ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វប្បធម៌​កន្លែងធ្វើការ​ដែល​រីក​ចម្រើន​នៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​ងើបឡើងឧត្តមភាព​របស់​កម្ពុជា ត្រូវ​បាន​ទទួលស្គាល់​ខណៈ​ណា​ហ្គា​ខ​ប​ជាប់​ក្នុង​បញ្ជី​និយោជក​ល្អ​បំផុត​ទាំង ​១០០ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់​ស្ថាប័ន​ហ្វ័​រ​ឈូ​ន

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​ខណៈ​ពេល​អបអរ​ខួប​ ៣០ ឆ្នាំ​របស់​ខ្លួន ណា​ហ្គា​ខ​ប​បន្ត​ឈានមុខ​គេ​ជា​មណ្ឌល​កម្សាន្ត​ចម្រុះ​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ដំបូង​គេ​បង្អស់ និង​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា ណា​ហ្គា​ខ​ប​តែងតែ​ធ្វើ​គ្រប់​កិច្ចការ​ជាមួយ​ស្តង់ដារ​លំដាប់​ពិភពលោក​ដែល​មានការ​ប្តេជ្ញា​ចិត្ត​អភិវឌ្ឍ​សង្គម…

រាជធានីភ្នំពេញ ៖ ក្នុង​ខណៈ​ពេល​អបអរ​ខួប​ ៣០ ឆ្នាំ​របស់​ខ្លួន ណា​ហ្គា​ខ​ប​បន្ត​ឈានមុខ​គេ​ជា​មណ្ឌល​កម្សាន្ត​ចម្រុះ​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ដំបូង​គេ​បង្អស់ និង​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា ណា​ហ្គា​ខ​ប​តែងតែ​ធ្វើ​គ្រប់​កិច្ចការ​ជាមួយ​ស្តង់ដារ​លំដាប់​ពិភពលោក​ដែល​មានការ​ប្តេជ្ញា​ចិត្ត​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ព្រមទាំង​ដើរតួ​ជា​ដៃគូ​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណើរ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ​។

ឆ្នាំ​នេះ ណា​ហ្គា​ខ​ប បាន​បង្កើត​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ជាប់​ក្នុង​បញ្ជី​ក្រុមហ៊ុន​ល្អ​បំផុត​ទាំង​១០០ នៅ​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២៥ លើក​ដំបូង​របស់​ស្ថាប័ន​ហ្វ័​រ​ឈូ​ន​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤៦ ជាមួយ​សណ្ឋាគារ និង​សាជីវកម្ម​អន្តរជាតិ​ជា​ច្រើន​។ ស្នាដៃ​នេះ ត្រូវ​បាន​ផ្តល់​ជូន​ណា​ហ្គា​ខ​ប​បន្ទាប់​ពី​ក្រុមហ៊ុន​ទទួល​បានការ​បញ្ជាក់​ជា​កន្លែងធ្វើការ​ល្អ​បំផុត​មួយ​នៅ​ប៉ុន្មាន​ខែ​មុន​ជាមួយ​ពិន្ទុ​ស្ទើរ​ល្អ​ឥត​ខ្ចោះ ៩៥% ។ ស្នាដៃ​ទាំងនេះ ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ណា​ហ្គា​ខ​ប​ក្នុង​ការ​បង្កើត​វប្បធម៌​កន្លែងធ្វើការ​ឈានមុខ​គេ​ដែល​យក​បុគ្គលិក​ជា​អាទិភាព និង​កសាង​កេរ្តិ៍ឈ្មោះ​ជា​និយោជក​ឆ្នើម​ប្រចាំ​តំបន់​។

