ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ការិនី​ចិនលីណា​ឈាន​ចូលវគ្គ​1/4​​ ផ្តាច់ព្រ័ត្រ​​​ប្រកួតវាយ​​កូន​ បាល់់នៅ​អាមេរិក

11 ឆ្នាំ មុន

កីឡាការិនី​​លំ​ដាប់​ទី​២ ​​ពិ​ភព​លោក​ លី​ណា កំពុង​​ខិត​ចូល​កាន់​តែ​ជិត​ពាន​ជើង​ឯក​​ប្រកួតវាយ​កូន​បាល់​​កម្ម​វិធី BNP Paribas Open ​ខណៈ​កាល​ពី​ថ្ងៃ​ពុធ​ ទី​១២ មី​នា ​នាង​បាន​ឆ្លង​ចូល​ដល់​វគ្គ​១/៤​​ ផ្តាច់​ព្រ័ត្រ​បន្ទាប់​ពី​បាន​បំ​បាក់​គូ​ប្រកួត​របស់​ខ្លួន​ក្នុង​ជុំ​ទី​៤​​ រួច​មក ​។ សូមបញ្ជាក់​ថា កម្ម​វិធី​ប្រកួត​នេះ​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​ទី​ក្រុង​ Indian Wells រដ្ឋ​កា​លី​ហ្វ័រញ៉ា ​សហ​រដ្ឋ​អា​មេរិក​ ​។

កីឡាការិនី​​លំ​ដាប់​ទី​២ ​​ពិ​ភព​លោក​ លី​ណា កំពុង​​ខិត​ចូល​កាន់​តែ​ជិត​ពាន​ជើង​ឯក​​ប្រកួតវាយ​កូន​បាល់​​កម្ម​វិធី BNP Paribas Open ​ខណៈ​កាល​ពី​ថ្ងៃ​ពុធ​ ទី​១២ មី​នា ​នាង​បាន​ឆ្លង​ចូល​ដល់​វគ្គ​១/៤​​ ផ្តាច់​ព្រ័ត្រ​បន្ទាប់​ពី​បាន​បំ​បាក់​គូ​ប្រកួត​របស់​ខ្លួន​ក្នុង​ជុំ​ទី​៤​​ រួច​មក ​។ សូមបញ្ជាក់​ថា កម្ម​វិធី​ប្រកួត​នេះ​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​ទី​ក្រុង​ Indian Wells រដ្ឋ​កា​លី​ហ្វ័រញ៉ា ​សហ​រដ្ឋ​អា​មេរិក​ ​។

លី​ណា​បាន​យក​ឈ្នះ​​កីឡាការិនីកា​ណា​ដា ​​Aleksandra Wozniak ក្នុង​លទ្ធផលពីរ​សិត​ជាប់​ៗគ្នា​គឺ​ ​៦-១និង​៦-៤ ដោយ​ប្រើ​ថិរវេលា​អស់​១​ម៉ោង​ និង៣២នា​ទី ។​ ឆ្នាំ​កន្លង​ទៅ កីឡាការិនី​វ័យ​៣២​ឆ្នាំ​រូប​នេះ​មិន​បាន​មក​ចូល​រួម​ប្រ​កួត​នៅទី​នេះ​នោះ​ទេ បន្ទាប់​ពី​មាន​របួស​ដែល​តម្រូវ​ឱ្យ​បញ្ឈប់​ការ​ប្រកួត​មួយ​រយៈពេល ។

