រាជធានីភ្នំពេញ ៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំដែលបានចុះថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ធនាគារ ជីប ម៉ុង បានសម្រេចលុបចោលបំណុលទាំងស្រុង ជូនយោធិនពលីជីវិត និងយោធិនពិការ នៅក្នុងប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា ។

ការចូលរួមលុបបំណុលទាំងស្រុងរបស់ធនាគារ ជីប ម៉ុង គឺជាការចូលរួមសម្រាលបន្ទុកបន្ថែមដល់យោធិនខ្មែរ និងក្រុមគ្រួសាររបស់វីរកងទ័ព ក្រោមស្មារតីមនុស្សធម៌ និងសាមគ្គីភាព ។ ក្នុងនាមជាប្រជាជាតិតែមួយ ធនាគារ ជីប ម៉ុង នឹងបន្តរួបរួមគ្នាជាធ្លុងមួយ បង្កើតជាកម្លាំងរួម ជួយដល់ជាតិនិងប្រជាជនខ្មែររបស់យើងដែលកំពុងរងផលប៉ះពាល់ នៅក្នុងគ្រាលំបាកនេះ ។
ធនាគារ ជីប ម៉ុង សូមសូមគោរពកោតសរសើរដល់វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាយើង និងការលះបង់ដ៏ធំធេងនៅក្នុងកិច្ចការពារជាតិមាតុភូមិសម្រាប់ប្រជាជនខ្មែរជំនាន់ក្រោយ ។ ធនាគារ ជីប ម៉ុង និងប្រជាជនកម្ពុជាទាំងអស់ សូមចងចាំជានិច្ចនូវគំរូវីរភាពដ៏អង់អាចនេះ និងប្ដេជ្ញាបន្តរួមចំណែកគាំទ្រ កសាង និងការពារជាតិមាតុភូមិយើងឱ្យបានរឹងមាំជានិរន្តរ៍ ។
គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ជីប ម៉ុង ដែលជាក្រុមហ៊ុនមេ ធនាគារ ជីប ម៉ុង ក៏បានឧបត្ថម្ភជាថវិកា 3,000,000 ដុល្លារអាមេរិក រួមទាំងអង្ករ 300តោន និង ទឹកពិសាកម្ពុជា 1.5លីត្រ 30,000កេស ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកធនាគារ ជីប ម៉ុង តាមរយៈលេខ ៖ 081 ឬ 066 811 911 ។ ខ្មែរស្រលាញ់ខ្មែរ ! ខ្មែរ រួបរួមគ្នា ដើម្បីកងទ័ពខ្មែរ ការពារបូរណភាពទឹកដីពេញដោយភាពអង់អាចក្លាហាន ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