ជំរុញ​ឧត្តមភាព និង​បណ្តុះបណ្តាល​ទេព​កោសល្យ
ណា​ហ្គា​ខ​ប បន្ត​ធ្វើ​ជា​ចំណុច​គោល​នៅ​ក្នុង​អភិបាលកិច្ច​ធុរកិច្ច ឧត្តមភាព​នៃ​ការ​ប្រតិបត្តិការ និង​ការ​អនុវត្ត​ធុរកិច្ច​ប្រកបដោយ​និរន្តរភាព​នៅ​ក្នុង​សេដ្ឋកិច្ច​ដែល​កំពុង​ងើបឡើង​របស់​ប្រទេស​កម្ពុជា​ដោយ​ផ្អែក​លើ​គោលការណ៍​គ្រឹះ​ដែល​មាន​សុចរិត​ភាព​ខ្ពស់ សីលធម៌​វិជ្ជាជីវៈ និង​តម្លាភាព​។ ដោយ​ឈរ​លើ​គោលនយោបាយ​ប្រកបដោយ​សីលធម៌ ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ការ​ត្រួតពិនិត្យ​ឯករាជ្យ ការ​គ្រប់គ្រង​ផ្ទៃក្នុង​យ៉ាង​ហ្មត់ចត់ និង​ការ​បណ្តុះបណ្តាល​បុគ្គលិក​ឥត​ឈប់​ឈរ ក្រុមហ៊ុន​បាន​ទទួល​ការ​ជឿ​ទុកចិត្ត​ពី​សំណាក់​ម្ចាស់​ភាគហ៊ុន និយ័ត​ករ និង​វិនិយោគិន​បរទេស​ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ​គណនេយ្យ​ភាព​យ៉ាង​ម៉ឺងម៉ាត់​។

សុចរិត​ភាព​នៃ​ការ​ប្រតិបត្តិការ​ធុរកិច្ច ការ​គោរព​ច្បាប់ និង​សុវត្ថិភាព​កន្លែងធ្វើការ នៅ​តែ​ជា​ចំណុច​សំខាន់​បំផុត ខណៈ​ណា​ហ្គា​ខ​ប​បន្ត​ផ្តល់​ការ​បណ្តុះបណ្តាល​ទៅ​លើ​ការ​ប្រឆាំង​ការ​លាង​សម្អាត​ប្រាក់ ការ​ប្រឆាំង​អំពើ​ពុក​រលួយ ការ​ប្រឆាំង​ការ​ស៊ីសំណូកសូកប៉ាន់ សន្តិសុខ​សាយ​ប័​រ ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន សុខភាព និង​សុវត្ថិភាព​កន្លែងធ្វើការ​។ តាម​រយៈ​គោលនយោបាយ​ច្បាស់លាស់ ការ​ត្រួតពិនិត្យ​តាមដាន​យ៉ាង​សកម្ម និង​ទំនាក់​ទំនងជា​បន្តបន្ទាប់ ណា​ហ្គា​ខ​ប​លើកកម្ពស់​កន្លែងធ្វើការ​ដែល​ពោរពេញ​ដោយ​សុវត្ថិភាព ការ​គោរព​ច្បាប់ បរិ​យា​បន្ន និង​ការ​ត្រៀមខ្លួន​សម្រាប់​អនាគត​ព្រមទាំង​បណ្តុះបណ្តាល​សមត្ថភាព និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​យូរអង្វែង​របស់​ប្រទេស​កម្ពុជា​។

លោក Chen Yiy Fon នាយក​ប្រតិបត្តិ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ណា​ហ្គា​ខ​ប បានឱ្យ​ដឹង​ថា “​ដើម្បី​ទទួល​បានការ​ទទួលស្គាល់​ជា​កន្លែងធ្វើការ​ល្អ​បំផុត​ដោយ​ស្ថាប័ន Great Place to Work® ហើយ​ឥឡូវនេះ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ស្ថាប័ន Fortune ជា​និយោជក​ល្អ​បំផុត​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ល្អ​បំផុត​ទាំង ១០០ ប្រចាំ​អាស៊ី​អាគ្នេយ៍ គឺជា​ការ​ទទួលស្គាល់​ដោយ​ស្ថាប័ន​ឈានមុខ​ដែល​មាន​ជំនាញ​វាយតម្លៃ​ទៅ​លើ​វប្បធម៌​នៃ​កន្លែងធ្វើការ​។ នេះ​គឺជា​ស្នាដៃ​ដ៏​ធំធេង ហើយ​យើង​សូម​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន Great Place to Work® និង Fortune ដែល​ទទួលស្គាល់​ទៅ​លើ​ភាព​រីក​ចម្រើន​នៃ​វប្បធម៌​កន្លែងធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។ ជូន​ចំពោះ​គ្រួសារ​ណា​ហ្គា​គ្រប់​រូប ៖ ស្នាដៃ​ដ៏​ធំធេង​នេះ គឺជា​ការ​ទទួលស្គាល់​នៃ​ភាព​ចង់​រីក​ចម្រើន និង​ឧត្តមភាព​លើ​គ្រប់​កិច្ចការ​វិជ្ជាជីវៈ និង​ផ្ទាល់ខ្លួន​ដែល​អ្នក​ទាំងអស់​គ្នា​ធ្វើ​។ សមិទ្ធផល​នេះ គឺជា​របស់​អ្នក​ទាំងអស់​គ្នា​”​។

