ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរាម​ដក​សមាជិក​សភា​ប្រឆាំង​BREXIT

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ សារព័ត៌មាន​អង់គ្លេស​ជា​ច្រើន​រាយការណ៍​នា​ថ្ងៃ​ទី​២​កញ្ញា​ថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន បាន​គំរាម​ដក​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​អភិរក្សនិយម ណា ដែល​ប៉ុនប៉ង​រាំង​ខ្ទប់​ការ​ចាកចេញ​របស់​ប្រទេស​លោក​ពី​សហភាព​អឹ​រ៉ុ​ប​ហៅ​BREXIT ដោយ​មិន​ចាំបាច់​មាន​កិច្ចព្រមព្រៀង​។ កាសែត​THE DAILY…

ប្រទេស​អង់គ្លេស ៖ សារព័ត៌មាន​អង់គ្លេស​ជា​ច្រើន​រាយការណ៍​នា​ថ្ងៃ​ទី​២​កញ្ញា​ថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន បាន​គំរាម​ដក​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​អភិរក្សនិយម ណា ដែល​ប៉ុនប៉ង​រាំង​ខ្ទប់​ការ​ចាកចេញ​របស់​ប្រទេស​លោក​ពី​សហភាព​អឹ​រ៉ុ​ប​ហៅ​BREXIT ដោយ​មិន​ចាំបាច់​មាន​កិច្ចព្រមព្រៀង​។

កាសែត​THE DAILY TELEGRAPH សរសេរ​ថា នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​បណ្ដា​សមាជិក​សភា​ដែល​ចង់​រាំង​ខ្ទប់​BREXIT​ថា លោក​អ្នកគាំទ្រ​ខ្ញុំ​ឬ​មួយ​លោក​អ្នក​ត្រូវ​ដើរ​ចេញ​។ ចំណែក​កាសែត​THE GUARDIAN​សរសេរ​ថា លោក​បូ​រី​សច​ន​សុ​ន​ត្រៀម​ឲ្យ​ដណ្ដើម​បាន​សំឡេង​ភាគច្រើន​ក្នុង​សភា​។

រួច​កាសែត​THE INDEPENDENT​វិញ​បាន​ដកស្រង់​សម្ដី​សមាជិក​សភា​មួយ​រូប លោក​DAVID GAUKE ដែល​ថា នាយក​រដ្ឋមន្ត្រី​លើកទឹកចិត្ត​បណ្ដា​សមាជិក​សភា​អភិរក្សនិយម​ដែល​ប្រឆាំង​BREXIT ឲ្យ​ទៅ​រួបរួម​ជាមួយ​ពួក​ប្រឆាំង ដើម្បី​លោក​អាច​ចាប់បង្ខំ​ឲ្យ​មានការ​បោះ​ឆ្នោត​ទូទៅ​ក្នុង​ពេល​ភ្លាម​ៗ​។ ការ​គំរាម​នោះ​នាំ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ពី​ការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់​មួយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