អ្នកជំនាញ​អចលនទ្រព្យ​៖ ជប៉ុន​គឺជា​អ្នក​វិនិយោគ​ដ៏​ម៉ត់ចត់ ខណៈ​វិនិយោគិន​ចិន​នាំមុខ​ខាង​អចល​ទ្រព្យ​នៅ​កម្ពុជា


​រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា​វិនិយោគិន​ជនជាតិ​ចិន គឺជា​អ្នក​ដាក់​ទុន​វិនិយោគ​ច្រើន​ជាងគេ ជាក់ស្ដែង​គម្រោង​ធំ​ៗ​មួយ​ចំនួន​ធំ ជា​ពិសេស​គម្រោង​សំណង់​អាគារ​ខ្ពស់​ៗ នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្ត​សក្ដានុពល ជា​ពិសេស​ខេត្ត​ព្រះ​សីហ​នុ គឺជា​គម្រោង​របស់​វិនិយោគិន​ចិន ។ តែ​យ៉ាងណា​ក៏​ដោយ​បើ​និយាយ​ពី​វិនិយោគិន​បរទេស​នៅ​កម្ពុជា ជប៉ុន​គឺជា​អ្នក​វិនិយោគ​ច្រើន​ជាងគេ​បន្ទាប់​ពី​ចិន ដូច្នេះ ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា គឺជា​រឿង​ល្អ​ប្រសើរ​និង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា ពីព្រោះ​ជប៉ុន​គឺជា​អ្នក​វិនិយោគ​ដ៏​ម៉ត់ចត់ ។

​នៅ​ក្នុង​ដំណើរ​ចេញ​ទៅ​ប្រជុំ​នៅ​ប្រទេស​ជប៉ុន​របស់​សមាជិកសមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា កាលពី​រាត្រី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​បាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ចប្រជុំ​សន្និសីទ អចលនទ្រព្យ​ពិភពលោក​នៅ​ប្រទេស​ជប៉ុន​លើក​នេះ លោក​រំពឹង​ថា​នឹង​ហុច​ផល​មក​កម្ពុជា​ច្រើន ជា​ពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​សមាជិក​របស់​សមាគម​ដែល​នឹង​ចូលរួម​ប្រជុំ​នេះ ក៏​បាន​ត្រៀម​រួច​ជា​ស្រេច ក្នុង​ការ​ផ្សព្វផ្សាយ​និង​បង្ហាញ​ពី​សក្ដានុពល​វិស័យ​អចលនទ្រព្យ​ដល់​វិនិយោគិន​ដែល​ចូលរួម​ក្នុង​សន្និសីទ​នោះ​ដែរ ក្នុង​នោះ​ជប៉ុន​គឺជា​គោលដៅ​សម្រាប់​ការ​ផ្សព្វផ្សាយ​របស់​ពួក​យើង​។ ​លោក​បាន​បន្ត​ថា វិនិយោគិន​ជប៉ុន គឺជា​អ្នក​វិនិយោគ ដ៏​ម៉ត់ចត់ ហើយ​មុន​នឹង​គេ​ដាក់​ទុន​វិនិយោគ​លើ​អ្វី មួយ​គេ​បាន​សិក្សា​ច្បាស់លាស់ ពី​ទីផ្សារ​និង​សក្ដានុពល​នៃ​វិស័យ​ដែល​គេ​បំរុង​នឹង​វិនិយោគ​នោះ ។ ​លោក​បាន​បញ្ជាក់​ថា « កត្តា​ទាំងនេះ​ហើយ ជំរុញ​អោយ​ពួក​យើង​ត្រូវ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​អោយ​បាន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្ដល់​នូវ​ប្រាក់​ចំណូល​ដល់​ជាតិ​របស់​យើង ក៏​ដូច​ជា​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ » ។

លោក ច្រឹ​ក សុខ​នី​ម បានអោយ​បន្ថែម​ទៀត​ថា យើង​នឹង​យក​ប្រធានបទ ហេតុ​អ្វី​ត្រូវ​វិនិយោគ​នៅ​កម្ពុជា ក្នុង​នោះ​យើង​ត្រៀម​ក្នុង​ការ​ពន្យល់​ពួក​គេ​ឱ្យ​យល់​ពី​កម្ពុជា ។ បច្ចុប្បន្ន កម្ពុជា មាន​លំហូរ​សាច់ប្រាក់​ល្អ ហើយ​ការ​ផ្ដល់​អាទិភាព​ឱ្យ​វិនិយោគិន​បរទេស​នៅ​កម្ពុជា ក៏​មាន​លក្ខណៈ​ខុស​ពី​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ាន​ដែរ ហើយ​ចំនុច​សំខាន់​ដែល​វិនិយោគិន​បរទេស​គួរតែ​ចូល​មក​កម្ពុជា​នោះ គឺ​ជនបរទេស​អាច​បើក​ក្រុមហ៊ុន​និង​មាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន​១០០​ភាគរយ ។ ទាំងនេះ​ហើយ​ដែល​វិនិយោគិន​បរទេស​គួរតែ​មក​វិនិយោគ រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​គម្រោង​របស់​ជប៉ុន​ធំ​ៗ​មួយ​ចំនួន ដែល​ជា​គម្រោង​ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល និង​ប្រជាជន​ដូច​ជា​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ដែល​រហូត​មក​ដល់​ពេល​នេះ ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​បាន​ដំណើរការ​ពីរ​កន្លែង​ហើយ និង​កំពុង​រៀបចំ​ដំណើរការ​សាងសង់​មួយ​កន្លែង​ទៀត​ដែល​ជា​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ទី​៣ ដែល​ប្រភព​ព័ត៌មាន​ថា​នៅ​ប៉ែក​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ ។ នៅ​មាន​គម្រោង​វិនិយោគ​ជា​ច្រើន​ទៀត​ដែល​ជប៉ុន​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ទទួល​បានការ​គាំទ្រ​ពី ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