ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bitget លើកកម្ពស់​ធនធាន​ទេព​កោសល្យអនាគត​ក្នុង​នាម ជា​ដៃគូផ្លូវការនៃ​ការ​ប្រកួតយុវជន LALIGA លើក​ដំបូង​របស់​កម្ពុជា

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ​១៥ ខែធ្នូ ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន Bitget ដែល​ជា​វេទិកា…

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ​១៥ ខែធ្នូ ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន Bitget ដែល​ជា​វេទិកា Universal Exchange (UEX) ដ៏​ធំ​បំផុត​របស់​ពិភពលោក បាន​បញ្ចប់​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ដៃគូ​ផ្លូវការ នៃ​ការ​ប្រកួត​កីឡាបាល់ទាត់​យុវជន LALIGA Youth Tournament នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ​៦ ដល់ទី ​៧ ខែធ្នូ នៅ​មជ្ឈមណ្ឌល​កីឡា AUPP ។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ បាន​ប្រមូលផ្តុំ​ធនធាន​ទេ​ព្យ​កោសល​ថ្មីថ្មោង ក្នុង​វិស័យ​កីឡាបាល់ទាត់ មក​ពី​ទូ​ទាំង​ប្រទេស ហើយ​នេះ​ជា​លើក​ទី​មួយ ដែល​ក្របខ័ណ្ឌ​នៃ​ការ​ប្រកួត​យុវជន​របស់ LALIGA ត្រូវ​បាន​រៀបចំ ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

ការ​ប្រកួត​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ ដែល​រៀបចំ​ដោយ Elite Soccer Coaching Cambodia ដោយ​បាន​នាំ​យក ក្រុមបាល់ទាត់​កំពូល​ៗ​ចំនួន ១៦​ក្រុម មក​ប្រកួតប្រជែង​គ្នា ដោយ​រួម​មានការ​ប្រកួត​ជា​ប្រភេទ U12 និង U14 ​។ ការ​ចូលរួម​របស់​ក្រុមហ៊ុន Bitget ឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​ដៃគូ​ជាស​កល​កាន់តែ​ទូលំទូលាយ​របស់​ខ្លួន​ជាមួយ សម្ព័ន្ធបាល់ទាត់​លំដាប់​ពិភពលោក LALIGA និង​ការ​ប្តេជ្ញា​ចិត្ត​បន្ត​របស់​ខ្លួន ក្នុង​ការ​ពង្រឹង​សិទ្ធិ​អំណាច​ដល់​យុវជន តាម​រយៈ​ការ​លេង​កីឡា ការ​អប់រំ និង​ការ​ទទួល​បាន​ឱកាស ក៏​ដូច​ជា​ជួយ​យុវជន​ដើម្បី «​សម្រេច​ក្ដី​ស្រមៃ​» ទាំង​ក្នុង និង​ក្រៅ​ទីលាន​ប្រកួត ​។ ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡាបាល់ទាត់​នេះ បាន​បញ្ចប់​ទៅ​ដោយ​ក្រុម បាល់ទាត់​បឹង​កេ​ត ដណ្តើម​បាន​ជើងឯក U12 រីឯ​ក្រុម Solito Familia បាន​ក្លាយជា​ក្រុម​ជើងឯក U14 ។

លោក Ignacio Aguirre ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Bitget បាន​មក​ចូលរួម​ដល់ទី​ក្រុងភ្នំពេញ ហើយ​បាន សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​វិនិយោគ​លើ​ការ​បង្កើន​ធនធាន​ទេព​កោសល្យ​នៅ​ក្នុង ទីផ្សារ​ដែល​មានការ​លូតលាស់ ​។ លោក Ignacio បាន​លើក​ឡើង​ថា ​៖ «​ព្រឹត្តិការណ៍​បែប​នេះ​តំណាង នូវ​អត្ថន័យ លើស​ពី​ការ​ប្រកួតប្រជែង» ​។​ លោក​បាន​បន្ដ​ថា ​៖ «​ព្រឹត្តិការណ៍​ទាំងនេះ បង្កើត​ឱកាស​ឱ្យ យុវ​កីឡាករ​រក​ឃើញ​នូវ​ទំនុកចិត្ត ការងារ​ជា​ក្រុម និង​មហិច្ឆតា​របស់​ខ្លួន ​។ ការ​គាំទ្រ​ការ​ប្រកួត​កីឡា បាល់ទាត់​យុវជន LALIGA លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​គោលដៅ​កាន់តែ​ទូលំទូលាយ ដើម្បី​ជួយ​គាស់​កាយ នូវ​សក្តានុពល​គ្រប់​ទីកន្លែង​ដែល​មាន មិន​ថា តាម​រយៈ​បាល់ទាត់ បច្ចេកវិទ្យា ឬ ការ​អប់រំ​នោះ​ទេ» ​។​

