ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងកងរាជអាវុធហត្ថ ខណ្ឌទួលគោក ចាប់បានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន០៥នាក់មានប្រុសមានស្រី

11 ឆ្នាំ មុន

រាជថានីភ្នំពេញ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌទួលគោក​បាន​ចុះល្បាត​ តាម​ផ្លូវ២៦១​ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក​ នៅ​វេលា​ម់ោង៩និង ៣០​នាទីយប់ថ្ងៃ ទី១៣ មីនា ២០១៤ ក៏បាន​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​ចំនួន​០៥​នាក់​មាន​ស្រី​​ មាន​ប្រុស ហើយបានធ្វើ​ការឃាត់ខ្លួន​និង ឆែកឆេរ​ភ្លាមៗដោយ​រកឃើញ ថ្នាំញៀន ០២​កញ្ចប់​។

រាជធានីភ្នំពេញ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌទួលគោក​បាន​ចុះល្បាត​ តាម​ផ្លូវ២៦១​ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក​ នៅ​វេលា​ម៉ោង៩និង ៣០​នាទីយប់ថ្ងៃ ទី១៣ មីនា ២០១៤ ក៏បាន​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​ចំនួន​០៥​នាក់​មាន​ស្រី​​ មាន​ប្រុស ហើយបានធ្វើ​ការឃាត់ខ្លួន​និង ឆែកឆេរ​ភ្លាមៗដោយ​រកឃើញ ថ្នាំញៀន ០២​កញ្ចប់​។

ជនសង្ស័យទី១.មានឈ្មោះ ស សុភក្រ័ អាយុ ១៨ឆ្នាំ ភេទប្រុស មុខរបររត់ម៉ូតូឌុប ,ទី២.ឈ្មោះ សោម ចរិយា អាយុ២៤ឆ្នាំ​ភេទស្រី មុខរបរជាងអ៊ុត សក់​ស្នាក់​នៅ​ សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ ,ទី៣.ឈ្មោះ ណូវ វណ្ណា អាយុ៣១ ឆ្នាំភេទ ប្រុស មុខរបររត់​តាក់ស៊ី ស្នាក់នៅ​ក្រុងតាខ្មៅ ខេត្តកណ្តាល ,ទី៤.ឈ្មោះ យឹម វណ្ណះអាយុ ២៦ឆ្នាំភេទប្រុស  មុខរបររត់ម៉ូតូឌុប ស្នាក់នៅ​ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ,ទី៥.ឈ្មោះ រិម សារ៉េត​ អាយុ១៩ឆ្នាំ ភេទប្រុស​ ជាកម្មករ ស្នាក់នៅ​សង្កាត់សែនសុខ ខណ្ឌសែនសុខ ។នៅក្នុងនោះសមត្ថកិច្ច ឃាត់ម៉ូតូ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនបាន០២ គ្រឿងផងដែរគឺ សង់កូរេ ពណ៌ ក្រហម ស្លាកលេខឌ-៥៣៦៣ភព១ និងម៉ូតូ ស៊ូហ្គូន ស្លាកលេខភ្នំពេញ​1M-9985ពណ៌ខ្មៅ ។

បន្ទាប់ពីធ្វើការឆែកឆេររួច កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌទូលគោក បានរៀបចំបែបបទ បញ្ជូនជនសង្ស័យទាំង​០៥នាក់​នេះទៅកាន់កងរាជអាវុធហត្ថ ក្រុងភ្នំពេញ។