ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរជួយខ្មែរ ! ហាយ-ធិច បរិច្ចាគទឹកពិសា ២៥,០០០ កេស ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទឹកពិសាហាយ-ធិច រួមចំណែកជាមួយជាតិ ! បរិច្ចាគទឹកពិសាជាច្រើនកេស ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក ។ ក្រុមហ៊ុនទឹកពិសា…

រាជធានីភ្នំពេញ ៖ ទឹកពិសាហាយ-ធិច រួមចំណែកជាមួយជាតិ ! បរិច្ចាគទឹកពិសាជាច្រើនកេស ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក ។ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច (HI-TECH) ប្ដេជ្ញាចិត្តឈរជាមួយប្រជាជាតិ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដោះស្រាយតម្រូវការបន្ទាន់របស់វីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃ ។

ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនបានបរិច្ចាគទឹកពិសាហាយ-ធិច ចំនួន ២៥,០០០ កេស បានផ្តល់ជូនទៅកាន់ទីតាំងទទួលអំណោយនានាសម្រាប់ជូនទៅជូនវីរកងទ័ព និងជនភៀសសឹក ។

ការបរិច្ចាគដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដើម្បីធានាថា បងប្អូនវីរកងទ័ព និងជនភៀសសឹក គ្រប់រូបទទួលបានទឹកស្អាតគ្រប់គ្រាន់ ខណៈពេលដែលពួកគេត្រូវការបំផុត ។

ខ្មែរដើម្បីខ្មែរ ! យើងរួមគ្នាដើម្បីជាតិយើង ! ក្រុមហ៊ុនទឹកពិសា ហាយ-ធិច នៅតែបន្តបេសកកម្មមនុស្សធម៌នេះ ហើយត្រៀមខ្លួនជាស្រេចក្នុងការចូលរួមឧបត្ថម្ភបន្ថែមទៀត ដើម្បីជួយដល់បងៗវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកដែលបានផ្លាស់ទីមករកកន្លែងសុវត្ថិភាព ។ ស្មារតីដ៏រឹងមាំរបស់ខ្មែរនៅតែបន្ត ! ហាយ-ធិច នឹងនៅទីនេះដើម្បីប្រជាជាតិយើងទាំងអស់គ្នា ! ៕ អត្ថបទសហការ