ការ​ប្រកួត​បាល់ទាត់​នេះ បាន​ក្លាយជា​ចំណុច​ទំនាក់ទំនង​វប្បធម៌​សម្រាប់​សហគមន៍​កាន់តែ​ទូលំទូលាយ​។ អ្នកតស៊ូ​មតិ​ក្នុងស្រុក និង​អ្នកមាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម រួម​មាន កញ្ញា សារី សុ​វ​ត្តី (​បវរកញ្ញា​ពិភពលោក កម្ពុជា​ឆ្នាំ ​២០២១), DLOW, Sis Abby, Zenn28 ក៏​ដូច​ជា Seng Hour, Sing Ny, Lee Xin, និង Thekhrypto បាន​ចូលរួម ដើម្បី​អបអរ​យុវជន​ជំនាន់​ក្រោយ និង​រំលេច​នូវ​ទិដ្ឋភាព​ដែល​កំពុង​រីក​ចម្រើន របស់​ប្រទេស​កម្ពុជា ក្នុង​វិស័យ​កីឡា និង​វប្បធម៌​ឌី​ជី​ថ​ល​។ ការ​ចូលរួម​របស់​ពួក​គាត់ គូស​បង្ហាញ​ពី​សារៈសំខាន់ បែប​វប្បធម៌​នៃ​ព្រឹត្តិការណ៍​នេះ ដោយ​បាន​ផ្សារ​ភ្ជាប់​ពិភព​កីឡា និង​សហគមន៍​ឌី​ជី​ថ​ល ដើម្បី​អបអរសាទរ ដល់​យុវជន​កម្ពុជា ​។

ការ​ប្រកួត​នេះ​តំណាង​ឱ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​លើកកម្ពស់​ស្តង់ដារ​បាល់ទាត់​យុវជន​ក្នុង​តំបន់ ​។ លោក Iván Codina នាយក​គ្រប់គ្រង LALIGA ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​កត់​សម្គាល់ថា​៖ «​ខ្ញុំ​មាន​មោទនភាព ដែល​បាន​នាំ​យក​ការ​ប្រកួត​យុវជន LALIGA មក​កម្ពុជា​ជា​លើក​ដំបូង​។ យើង​ប្តេជ្ញា​គាំទ្រ​បាល់ទាត់​តាម មូលដ្ឋាន នៅ​ទូ​ទាំង​ពិភពលោក ហើយ​ព្រឹត្តិការណ៍​បែប​នេះ ជួយ​ពង្រឹងស្មារតី​កីឡាបាល់ទាត់​ក្នុងស្រុក និង បង្កើត​ឱកាស​សម្រាប់​ធនធាន​ទេព​កោសល្យ​វ័យក្មេង​ផង​ដែរ» ​។​

លោក John McFarlane ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ Elite Soccer Coaching Cambodia បាន​បន្ថែម​ថា ​៖ «យើង​មាន​កិត្តិយស​ណាស់​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​លើក​ដំបូង​នេះ​ ។ ដោយ​មាន​ក្រុមបាល់ទាត់ ចំនួន ១៦​ក្រុម ចូលរួម​ប្រកួតប្រជែង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ ហើយ​ព្រឹត្តិការណ៍​នេះ​ផ្តល់​ឱ្យ​កីឡាករ​វ័យក្មេង​នូវ ឱកាស​ពិសេស​មួយ ដើម្បី​សាកល្បង​ជំនាញ​របស់​ខ្លួន រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​បង្ហាញ​ពី​ភាព​ស៊ីជម្រៅ នៃ​ធនធាន​ទេព​កោសល្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា» ​។​

