ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពព័ត៌មានពីខេត្តស្រះកែវ ប្រទេសថៃបានឱ្យដឹងនៅវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី ១៣ មីនា២០១៤នេះមានពលករ ពលការនីខ្មែរជួបឧប្បត្តហេតុគ្រោះថ្នាក់ចរាចរណ៏ទៀតហើយ។ ក្នុងនោះមាន២១ នាក់របួស ធ្ងន់ស្រាលក្នុងខេត្តវ៉ាត់តាណាណាក់ខន ក្នុងខេត្តស្រះកែវ ខណះវិលត្រលប់មកពីបណ្តាខេត្តក្នុងប្រទេសថៃដើម្បីត្រលប់មកស្រុកកំណើតវិញតាមរយះរថយន្ត វីហ្គោពីបាំងមួយគ្រឿង ។
ទាក់ទងនិងព័ត៌មាននេះ លោក នេត សារី អគ្គះកុងស៊ុលខ្មែរប្រចាំនៅខេត្តស្រះកែវ ក្នុងប្រទេសថៃ បានប្រាប់តាមទូរសព្ទ័នៅរសៀលថ្ងៃដរដែលនេះថា ហេតុការណ៏នេះគឺពិតជាកើតមានមែន លោកថាពលករទាំងអស់នេះមាន ចំនួន២១នាក់ក្នុងនោះក្មេងៗ០៤ នាក់ ហើយក្នុងចំណោមអ្នករបួសទាំង ២១នាក់នេះគឺមាន០២នាក់ របួស ធ្ងន់។ ម្នាក់ឈ្មោះរឿន ភេទប្រុសអាយុ ៤០ឆ្នាំ និងម្នាក់ទៀត ឈ្មោះម៉ាប់ ភេទប្រុសដោយអ្នកទាំង ពីរនេះរស់នៅក្នុង ខេត្តកណ្តាល។
លោក នេត សារីបានបន្តឱ្យដឹងថា រគ្រោះថ្នាក់ចរាចរន៏នេះកើតឡើងនៅពេលដែល រថយន្តដឹកពលករនេះ ដឹកពលករត្រលប់ពីបណ្តាខេត្តនានាដើម្បីមកស្រុកកំណើត វិញ។ហើយរថយន្តនេះគ្រោះថ្នាក់ដោយសារបើកលឿនដល់ចំណុចផ្លូវកោងក៍ក្រឡាប់ចាក់មនុស្សរដូករណែលតែម្ដង។ ចំពោះអ្នករបួសស្រាលត្រូវលោកប្រាប់ថាពេលនេះខាងលោកកំពុងដោះស្រាយសុំឲ្យភាគីថៃបញ្ជូនវិលត្រឡប់។ ចំណែកអ្នកបើកបរជាជនជាតិថៃត្រូវបានលោកប្រាប់ថាក្រោយហេតុការណ៍កើតឡើងបានគេចខ្លួនទៅបាត់។
តាមព័ត៌មានចុងក្រោយដែលទទូល បានជាក់ស្តែង ពកលករស្រីប្រុសចាស់ក្មេងចំនួន ២១នាក់ក្នុងនោះមានប្រុស ១៦នាក់ស្រី០៥នាក់ដែលខ្លះមកពីខេត្តកំពង់ធំ ហើយខ្លះទៀតមកពីខេត្តកំពង់ស្ពឺនិងខេត្តផ្សេងៗមួយចំនួនទៀត ។ពលករទាំងនោះក្រោយពេលជួបគ្រោះថ្នាក់ ហើយត្រូវបានគេបញ្ជូន តាមរថយន្តទ្រុងឱ្យសមត្ថកិច្ចកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតវេលាម៉ោង៦ល្ងាចថ្ងៃដរដែលនៅសល់តែអ្នករបួសធ្ងន់ពីរនាក់ទៀតតែប៉ុណ្ណោះដែលនៅសំរាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តស្រះកែវ ។
ចែករំលែកព័តមាននេះ