រាជធានីភ្នំពេញ ៖ អាតធីស (Artease) កាហ្វេជាហាងកាហ្វេដែលកំពុងតែមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសសិង្ហបុរីដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជាជាលើកទីមួយហើយ ដោយមានកាហ្វេ និងនំដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទយកមកបម្រើជូនដល់អតិថិជនត្រូវបានបើកដំណើរការ។
ពិធីសម្ពោធបើកដំណើរការហាងកាហ្វេអាតធីស (Artease) ត្រូវបានប្រារព្ធឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ មីនា ២០១៤ ដែលមានទីតាំងនៅអគារលេខ២៣ តាមបណ្តោយផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
ព្រះរាជាណាចក្រកម្ពុជា គឺជាសាខាដំបូងគេបង្អស់នៅក្រៅប្រទេសរបស់អាតធីស (Artease) កាហ្វេ ដោយមានផលិតផលកាហ្វេ តែដែលមានឈ្មោះល្បីៗ និងមានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនមុខទៀត រួមមាន FRENCH ROSE, OSMANTHUS, JINXUAN TEA, ROASTED RICE TEA និងប្រភេទនំផ្សេងៗជាច្រើនមុខផងដែរ។
ហាងកាហ្វេអាតធីសក៏មានការបម្រើជូនដល់អតិថិជននូវកាហ្វេទឹកដោះគោរសជាតិខារាមលែ និងតែផ្កាកុលាបបារាំងដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយកំចាត់ជាតិបុលក្នុងខ្លួនផងដែរ ។ ក្រៅពីផលិតផលកាហ្វេ និងតែទាំងនេះ ហាងកាហ្វេអាតធីសក៏មានលក់នំសានវិច និងនំឈីសកេតាវហ៊ូពិសេស ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជាយើង។
ហាងកាហ្វេអាតធីស មានទីតាំងធំទុលាយ មានបរិយាកាសបរិសុទ្ធ បុគ្គលិករួសរាយរាក់ទាក់ ហើយចាប់បើកបម្រើជូនអតិថិជនចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង៩យប់៕
ចែករំលែកព័តមាននេះ