ធនាគារ ឌីជីប៊ី ចុះអនុស្សរណៈនៃការយោគយល់ផ្ដល់ថវិកាដល់ អង្គការរក្សារកុមារ
- ភ្នំពេញ
រាជធានីភ្នំពេញ, ថ្ងៃទី 15 ខែធ្នូ ឆ្នាំ ២០២៥ ៖ ថ្មីៗនេះ ធនាគារ ឌីជីប៊ី…
រាជធានីភ្នំពេញ, ថ្ងៃទី 15 ខែធ្នូ ឆ្នាំ ២០២៥ ៖ ថ្មីៗនេះ ធនាគារ ឌីជីប៊ី…
រាជធានីភ្នំពេញ, ថ្ងៃទី 15 ខែធ្នូ ឆ្នាំ ២០២៥ ៖ ថ្មីៗនេះ ធនាគារ ឌីជីប៊ី បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់លើការផ្ដល់ថវិកាដល់ អង្គការរក្សារកុមារ ចំនួន 50,000 (ប្រាំម៉ឺន) ដុល្លាអាម៉េរិក ដើម្បីជួយសាងសង់អគារសិក្សាមួយខ្នង ដែលមានចំនួនបួន (04) បន្ទប់ ជូនដល់អនុវិទ្យាល័យទីពោ ស្ថិតក្នុងភូមិនិមិត្ត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលកំពុងខ្វះខាតបន្ទប់សិក្សា ។ កម្មវិធីនេះបានប្រព្រិត្តិនៅ Seri Garden រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក Shin Ilkyu ប្រធាននាយកប្រតិបត្តិនៃធនាគារ ឌីជីប៊ី និងអ្នកស្រី សុក វណ្ណសេកា នាយកនៃអង្គការរក្សាកុមារ ។

នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់នេះ លោក Shin Ilkyu បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការវិនិយោគលើវិស័យអប់រំថា ជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស ។ លោកបានសម្តែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា អគារសិក្សាថ្មីនេះនឹងជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស នៅក្នុងតំបន់នោះ ដែលធានាបាននូវបរិយាកាសសិក្សាប្រកបដោយផាសុកភាព និងសុវត្ថិភាពសម្រាប់ពួកគេ ។
ធនាគារ ឌីជីប៊ី តែងតែចាត់ទុកការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ជាអាទិភាពស្នូលមួយក្នុងការប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ។ កិច្ចសហការជាមួយអង្គការរក្សាកុមារនេះ គឺស្របទៅនឹងគោលបំណងរបស់ធនាគារ ក្នុងការផ្ដល់ត្រឡប់ទៅកាន់សហគមន៍វិញតាមរយៈការផ្តោតលើវិស័យសំខាន់ៗដូចជា ការអប់រំ សុខភាព និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ ធនាគារ ឌីជីប៊ី ប្ដេជ្ញាថានឹងក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តនៅក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាពរបស់កម្ពុជា ។

នេះគឺជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍន៏សង្គម ដែល ធនាគារ ឌីជីប៊ី និងផ្ដល់ថវិកាសរុបចំនួន 50,000 (ប្រាំម៉ឺន) ដុល្លារអមេរិក ដល់ អង្គការរក្សាកុមារ ដើម្បីលើកស្ទួយវិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ។ ធនាគារ ឌីជីប៊ី ជឿជាក់ថា ការគាំទ្រនេះនឹងជួយដល់សិស្សានុសិស្ស ឱ្យមានឱកាសបានបន្តការសិក្សា និងរួមចំណែកអភិវឌ្ឍន៏ប្រទេសជាតិ ។ បន្ថែមពីនេះ ធនាគារ ឌីជីប៊ី នឹងបន្តពង្រីកសកម្មភាពសង្គមរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើង។ ការផ្ដល់ជំនួយនេះបង្ហាញពីការប្ដេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារ ក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់សហគមន៍ដែលខ្លួនកំពុងបម្រើ ។

អំពីធនាគារ ឌីជីប៊ី
ធនាគារ ឌីជីប៊ី ជាធនាគារពាណិជ្ជ ដែលមានកម្មសិទ្ធិកាន់កាប់ភាគហ៊ុន 100% នៃធនាគារ អាយអឹម (iM) ហើយជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុ អាយអឹម និងដែលជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង ។ ធនាគារ ឌីជីប៊ី បើកដំណើរការដំបូងក្នុងប្រទេសកម្ពុជា ក្នុងនាមជាគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានឈ្មោះថា Cam Capital Co, Ltd ហើយនៅក្នុង ឆ្នាំ 2020 ធនាគារ បានទទួលអាជ្ញាប័ណ្ណ ជាធនាគារពាណិជ្ជ ពីធនាគាជាតិនៃកម្ពុជា (NBC) ដែលមានឈ្មោះជាផ្លូវការថាធនាគារ ឌីជីប៊ី ភីអិលស៊ី ។ ធនាគារ បាននិងកំពុងបន្តផ្ដល់ជូននូវសេវាធនាគារ យ៉ាងពេញលេញដល់អតិថិជនដូចជា ៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត (DGB Mobile) អេធីអឹម ប័ណ្ណឥណពន្ធ សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ក្នុងប្រទេស សេវាទទួល ឬ ផ្ទេរប្រាក់ក្រៅប្រទេស SWIFT សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតជាច្រើន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