លោក Chen បាន​បន្ថែម​ថា “​ក្នុង​នាម​ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ដំបូង​គេ​បង្អស់ និង​ធំ​បំផុត​មួយ​របស់​កម្ពុជា យើង​មានសំណាង​ដែល​បាន​ដើរតួ​ឈានមុខ​គេ​ក្នុង​ការ​អភិវឌ្ឍ​បរិយាកាស​ធុរកិច្ច និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​អស់​រយៈពេល ៣០ ឆ្នាំ និង​បន្ត​ទៅ​អនាគត​។ តាម​រយៈ​ការ​អនុវត្ត​ស្តង់ដារ​ខ្ពស់​ក្នុង​អភិបាលកិច្ច ការ​ធ្វើ​ធុរកិច្ច​ប្រកបដោយ​ក្រមសីលធម៌ ការ​អនុវត្ត​កន្លែងធ្វើការ ការ​ផ្សារ​ភ្ជាប់​ធនធានមនុស្ស ការងារ​និរន្តរភាព និង​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម យើង​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វប្បធម៌​ក្រុមហ៊ុន​ដែល​ឆ្លើយ​តប​ទៅ​នឹង​សេដ្ឋកិច្ច​ដែល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។ ចក្ខុវិស័យ​វែង​ឆ្ងាយ​នេះ គឺជា​សសរ​គោល​នៃ​ការ​ចូលរួម​របស់​យើង​ក្នុង​ការ​កសាង​ជាតិ បង្កើត​ការងារ​រាប់​ពាន់​កន្លែង និង​បង្កើន​កម្លាំង​ពលកម្ម​ចម្រុះ​ជាតិ​សាសន៍ និង​បរិ​យា​បន្ន និង​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​”​។

ធម្មនុញ្ញ​នៃ​វប្បធម៌​កន្លែងធ្វើការ​របស់​ក្រុមហ៊ុន បញ្ជាក់​កាន់តែ​ច្បាស់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ទៅ​លើ​ស្តង់ដារ​លំដាប់​ពិភពលោក គុណ​តម្លៃ ទំនួល​ខុស​ត្រូវ ការ​លើក​ស្ទួយ និង​ឥទ្ធិពល​សង្គម​។ នេះ​ជា​វប្បធម៌​របស់​ក្រុមហ៊ុន​ដែល​ផ្តោត​លើ​ការ​សហការ គណនេយ្យ​ភាព ការ​គោរព ឧត្តមភាព និង​និរន្តរភាព​ដែល​ពង្រឹង​ជំហរ​របស់​ខ្លួន​ជា​ជម្រើស​និយោជក​ដែល​ទទួល​បានការ​ជឿ​ទុកចិត្ត និង​គោលបំណង​ក្នុង​ការ​កសាង​មនុស្ស បង្កើន​សមត្ថភាព និង​សម្រេច​គោលបំណង​”​។

