ខេត្តបន្ទាយមានជ័យ ៖ សពពលករខ្មែរប្រុស-ស្រីចំនួន០៥នាក់ ដែលបានជួបនិងគ្រោះថ្នាក់ ចរាចរណ៏កាលពីព្រឹកថ្ងៃទី០៩មីនា២០១៤ ក្នុងស្រុកស៊ីរ៉ាឆា ខេត្តឈុនបុរី ប្រទេសថៃត្រូវបានបញ្ជូន ត្រលប់មកកម្ពុជាវិញហើយ តាមច្រកអន្តរជាតិប៉ោយប៉ែត នៅវេលាម៉ោង ជាង៩យប់ ថ្ងៃទី១២ មីនា ២០១៤នេះ ។
សពទាំង០៤នាក់ដែលបញ្ជូនមកនេះមានប្រុស០៣នាក់ ស្រី០២នាក់ គឺខេត្តបន្ទាយមានជ័យ០៤នាក់ និងកំពង់ឆ្នាំង ០១នាក់មាន៖ទី១ មានឈ្មោះ ប៊ុនឈឿន ភេទប្រុស អាយុ២០ឆ្នាំ ,ទី២ឈ្មោះ គ្រុយ ឃីម ភេទស្រី អាយុ ២១ឆ្នាំ មកពីភូមិភ្នំដី ឃុំគោកតារាជ ស្រុកភ្នំស្រុក។ ទី៣មានឈ្មោះ រ៉ា ចាន់រីភេទស្រី អាយុ២៨ឆ្នាំ ,ទី៤ឈ្មោះ អិន មុន្នីភេទ ប្រុស អាយុ២៦ឆ្នាំ មកពីភូមិលួង ឃុំឬស្សីក្រោក ស្រុងមង្គលបុរី ។ទី៥មានឈ្មោះ គឹម ខា ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅស្រុកបរិបូណ៏ខេត្តកំពង់ឆ្នាំង។
សពទាំង០៥នេះ មានសព០៤ត្រូវបាន ក្រុមគ្រួសារសាច់ញាត្តដឹកយកទៅស្រុកធ្វើបុណ្យតាមប្រពៃណី រីឯសពមួយទៀតនៅកំពង់ឆ្នាំង សាច់ញាត្តមិនទាន់មកទទួល ត្រូវបានគេយកទៅ តំកល់នៅក្នុងវត្ត ប៉ាលិលេយ្យ ភូមិក្បាស្ពាន២ សង្កាត់ប៉ោយប៉ែតនិងក្រុងប៉ោយ ប៉ែត ។
តាមមន្រ្តីអគ្គៈកុងស៊ុល ដែលបានជូន ដំណើរសពពីប្រទេសថៃមក បានឱ្យកោះសន្តិភាពដឹងថា ក្រៅពីសពចំនួន០៥នាក់នេះក៏នៅមានអ្នករបួសធ្ងន់ស្រាល០៤នាក់ទៀត ប្រុស០៣ នាក់ស្រី០១នាក់កំពុង សំរាកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងខេត្តកើតហេតុនៅឡើយ។ចំពោះពលករ រងគ្រោះទាំងអស់ខាងលើនេះ ត្រូវបានបានមន្រ្តីខាងលើអះអាងថាទៅតាមច្រករបៀងខុសច្បាប់។
ពេលសួរពីមូលហេតុពិតប្រាកដមន្ត្រីខាងលើប្រាប់ថា មិនទាន់ដឹងនៅឡើយទេខណះដែលប្រភពនានាលើកឡើងថា ហេតុការនេះកើតឡើងដោយសារ រថយន្តផ្ទុកពលករខាងលើនេះបើករត់គេចតម្រួត បុកសសរស្ពាន។
ចែករំលែកព័តមាននេះ