លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ចូលរួមឧបត្ថម្ភថវិការចំនួន ៣ លានដុល្លារ ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន
- ភ្នំពេញ
រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ ៖ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ…
រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ ៖ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ…
រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ ៖ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ កាណាឌីយ៉ា គ្រុប បានចូលរួមឧបត្ថម្ភថវិការចំនួន ៣,០០០,០០០ ដុល្លារ តាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីជួយដល់កងទ័ពជួរមុខ និងគ្រួសារកម្ពុជាដែលត្រូវផ្លាស់ប្តូរទីជម្រក ដោយសារភាពតានតឹងថ្មីៗនេះ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ការចូលរួមឧបត្ថម្ភនេះផ្តល់នូវការជួយដល់មនុស្សធម៌ ដោយនេះជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពជួរមុខរបស់កម្ពុជា និងបញ្ហាប្រឈមដែលគ្រួសារនានាកំពុងជួបប្រទះ ដោយបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ។

គម្រោងអភិវឌ្ឍរបស់ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) រួមទាំង ទីក្រុងកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងនរា បានក្លាយជាទីតាំងសំខាន់ៗសម្រាប់ចែកចាយ ផ្តល់ជំនួយទៅដល់កងទ័ពនិងប្រជាជនកម្ពុជាតាមបណ្តោយព្រំដែន ។
ធនាគារ កាណាឌីយ៉ា ដែលជាផ្នែកមួយនៃក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានអនុវត្តការបន្ធូរបន្ថយបំណុល ១០០% សម្រាប់ទាហានដែលរងផលប៉ះពាល់ និងក្រុមគ្រួសាររបស់ពួកគេ ស្របតាមការណែនាំពីធនាគារជាតិនៃកម្ពុជា ។ ធនាគារ កាណាឌីយ៉ា ក៏បានប្រកាសការដំណើរការឡើងវិញនូវយុទ្ធនាការ «មូលនិធិខ្មែរតែមួយដើម្បីសន្តិភាព និងបូរណភាពទឹកដី» ដែលជាគំនិតផ្តួចផ្តើមមួយដែលបានចាប់ផ្តើមកាលពីខែកក្កដានេះ ដើម្បីលើកទឹកចិត្តដល់ការចូលរួម និងពង្រីកជំនួយដល់សហគមន៍ដែលរងផលប៉ះពាល់ ។

បន្ថែមពីលើការគាំទ្រជាថវិការ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានជួយរៀបចំការបរិច្ចាគឈាមនៅតាមទីកន្លែងដូចជា សាលសន្និបាតកោះពេជ្រ ដែលអនុញ្ញាតឱ្យអ្នកបរិច្ចាគរាប់ពាន់នាក់ចូលរួមបរិច្ចាគឈាមដោយរៀបចំដោយ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
ការគាំទ្របន្ថែមទៀតក៏ត្រូវបានពង្រីកដល់កុមារនៅក្នុងខេត្តព្រះវិហារ កាលពីខែវិច្ឆិកា ដែលរៀបចំដោយអង្គការ «World Vision Cambodia» ដោយផ្តល់ធនធានជាមូលដ្ឋានដើម្បីជួយកុមារបន្តរៀនសូត្រ ខណៈពេលដែលនៅឆ្ងាយពីផ្ទះ ។

កាលពីដើមខែនេះ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) រួមជាមួយក្រុមហ៊ុនក្នុងស្រុកឈានមុខគេផ្សេងទៀត បានគាំទ្រការប្រគំតន្ត្រីសប្បុរសធម៌ «Rise For Khmer» នៅទីក្រុងប៉ារីស ដែលដឹកនាំដោយសិល្បករផលិតកម្មបារមីដូចជា Vann Da – វណ្ណដា, Vanthan – វណ្ណថាន, Norith – នរិទ្ធ, YuuHai – យូហៃ, និង Suzana Reth ដែលបានរៃអង្គាសថវិកាសង្គ្រោះសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយស្ថានភាពនេះ។
ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីការបរិច្ចាគចំនួន ១ លានដុល្លារ ពីខែកក្កដា ដែលពង្រឹងការគាំទ្រជាបន្តបន្ទាប់របស់ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និង កាណាឌីយ៉ា គ្រុប សម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយស្ថានភាពនៅព្រំដែន ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