កម្លាំង​ពលកម្ម ៦.០០៩ នាក់​ដ៏​ឆ្នើម​របស់​ណា​ហ្គា​ខ​ប មាន ៩៣% ជា​ជនជាតិ​ខ្មែរ និង ៣៣ សញ្ជាតិ​បង្កើត​បានជា​កន្លែងធ្វើការ​ប្រកបដោយ​បរិ​យា​បន្ន និង​ស្វាហាប់​ដែល​កសាង​ទំនុកចិត្ត និង​ជំរុញ​ការងារ និង​ការ​អភិវឌ្ឍ​ផ្ទាល់ខ្លួន​។ តាម​រយៈ​ការ​បណ្តុះបណ្តាល​ភាសា ដូច​ជា ភាសា​អង់គ្លេស ចិន ជប៉ុន និង​កូរ៉េ ក្រុមហ៊ុន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​បង្កើន​ជំនាញ​របស់​បុគ្គលិក ផ្តល់​បទ​ពិសោធន៍​ល្អ​ៗ​ដល់​ភ្ញៀវ និង​ទាញ​យក​ប្រាក់​ចំណេញ​។ បុគ្គលិក​ស្ត្រី​មាន​ពាក់កណ្តាល​នៃ​បុគ្គលិក​សរុប និង​កាន់កាប់​មុខ​តំណែង​គ្រប់គ្រង ៣២% ដែល​នេះ​ឆ្លុះ​បញ្ចាំង​អំពី​សមភាព​។ បុគ្គលិក​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​បណ្តុះបណ្តាល​រយៈពេល​ជាង ១៩២.០០០ ម៉ោង​ក្នុង​វគ្គ​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ ការ​គោរព​ច្បាប់​ក្រុមហ៊ុន ការ​ផ្តល់​ឱកាស​កម្មសិក្សា និង​កម្មវិធី​លើកកម្ពស់​ការ​យល់​ដឹង​ផ្សេង​ៗ​ដែល​ទាំង​អស់នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​អភិបាលកិច្ច​ដ៏​រឹង​មាំ និង​ការ​អនុវត្ត​ការងារ​ដែល​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​។

លើក​ស្ទួយ​សហគមន៍ និង​ការ​កសាង​ជាតិ

ការ​ផ្តល់​ត្រឡប់ មាន​សារសំខាន់​ណាស់​នៅ​ក្នុង​ធុរកិច្ច​របស់​ណា​ហ្គា​ខ​ប​។ ចាប់តាំងពី​ឆ្នាំ​២០១៤ ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស​ដែល​ជា​ផ្នែក​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ណា​ហ្គា​ខ​ប បាន​ដឹកនាំ​គំនិត​ផ្តួចផ្តើម​ជាង ១.១៦០ ទូ​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ១៥ ដែល​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​ខ្លួន​បាន​ចំណាយពេល​ជាង ៥៨.០០០ ម៉ោង​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ជិត ១ លាន​នាក់​។ គំនិត​ផ្តួចផ្តើម​របស់​ណា​ហ្គា​ខ​ប គឺ​ស្រប​ជាមួយ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព សមា​ហ​រ័​ណ​កម្មវិស័យ​អប់រំ សហគមន៍ បរិស្ថាន កីឡា សិល្បៈ និង​វប្បធម៌​។

កម្មវិធី​បរិស្ថាន និង​វប្បធម៌ ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ណា​ហ្គា​ខ​ប​ផង​ដែរ​។ តាម​រយៈ​ការ​សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួង​អប់រំ យុវជន និង​កីឡា និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ដទៃ​ទៀត ណា​ហ្គា​ខ​ប​គាំទ្រ​ដល់​គោលដៅ​ជាតិ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើត​អនាគត​កាន់តែ​ស្រស់បំព្រង និង​បៃតង​។ កម្មវិធី​សាលារៀន​ស្អាត និង​បរិស្ថាន​បៃតង បាន​ផ្សារ​ភ្ជាប់​ជាមួយ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ជាង ១១០.០០០ នាក់​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​អនាម័យ​សាលារៀន ការ​គ្រប់គ្រង​សំណល់ និង​ការ​ច្នៃ​ឡើង​វិញ​។ ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ កូន​ឈើ​ជាង ៣២.០០០ ដើម​ត្រូវ​បាន​ដាំ​នៅ​ខេត្ត​ចំនួន ១១ សំណល់​ប្រមាណ ១២ តោន​ត្រូវ​បាន​ប្រមូល និង​សិក្ខាសាលា​បរិស្ថាន​ចំនួន ៣៥ ត្រូវ​បាន​រៀបចំ​។

