រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី១២ មីនា ២០១៤ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើង រវាងម៉ូតូសង់កូរ៉េ បើកវ៉ារថយន្តបែនដឹកដីមិនផុត ប៉ះដៃចង្កូតរេពេញផ្លូវហើយត្រូវរថយន្តតាក់ស៊ីម៉ែត្រកៀរ បណ្តាលឱ្យយុវជនម្នាក់ រងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ យុវជនម្នាក់នេះជិះម៉ូតូសង់១០០កូរ៉េ ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 1AH-7932 ក្នុងទិសដៅ ពីកើតទៅលិច ដោយនបើកជែងរថយន្តបែនដឹកដី០១គ្រឿង បណ្តាលឱ្យប៉ះដៃចង្កូតម៉ូតូជាមួយរថយន្ត ហើយម៉ូតូក៏រេពេញផ្លូវ ។ ស្របពេលនោះមានរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿងទៀតមកដល់ ម៉ូតូជនរងគ្រោះបានជិះទៅប៉ះរថយន្តតាក់ស៊ីម៉ែត្រ ពេលនោះម៉ូតូដួល ជនរងគ្រោះបោកផ្ទប់នៅនឹងខឿនថ្នល់រងរបួសធ្ងន់ ។
ជនរងគ្រោះមានឈ្មោះ នុត សុភក្រ័ អាយុ ២៨ឆ្នាំមានស្រុកកំណើតនៅភូមិត្រពាំងជួង ឃុំត្រពាំងជួង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោយពេលកើតហេតុ ត្រូវគេបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ៕
ចែករំលែកព័តមាននេះ