ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

MG Cambodia គឺជាក្រុមហ៊ុនរថយន្តដំបូងគេដែលបានរៀបចំផ្តល់នូវអំណោយ និងស្បៀងជូនដល់ជនភៀសសឹក ស្ថិតនៅតាមខេត្តជាប់ព្រំដែន

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលជាផលប៉ះពាល់ពីជម្លោះព្រំដែន ព្រមទាំងបានធ្វើឱ្យគ្រួសារជាច្រើនផ្លាស់ទីលំនៅមកកាន់ទីសុវត្ថិភាព ពេលនេះក្រុមហ៊ុនរថយន្ត MG Cambodia បានកំពុងរៀបចំនូវអំណោយ និងស្បៀងជាច្រើនដើម្បីជួយដល់ជនភៀសសឹកដែលស្ថិតនៅតាមបណ្តាខេត្តចាប់ព្រំដែន ដែលនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តចូលរួមជួយដល់សហគមន៏ដែលកំពុងជួបការលំបាក…

រាជធានីភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលជាផលប៉ះពាល់ពីជម្លោះព្រំដែន ព្រមទាំងបានធ្វើឱ្យគ្រួសារជាច្រើនផ្លាស់ទីលំនៅមកកាន់ទីសុវត្ថិភាព ពេលនេះក្រុមហ៊ុនរថយន្ត MG Cambodia បានកំពុងរៀបចំនូវអំណោយ និងស្បៀងជាច្រើនដើម្បីជួយដល់ជនភៀសសឹកដែលស្ថិតនៅតាមបណ្តាខេត្តចាប់ព្រំដែន ដែលនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តចូលរួមជួយដល់សហគមន៏ដែលកំពុងជួបការលំបាក ។

ដោយទទួលស្គាល់អំពីតម្រូវការបន្ទាន់របស់សហគមន៍ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន ក្រុមហ៊ុនរថយន្ត MG Cambodia បានរៀបចំបេសកកម្មភ្លាមៗ ក្នុងការផ្តល់នូវសម្ភារៈចាំបាច់សំខាន់ ដើម្បីជួយជនភៀសភាសសឹកដែលកំពុងជម្លៀស និងខ្វះខាតស្បៀងដើម្បីទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ ។ អំណោយនិងស្បៀងដែលបានរៀបចំដោយក្រុមហ៊ុនក្នុងការបរិច្ចាគទៅកាន់បងប្អូនជនភៀសសឹករួមមានដូចជា ៖ អាវរងាសម្រាប់មនុស្សធំ និងកុមារសរុបចំនួន 200 អាវ, អង្ករ 300 កញ្ចប់, ទឹកត្រី, ទឹកស៊ីអ៊ីវ, មីជាតិ, ថ្នាំពេទ្យ, ភួយ, មុង, កន្ទេល, តង់កៅស៊ូ, ទឹកសុទ្ធ, អាហារក្រៀមដូចជាសៀង, សាច់ផាត់, ឆៃប៉ូវ, កណ្តុយហេស, និងសម្ភារៈប្រើប្រាស់មួយចំនួនដែលជាសម្ភារៈចាំបាច់ក្នុងការសង្គ្រោះរយៈពេលខ្លី និង ការទ្រទ្រង់សម្រាប់ការរស់នៅបណ្តោះអាសន្នសម្រាប់គ្រួសារជនភៀសសឹកដែលកំពុងផ្លាស់ទីលំនៅ ។

គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីទឹកចិត្ត និងការយកចិត្តទុកដាក់យ៉ាងមុតមាំរបស់ក្រុមហ៊ុន MG នៅកម្ពុជាក្នុងការបំពេញកាតព្វកិច្ចជាម្ចាស់អាជីវកម្ម និងឆ្លើយតបទៅនឹងការជួយសហគមន៏យើង ជាពិសេសគឺក្នុងអំឡុងពេលជួបបញ្ហាដ៏លំបាកនេះ ។ តាមរយៈការផ្តល់នូវអំណោយនិងស្បៀងដែលជាតម្រូវការចាំបាច់ទាំងអស់នេះ គឺដោយសារក្រុមហ៊ុន MG មានគោលបំណងនាំមកនូវភាពកក់ក្តៅ ការយកចិត្តទុកដាក់ និង តបស្នងទៅកាន់សហគមន៏យើងដែលកំពុងជួបការលំបាកដែលបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេដោយសារតែបញ្ហាជម្លោះព្រំដែន ។

តំណាងក្រុមហ៊ុន MG Cambodia បានលើកឡើងថា «នៅក្នុងគ្រាដ៏លំបាកបែបនេះ ការជួយគ្នានិងសាមគ្គីភាពក្នុងសហគមន៍គឺមានសារៈសំខាន់ណាស់។ យើងសង្ឃឹមថាការចូលរួមចំណែកជាអំណោយនិងស្បៀងទាំងអស់នេះនឹងអាចជួយបន្ធូរបន្ថយការលំបាកដល់ជនភៀសសឹកដែលកំពុងជួបប្រទះការលំបាក និង បង្ហាញថាពួកគេមិនឯកានោះទេ» ។

គួបញ្ផាក់ផងដែរថា MG គឺជាក្រុមហ៊ុនរថយន្តដំបូងគេនៅកម្ពុជាដែលបានផ្តួចផ្តើមគំនិតក្នុងការផ្តល់នូវស្បៀងនិងអំណោយជួយដល់បងប្អូនជនភៀសសឹក ដោយយកចិត្តទុកដាក់ និង ជួយដល់សហគមន៏យើង ។ តាមរយៈគំនិតផ្តួចផ្តើមនេះនិងមានជាបន្តបន្ទាប់ទៀតពីក្រុមហ៊ុន MG ហើយក្រុមហ៊ុននៅតែប្តេជ្ញាចិត្តក្នុងការចូលរួមរាល់សកម្មភាពវិជ្ជមានដើម្បីជួយដល់សង្គម ប្រជាជន សហគមន៍ និងឈរជាមួយគ្នា ៕ អត្ថបទសហការ