នាង​បាន​ថ្លែង​ថា ៖ «ស្វា​គមន៍​​ការ​វិល​មក​កាន់​សមា​គម​ WTA Tour សាជា​ថ្មី ។ រឿង​ដែល​គួរ​ឱ្យ​អស់​សំណើច​សម្រាប់​ការ​ប្រ​កួត​លើក​នេះ​ គឺខ្ញុំ​មាន​អា​រម្មណ៍​តាន​តឹង​ និង​ភ័យ​បុក​ពោះ​ពេល​ចាប់​ផ្តើម​ប្រ​កួត ។ បន្ទាប់​មក​ ខ្ញុំ​គិត​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង​ ។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​អាច​បញ្ចប់​ការ​ប្រ​កួត​លើក​នេះ​បាន ។ គូ​ប្រ​កួត​របស់​ខ្ញុំ​មិន​បោះ​បង់​ទេ ។ នាង​បាន​ព្យាយាម​ការ​ពារ​និង​សន្សំ​គ្រប់​ពិន្ទុ ។ ប៉ុន្តែ​ ខ្ញុំ​មាន​សំ​ណាង​ល្អបន្ត​វត្ត​មាន​ក្នុង​កម្ម​វិធី​បន្ត​ទៅ​ទៀត ។ ពេល​នេះខ្ញុំ​នៅ​តែ​អាច​ញញឹម​បាន»។

លី​ណា​ នៅ​វគ្គ​បន្ទាប់​នឹង​ប៉ះ​ជា​មួយ​នាង ដូ​មីនី​កា ស៊ី​ប៊ុល​កូ​វ៉ា​ ដែល​ធ្លាប់​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​របស់​នាង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្របខ័ណ្ឌ Australian Open ។ នាង​ស៊ូ​ប៊ុល​កូ​វ៉ា​ បាន​ឡើង​មក​ដល់​វគ្គ​នេះ​បន្ទាប់​ពី​យក​ឈ្នះ​នាង Petra Kvitova ក្នុង​លទ្ធផល៦-៣​ និង​៦-២។​
ចំណែក​​​លទ្ធផល​នៃ​ការ​ប្រកួត​ផ្នែក​បុរស​វិញ​ កីឡាករ​ជើង​ខ្លាំង​របស់​អង់​គ្លេស​ អ៊ែន​ឌី មូ​រ៉េ​ បាន​វេច​សម្ពាយ​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពី​បរាជ័យ​ក្រោម​ថ្វី​ដៃ​កីឡាករកា​ណា​ដា Milos Raonic​ ក្នុង​លទ្ធផល​៤-៦, ៧-៥ ​និង​៦-៣ ។

មូ​រ៉េ​ បាន​ទទួល​ស្គាល់​ថា សម្រាប់​ការ​ប្រ​កួត​លើក​នេះ ខ្លួន​គ្មាន​ទំ​នុក​ចិត្ត​ច្រើន​នោះ​ទេ​ ហើយ​ថា​ រូប​គេ​ពិត​ជាបា​រម្ភ​ខ្លាំង​បន្ទាប់​ពី​វាយ​សឺ​វីស​មិន​បាន​ល្អ​ចំ​នួន​២លើក​ក្នុង​សិត​ចុង​ក្រោយ ។ «ត្រូវ​បាន​គេបំ​បាក់​២លើក​បន្ត​បន្ទាប់​គ្នា​ក្នុង​ស្ថាន​ភាព​នោះ​ គឺ​ពិត​ជា​មិន​ល្អ​នោះ​ទេ ។ នៅ​ដំ​ណាក់​កាល​នោះ ការ​ប្រ​កួត​របស់​ខ្ញុំ​ពិត​ជា​អន់​ខ្លាំង​​ណាស់ ។ ទាំង​ការ​វាយ​សឺ​វីស​ និង​ទាំង​ការ​ទទួល​សឺ​វីស​ គឺ​សុទ្ធ​តែ​ធ្វើ​មិន​បាន​ល្អ​ដូច​គ្នា» ។​

សម្រាប់​កីឡាករ Raonic នេះ​ជា​ជ័យ​ជម្នះ​លើក​ទី​៣​ ហើយ​នៅ​ក្នុង​ការ​ជួប​គ្នា​ចំ​នួន​៤លើក​ជា​មួយ​ មូ​រ៉េ ។ នៅ​វគ្គ​បន្ទាប់ រូប​គេ​នឹង​ប៉ះ​ជា​មួយ​អ្នក​ឈ្នះ​រវាង ណា​ដាល់​ និង Dolgopolov៕