ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកូរេមួយតោនកន្លះ បើកបុកម៉ូតូស៊ុយស៊ូគីនិច យុវជនម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ ហើយរថយន្តបើករត់គេចបាត់ស្រមោល

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖មនុស្សម្នាក់ស្លាប់នៅនិងកន្លែងនិងម្នាក់ទៀតរបួសធ្ងន់ (ធ្លាយពោះវៀន) ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៏​​រថយន្ត​កូរេមួយតោនកន្លះ បុកម៉ូតូ ស៊ុយស៊ូគីនិច​ វេលា​ម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ មីនា ២០១៤ តាម​បណ្តោយ​ផ្លូវជាតិលេខ០៣​ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ។

ប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេល​កើត​ហេតុគេឃើញបុរស០២នាក់​ជិះ​ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CA-8157 ធ្វើដំណើរ​ពីជើងទៅត្បូង តាម​បណ្តោយ​ផ្លូវជាតិលេខ០៣ ស្រាប់​តែមក​ដល់ចំណុច​កើតហេតុ​ ក៏មានរថយន្ត កូរេមួយតោនកន្លះ ពណ៌ខៀវ​មិន​ស្គាល់ស្លាកលេខ ធ្វើដំណើរ​ស្របទិសគ្នាជាមួយ​ម៉ូតូដោយ​បើក​យ៉ាងលឿន បាន​មកបុកម៉ូតូស៊ុយស៊ូគីនិច អូសជនរងគ្រោះ​ធ្លាក់ផ្លូវខាងឆ្វេងបណ្តាលឱ្យស្លាប់ម្នាក់នៅនិងកន្លែង និង​ម្នាក់ទៀត​ធ្លាយពោះវៀន របួសធ្ងន់ដឹងទៅសង្រ្គោះនៅ​មន្ទីរពេទ្យ។

ចំណែករថយន្តបង្កបើករត់គេច បាត់ស្រមោលតែម្តង។