ណា​ហ្គា​ខ​ប ក៏​បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អង្គការ​យូ​ណេ​ស្កូ​ផង​ដែរ​ដើម្បី​រៀបចំ​ពិព័រណ៍ “​សិល្បៈ​ស្រមោល​ឆ្លងកាត់​ពហុ​សម័យ​” ឬ​ហៅ​ថា “​ពិព័រណ៍​ស្រមោល​ស្បែក​ធំ​” ដើម្បី​ចូលរួម​អបអរ​ដល់​កេរដំណែល ១០០០ ឆ្នាំ​នៃ​ស្បែក​ធំ និង​សាទរ​ដល់​ខួប​លើក​ទី​២០ នៃ​ការ​ទទួលស្គាល់​របស់​អង្គការ​យូ​ណេ​ស្កូ​។ ក្នុង​ឱកាស​អបអរ​ខួប ៣០ ឆ្នាំ​របស់​ខ្លួន ណា​ហ្គា​ខ​ប​បាន​រៀបចំ​ព្រឹត្តិការណ៍​ចំនួន ២៨ ដែល​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាជន​កម្ពុជា​ជាង ១៨០.០០០ នាក់ និង​បង្ហាញ​ពី​កេរដំណែល​វប្បធម៌​របស់​ជាតិ​ដល់​ភ្ញៀវ​ជាង ៧.០០០ នាក់​។ រួម​ជាមួយ​គំនិត​ផ្តួចផ្តើម​វប្បធម៌​កាន់តែ​ទូលំទូលាយ កម្មវិធី​ទាំងនេះ​នឹង​បន្ត​លើក​ស្ទួយ​សិល្បៈ​ខ្មែរ និង​ជំរុញ​លើកទឹកចិត្ត​ដល់​សហគមន៍​។

ចាប់តាំងពី​ត្រូវ​បាន​បង្កើត​ឡើង គំនិត​ផ្តួចផ្តើម​និរន្តរភាព និង​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ណា​ហ្គា​ខ​ប បាន​ឈ្នះ​ពានរង្វាន់​ប្រចាំ​តំបន់ និង​សកលលោក​ចំនួន ៥២ ដែល​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ក្រុមហ៊ុន​ដែល​ដឹកនាំ​ដោយ​ប្រើ​បេះដូង វិនិយោគ​ទៅ​លើ​បុគ្គលិក សហគមន៍ និង​គាំទ្រ​ដល់​អនាគត​របស់​ប្រទេស​កម្ពុជា​។

និយោជក​ឈានមុខ​គេ និង​អ្នក​ជំរុញ​វិស័យ​ទេសចរណ៍

តាម​រយៈ​គំនិត​ផ្តួចផ្តើម​ដែល​យក​បុគ្គលិក​ជា​អាទិភាព និង​ឧត្តមភាព​នៃ​ការ​ប្រតិបត្តិការ ណា​ហ្គា​ខ​ប​មិន​ត្រឹមតែ​លើកកម្ពស់​ស្តង់ដារ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា និង​ផ្តល់​ការងារ​រាប់​ពាន់​កន្លែង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ថា ភាព​ជោគជ័យ​នៃ​ធុរកិច្ច និង​ឥទ្ធិពល​សង្គម មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ បុគ្គលិក​ត្រូវ​បាន​គាំទ្រ​រាល់​គ្រប់​ជំហាន​តាម​រយៈ​ការ​បណ្តុះបណ្តាល គំនិត​ផ្តួចផ្តើម​សុខុមាលភាព និង​ការ​ផ្សារ​ភ្ជាប់​ជាមួយ​សហគមន៍​ខណៈ​ឱកាស​នឹង​កើត​មាន​ឡើង​សម្រាប់​អ្នក​ដែល​ចង់​រីក​ចម្រើន​។

សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ធ្វើការ​នៅ​កន្លែងធ្វើការ​ដែល​មានការ​ទទួលស្គាល់​ច្រើន​បំផុត​ក្នុង​ប្រទេស​កម្ពុជា សូម​អញ្ជើញ​ដាក់​ពាក្យ​ធ្វើការ​នៅ​ក្រុមហ៊ុន​ណា​ហ្គា​ខ​ប​ដើម្បី​ទទួល​បានការ​ងារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន និង​បរិយាកាស​ការងារ​ដែល​ផ្តល់​តម្លៃ​ដល់​បុគ្គលិក​ពិតប្រាកដ​។ ឈ្វេងយល់​បន្ថែម​ដោយ​ចូល​ទៅ​កាន់ www.nagaworld.com ៕ អត្ថបទសហការ