ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​សម្តែង​មតិ​ថ្កោលទោ.ស​ការ​ឈ្លា.នពាន​យ៉ាង​សាហា.វព្រៃផ្សៃ​របស់​កងទ័ព​ថៃ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា

9 ម៉ោង មុន

(​កូរ៉េ​ខាងត្បូង​) ៖ សហគមន៍​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៥ បាន​ប្រមូលផ្តុំ​គ្នា​រៀបចំ​ធ្វើ​បាតុកម្ម​សម្តែង​មតិ នៅ​ទីតាំង​ចំនួន ៣…

(​កូរ៉េ​ខាងត្បូង​) ៖ សហគមន៍​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៥ បាន​ប្រមូលផ្តុំ​គ្នា​រៀបចំ​ធ្វើ​បាតុកម្ម​សម្តែង​មតិ នៅ​ទីតាំង​ចំនួន ៣ ផ្សេង​គ្នា ដើម្បី​ថ្កោលទោស​ការ​ឈ្លានពាន​យ៉ាង​សាហាវព្រៃផ្សៃ​ពី​សំណាក់​កងទ័ព​ថៃ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​។

សហគមន៍​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​ប្រមូលផ្តុំ​គ្នា នៅ​ទីក្រុង​អា​សាន ចាប់ពី​ម៉ោង ១២:០០​នាទី ថ្ងៃត្រង់ ដល់​ម៉ោង ២:៣០​នាទី រសៀល (​ម៉ោង​នៅ​កម្ពុជា​) នៅ​ទីក្រុង​ក្វា​ង​ជូ​តូច ចាប់ពី​ម៉ោង ១២:០០​នាទី ថ្ងៃត្រង់ ដល់​ម៉ោង ១:៣០​នាទី រសៀល (​ម៉ោង​នៅ​កម្ពុជា​) និង​នៅ​ទីក្រុង​ក្វា​ង​ជូ​ធំ​ចាប់ពី​ម៉ោង ៣:០០​នាទី រសៀល ដល់​ម៉ោង ៥:០០​នាទី​ល្ងាច (​ម៉ោង​នៅ​កម្ពុជា​) ដែល​ទាំង​៣​ទីតាំង​នេះ មាន​អ្នកចូលរួម​សរុប​ប្រមាណ​ជិត ៦០០​នាក់​។

អ្នកចូលរួម​ទាំងអស់​បាន​កាន់​បដា​ពាក្យស្លោក ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​យ៉ាង​សាហាវព្រៃផ្សៃ​របស់​កងទ័ព​ថៃ​ឈ្លានពាន​មក​លើ​កម្ពុជា និង​ស្រែក​បន្លឺ​សំឡេង កម្ពុជា​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ឈ្លានពាន​របស់​សៀម ដែល​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ស្មារតី​រួបរួម​ជាតិ ស្នេហា​ជាតិ និង​បញ្ជាក់​ពី​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្កោលទោស ចំពោះ​អំពើ​រំលោភ​បំពាន​ព្រៃផ្សៃ និង​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​របស់​ថៃ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​រាប់​សែន​នាក់​។

សហគមន៍​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង រួម​គ្នា​ទាមទារ​ឱ្យ​យោធា​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​ទ​ង្វើ​ដ៏​គឃ្លើន​ឈ្លានពាន​ទាំង​កំរោល និង​អំពើ​យង់ឃ្នង​ទាំងអស់ ហើយ​ងាក​មក​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​-​ថៃ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​មាន ឯកឧត្តម Donald Trump ប្រធានាធិបតី​អាម៉េរិក និង​លោក Anwar Ibrahim នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ធ្វើ​ជា​សាក្សី និង​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ជា​ធរមាន​ ។

ដោយឡែក​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ សហគមន៍​ខ្មែរ​នៅ​កូរ៉េ​នឹង​បន្ត​រៀប​ការ​ជួបជុំ​ថ្កោលទោស​ថៃ​ចំនួន ២​ទីតាំង​បន្ថែម​ទៀត នៅ​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​ក្វា​ង​ជូ​ធំ​៕ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