ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ខ្លោចផ្សា​បំផុត​ ក្រោយ​ព្យុះ​សង្ឃរា​ដ៏​សាហា.វ (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​បា​ហា​ម៉ា ៖ ព្យុះសង្ឃរា ​DORIAN ​ពេល​នេះ​បាន​ថមថយ​កម្លាំង​មក​ជា​ព្យុះ​ប្រភេទ​ទី​២ ហើយ​បោកបក់​ដោយ​យឺត​ៗ​ឆ្ពោះទៅ​កាន់​រដ្ឋ​ផ្ល​រី​ដា ​សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​៣​កញ្ញា ក្រោយ​ពី​បង្ក​ការ​ស្លាប់ ​និង​ការ​បំផ្លិចបំផ្លាញ​ដ៏​សែន​ទារុណ​បំផុត…

ប្រទេស​បា​ហា​ម៉ា ៖ ព្យុះសង្ឃរា ​DORIAN ​ពេល​នេះ​បាន​ថមថយ​កម្លាំង​មក​ជា​ព្យុះ​ប្រភេទ​ទី​២ ហើយ​បោកបក់​ដោយ​យឺត​ៗ​ឆ្ពោះទៅ​កាន់​រដ្ឋ​ផ្ល​រី​ដា ​សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​៣​កញ្ញា ក្រោយ​ពី​បង្ក​ការ​ស្លាប់ ​និង​ការ​បំផ្លិចបំផ្លាញ​ដ៏​សែន​ទារុណ​បំផុត នៅ​ប្រទេស​ដែន​កោះ​បា​ហា​ម៉ា​ដែល​នៅ​ទីនោះ​​បណ្ដា​រូបភាព បង្ហាញ​ពី​ទំហំ​ធំធេង​បំផុត​នៃ​ការ​បំផ្លាញ​។

កោះ​ABACOS​និង​GRAND BAHAMA ដែល​ព្យុះ​DORIAN​វាយប្រហារ​ខ្លាំងក្លា​បំផុត មុន​ប​ន្ត្​បោកបក់​ទៅ​មុខ​ទៀត ស្ថិត​នៅ​ដាច់​ពី​ពិភព​ខាងក្រៅ​មក​ដល់​ថ្ងៃ​ទី​៣​កញ្ញា​។ រូបភាព​បង្ហាញ​ដើម​ត្នោត​ទាំង​ឡើយ​ដាច់​ស្លឹក​អស់ ផ្ទះសម្បែង​នានា​ត្រូវ​បាក់បែក​ធ្លុះធ្លាយ ហើយ​រថយន្ត​ក្រឡាប់​រសាត់​តាម​ទឹក​។ ការ​បំផ្លាញ​មើលទៅ​ដាច់់​កន្ទុយភ្នែក​។ បា​ហា​ម៉ា​ពិតជា​រង​ការ​បំផ្លាញ​សែន​ទារុណ​បំផុត​។

ដោយ​លើក​ពី​សោកនាដកម្ម​ជា​ប្រវត្តិសាស្ត្រ នាយក​រដ្ឋមន្ត្រី​បា​ហា​ម៉ា លោក​HUBERT MINNIS​អះអាង​ពី​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់​លើ​កោះ​ABACOS​។ គេ​ភ័យ​ខ្លាច​ថា​ចំនួន​អ្នក​ស្លាប់មាន​ច្រើន​ជាង​នេះ​ទៀត​។

អ​.​ស​.​ប​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៣​កញ្ញា​ថា មនុស្ស​យ៉ាងតិច​៦១.០០០​នាក់​ត្រូវការ​ជំនួយ​ស្បៀង​នៅ​បា​ហា​ម៉ា​។ ចំណែក​កាកបាទក្រហម​វាយតម្លៃ​នា​ពេល​មុន​នេះ​ថា ផ្ទះ​ប្រមាណ​ជា​១៣.០០០​ខ្នង​អាច​រង​ការ​ខូចខាត​ឬ​បំផ្លាញ​លើ​កោះ​ABACOS​និង​GRAND BAHAMA​។

ចាត់ទុកជា​ព្យុះសង្ឃរា​ខ្លាំង​ជាងគេ​បំផុត​កម្រិត​ទី​៥ ពេល​វាយប្រហារ​លើ​ប្រជុំ​កោះ​បា​ហា​ម៉ា​ព្យុះ​DORIAN​បន្ទាប់​មក​បាន​ចុះ​ថមថយ​កម្លាំង​មក​ជា​ព្យុះ​កម្រិត​ទី​២ ជាមួយ​ល្បឿ​ង​ខ្យល់​ជាង​១៧៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង នា​វេលា​ម៉ោង​២១​ម៉ោង​សកល​។ ព្យុះ​នោះ​ស្ថិត​នៅ​ចម្ងាយ​ជាង​១៧០​គីឡូម៉ែត្រ​ខាងកើត​ក្រុង​VERO BEAVH រដ្ឋ​ផ្ល​រី​ដា​។ ទោះបីជា​ខ្យល់​បោកបក់​មិនសូវ​ខ្លាំង​តែ​ព្យុះ​នេះ​នៅ​តែ​មាន​គ្រោះថ្នាក់​ខ្លាំង​។ នេះ​បើ​តាម​ការ​ព្យាករណ៍​ឧតុនិយម ដែល​មិន​ទាន់​អាច​កំណត់​ទិស​ដៅ​របស់​វា​ឲ្យ​ប្រាកដ​។

អភិបាល​រដ្ឋ​ផ្ល​រី​ដា​បាន​ហៅ​ព្យុះ​នេះ​ថា ជា​ព្យុះ​ស្មុគស្មាញ​មួយ​។ វា​រំកិល​ខ្លួន​មក​ក្បែរ​រដ្ឋ​ផ្ល​រី​ដា​នា​យប់​ថ្ងៃ​ទី​៤​កញ្ញា មុន​ពេល​បោកបក់​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក​និង​រដ្ឋ​ច​ច​ជៀ ការ៉ូ​លី​ន​ខាងត្បូង​និង​ការ៉ូ​លី​ន​ខាងជើង​។ រដ្ឋ​ការ៉ូ​លី​ន​ទាំង​២​អាច​មាន​គ្រោះថ្នាក់​នៃ​ទឹក​ជន់​លិច​ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​រលក​សមុទ្រ​ធំ​ៗ​។ មនុស្ស​ជា​ច្រើន​ពាន់​នាក់​ទទួលបញ្ជា​ឲ្យ​ជម្លៀស​ចេញ ពី​បណ្ដា​តំបន់​រង​ការ​គំរាមកំហែង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ FRANCE 24)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