស់​ក្រុ​មហ៊ុន​ MALAYSIA AIRLINES ឡើយ ។​

យន្ត​ហោះ​ស៊ើប​ការណ៍​ម៉ាឡេស៊ី​មួយ​​គ្រឿង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ មីនា បាន​ធ្វើ​ប្រតិបត្តិ​ការ​​តាម​រក​របស់​ដែល​រូបភាព​ផ្កាយ​រណប​ចិន​​​សង្ស័យ​ថា​ ចេញ​មក​ពី​យន្ត​ហោះ​បាត់​ដាន ។​ ចំណែក​សេត​វិមាន​វិញ​គូស​បញ្ជាក់​នា​ថ្ងៃទី​១៣ មីនា​ ថា ការ​រុករក​យន្ត​ហោះ​បាត់​ដាន​ពេល​នេះ​នឹង​អាច​ពង្រីកដល់​មហា​សមុទ្រ​ឥណ្ឌា​ ដោយ​ផ្អែក​លើ​ព័ត៌​មាន​ថ្មីៗ​ ក៏​បុ៉ន្តែ​នៅ​តែ​មិន​ច្បាស់​លាស់​ពី​រឿង​យន្ត​ហោះ​នេះ ។​
សហ​រដ្ឋ​អាមេរិក​ និង​សហ​គមន៍​អន្តរ​ជាតិ​តាម​ដាន​គ្រប់​ផ្នែក​ដើម្បី​តាម​រក​យន្ត​ហោះ​នេះ ដែល​បាត់​ដានដោយ​អាថ៌​កំបាំងបំផុត ។​ អ្នក​នាំ​ពាក្យ​របស់​សេត​វិមាន​លោក​ JAY CARNEY គូស​បញ្ជាក់​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួ​យថា​ យោង​តាម​ព័ត៌​មាននានា​ តំបន់​តាម​រក​គួរ​ពង្រីក​ដល់​មហា​សមុទ្រ​ឥណ្ឌា​ ។​ ទោះ​បី​យ៉ាងណា​ យើង​​ពុំ​មាន​ព័ត៌​មាន​លម្អិត​ណា​មួយ​ឡើយ ។​

បណ្តា​តំណាងខាង​សន្តិ​សុខ​អាកាស​របស់​អាមេរិក​បាន​មក​កាន់​ទីក្រុង​គូឡា​ឡាំពួរ​​ ដើម្បី​ធ្វើ​ការ​រួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋាភិបាល​ម៉ាឡេ​ស៊ីលើ​ការ​សើុប​អង្កេត​ ។ អ្នក​នាំ​ពាក្យ​សេត​វិមាន​និយាយ​ថា​ មាន​សេណារី​យូ៉​មួយ​ចំនួន​ចំពោះ​ការ​ស៊ើប​អង្កេត​លើ​ការ​បាត់​ដាន​យន្ត​ហោះ​នេះ​ហើយ​ សម្រាប់​ពេល​នេះ​យើង​នៅ​មិន​ទាន់​អាច​ធ្វើ​ការ​សន្និដ្ឋាន​​លើ​អ្វីដែល​កើត​មាន​នៅ​ឡើយ​ ៕​