ការ​ចូលរួម​របស់​ក្រុមហ៊ុន Bitget បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់អារម្មណ៍​បន្ត​របស់​ខ្លួន ក្នុង​ការ​ជំរុញ​ឥទ្ធិពល ជាក់ស្តែង​អម​នឹង​ភាព​ជា​ដៃគូ​សកល ​។ ក្នុង​នាម​ជា​វេទិកា Universal Exchange ក្រុមហ៊ុន Bitget បន្ត​កសាង ទំនាក់ទំនង​រវាង​បច្ចេកវិទ្យា វប្បធម៌ និង​សហគមន៍ ដោយ​ធានា​ថា​ការ​បោះ​ជំហាន ជា​សកល​របស់​ខ្លួន ក៏​រួមចំណែក​ដល់​វឌ្ឍនភាព​ក្នុងស្រុក​ផង​ដែរ​ ។

អំពី​ក្រុមហ៊ុន Bitget
ក្រុមហ៊ុន Bitget ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៨ ជា​វេទិកា Universal Exchange (UEX) ដ៏​ធំ​បំផុត របស់​ពិភពលោក ដែល​បម្រើ​សេវាកម្ម​ដល់​អ្នក​ប្រើប្រាស់​ជាង ១២០ លាន​នាក់ ជាមួយនឹង​ច្រក​ប្រើប្រាស់ រូបិយ​បណ្ណ​គ្រីប​តូ​រាប់​លាន​, ភាគហ៊ុន ETFs និង​ទ្រព្យសកម្ម​ជាក់ស្តែង​ផ្សេង​ទៀត ទន្ទឹម​នឹង​ផ្តល់​នូវ​ច្រក ប្រើប្រាស់​តាម​ពេល​ជាក់ស្តែង​នូវ Bitcoin price, Ethereum price, XRP price និង​រូបិយប័ណ្ណ​គ្រីប​តូ ផ្សេង​ទៀត សុទ្ធតែ​នៅ​លើ​ប្រព័ន្ធ​តែ​មួយ​ ។ ក្នុង​នាម​ជា​បរិ​ប្រព័ន្ធ យើង​ប្តេជ្ញា​ជួយ​អ្នក​ប្រើប្រាស់​ឱ្យ​ជួញដូរ កាន់តែ​ឆ្លាត​វៃ​ជាមួយនឹង​ឧបករណ៍​ជួញដូរ​ដែល​ដំណើរការ​ដោយ AI អន្តរ​ប្រតិបត្តិការ​រវាង​ប្រព័ន្ធ​នៅ​លើ Bitcoin, Ethereum, Solana និង BNB Chain និង​ច្រកចូល​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​នូវ​ទ្រព្យ ជាក់ស្តែង​។ បើ​គិត​ពី​ផ្នែក​វិមជ្ឈការ​វិញ Bitget Wallet គឺជា​កម្មវិធី​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ​ដែល​បង្កើត​ឡើង ដើម្បី ធ្វើ​ឱ្យ​ការ​ប្រើ crypto មាន​ភាព​សាមញ្ញ សុវត្ថិភាព និង​ជា​ផ្នែក​មួយ​នៃ​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ​។ យើងខ្ញុំ​បម្រើសេវា​កម្ម ដល់​អ្នក​ប្រើប្រាស់​ជាង ៨០ លាន​នាក់ ដោយ​ភ្ជាប់​ផ្លូវ blockchain ជាមួយនឹង​ហិរញ្ញវត្ថុ​ជាក់ស្តែង ដោយ​ផ្តល់ ជូន​នូវ​ប្រព័ន្ធ​មួយ​ដែល​មាន​សព្វ​មុខ​សម្រាប់​ការ​បើក​លើ និង​ក្រៅ​ផ្លូវ ការ​ជួញដូរ ការ​រក​ប្រាក់ និង​ការ​ទូទាត់ ប្រាក់​យ៉ាង​រលូន ​។

ក្រុមហ៊ុន Bitget ក៏​កំពុង​ជំរុញ​ការ​ទទួលយក​រូ​បិ​បណ្ណ crypto តាម​រយៈ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដូច​ជា​តួនាទី របស់​ខ្លួន​ក្នុង​នាម​ជា​ដៃគូ Crypto ផ្លូវការ​នៃ​សម្ព័ន្ធ​បាល់ទាត់​កំពូល​របស់​ពិភពលោក LALIGA នៅ​ក្នុង​ទីផ្សារ អឺរ៉ុប​បូព៌ា​, អាស៊ី​អាគ្នេយ៍ និង អា​មេ​រិ​កឡា​ទី​ន​ ។ ស្រប​ជាមួយនឹង​យុទ្ធសាស្ត្រ​នៃ​ឥទ្ធិពល​ជា​សាកល​របស់​ខ្លួន ក្រុមហ៊ុន Bitget បាន​សហការ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) ដើម្បី​គាំទ្រ​ការ​អប់រំ​ពី blockchain ដល់ មនុស្ស ១.១ លាន​នាក់ ត្រឹម​ឆ្នាំ​ ២០២៧ ។ នៅ​ក្នុង​ពិភព​កីឡា​ប្រណាំង​ម៉ូតូ ក្រុមហ៊ុន Bitget គឺជា​ដៃគូ​ប្តូរ រូបិយប័ណ្ណ​គ្រីប​តូ​ផ្តាច់មុខ​របស់ MotoGP™ ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ដ៏​រំភើប​បំផុត​មួយ​លើ ពិភពលោក ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ ៖ Website | Twitter | Telegram | LinkedIn | Discord | Bitget Wallet

សម្រាប់​សំណួរ​ផ្សេង​ៗ សូម​ទំ​កាក់​ទំនង​មក​កាន់​ ៖ media@bitget.com

បម្រាប់​អំពី​ហានិភ័យ ​៖ តម្លៃ​ទ្រព្យសកម្ម​ឌី​ជី​ថ​លអាច​ប្រែប្រួល ហើយ​អាច​រង​នឹង​ការ​ប្រែប្រួល​ខ្លាំង ​។ យើងខ្ញុំ សូម​ណែនាំ​វិនិយោគិន​ឱ្យ​ចាត់ចែង​តែ​មូលនិធិ​ដែល​ខ្លួន​អាច​មាន​លទ្ធភាព​ខាត ​។ តម្លៃ​នៃ​ការ​វិនិយោគ ទាំងឡាយ​អាច​រង​ផល​ប៉ះពាល់ ហើយ​អាច​ថា កម្មវត្ថុ​ហិរញ្ញវត្ថុ​អាច​នឹង​មិន​សម្រេច ឬ​ក៏​ការ​វិនិយោគ​ចម្បង​អាច ស្តារ​ឡើង​វិញ​មិន​បាន ​។ គួរ​ស្វែងរក​ដំបូន្មាន​ផ្នែក​ហិរញ្ញវត្ថុ​ឯករាជ្យ​ជា​និច្ច ហើយ​បទ​ពិសោធន៍​ហិរញ្ញវត្ថុ និង ជំហរ​ផ្ទាល់ខ្លួន​ក៏​គួរ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​ ។ ការ​អនុវត្ត​កន្លង​មក មិន​ប្រាកដ​ថា​ជា​សូចនាករ​ដែល​អាច ទុកចិត្ត​បាន​ពី​លទ្ធផល​នា​ពេល​អនាគត​នោះ​ទេ ​។ Bitget មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ខាតបង់ ដែល​អាច​កើត មាន​ណាមួយ​ឡើយ​ ។ ព័ត៌មាន​ដែល​មាន​ក្នុង​អត្ថបទ​នេះ មិន​គួរ​បកស្រាយ​ថា​ជា​ដំបូន្មាន​ហិរញ្ញវត្ថុ​ទេ ​។ សម្រាប់ ព័ត៌មាន​បន្ថែម សូម​យោង​ទៅ​លក្ខខណ្ឌ​ប្រើប្រាស់​របស់​យើងខ្ញុំ (Terms of Use)​ ។

អំពី​សម្ព័ន្ធ​បាល់ទាត់​លំដាប់​ពិភពលោក LALIGA
LALIGA គឺជា​បរិ​ប្រព័ន្ធ​បាល់ទាត់​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​ ។ សម្ព័ន្ធ​នេះ​ជា​សមាគម​កីឡា​ឯកជន ដែល ទទួលខុសត្រូវ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ជាតិ​អាជីព​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ​។ សម្ព័ន្ធ​នេះ មាន​សហគមន៍ អ្នក​តាមដាន​ជាង ២០០ លាន​នាក់ នៅ​ជុំវិញ​ពិភពលោក នៅ​តាម​បណ្តាញ​សង្គម ហើយ​មាន​វត្ត​មាននៅ​ក្នុង ប្រទេស​ចំនួន ៤១ ដែល​មាន​ការិយាល័យ​ចំនួន ១១ និង​គណៈប្រតិភូ​ចំនួន ៤៤ រូប ​៕ អត្ថបទសហការ