ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ស្រវឹងស្រាកាន់កាំបិតខ្វែវគម្រាមយកលុយពីកូនស្រីជំទាវម្ចាស់ភូមិយកលុយ១០ម៉ឺនបាត

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរស​ប្រ​មឹក​០១​នាក់​បាន​កាន់​ដ​ប​ស្រា​ និង​កាំបិត​ខ្វែវ​គំរាម​សំឡុត​យក​លុយ​ពី​កូន​ស្រី​ជំទាវ​ម្នាក់ ​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់ភូមិ​ ចំនួន ១០​មឺុនបាតមិន​បាន​សម្រេច​ ក៏កា.ប់ដៃនាង​បណ្តាលឱ្យ​របួស​ ហើយ​ត្រូវបានប្រជា​ពល​រដ្ឋ​នៅ​ទី​នោះ​​ចាប់​ប្រដៅ​យ៉ាង​ចាស់​ដៃ​ហើយយក​ទៅ​ប្រគល់ឱ្យ​សមត្ថកិច្ថ​។​ សកម្មភាព​ខាង​លើ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃ

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរស​ប្រ​មឹក​០១​នាក់​បាន​កាន់​ដ​ប​ស្រា​ និង​កាំបិត​ខ្វែវ​គំរាម​សំឡុត​យក​លុយ​ពី​កូន​ស្រី​ជំទាវ​ម្នាក់ ​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់ភូមិ​ ចំនួន ១០​មឺុនបាតមិន​បាន​សម្រេច​ ក៏កាប់ដៃនាង​បណ្តាលឱ្យ​របួស​ ហើយ​ត្រូវបានប្រជា​ពល​រដ្ឋ​នៅ​ទី​នោះ​​ចាប់​ប្រដៅ​យ៉ាង​ចាស់​ដៃ​ហើយយក​ទៅ​ប្រគល់ឱ្យ​សមត្ថកិច្ថ​។​ សកម្មភាព​ខាង​លើ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃ ត្រង់ ទី១២​ មីនា​២០១៤ នៅឯព្រំដែន​ខ្មែរ-ថៃ ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំស្លរក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មានជ័យ ។

លោក​វិរៈ​សេនីយ៍ត្រី ជា ស្លូញ អធិការនគរបាល ស្រុក​ស្វាយចេក​ បានឱ្យ​ដឹង​ថា​ជនរង​គ្រោះ​ដោយអំពើរគម្រាម សំឡុតយក​លុយ​ខាង​លើ​ មានឈ្មោះ តែ ដៃណា ភេទស្រី អាយុ១៩ឆ្នាំ រស់​នៅ​ភូមិ​ចក់ពួក ឃុំស្លរក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មានជ័យ​ ជាកូនស្រីរបស់លោកជំទាវ ចក់ ពួក។ចំណែក ឯជនសង្ស័យមានឈ្មោះ ចង យ៉ុង ភេទប្រុស អាយុ៣៩ឆ្នាំ រស់​នៅ​ភូមិ ឃុំជាមួយគ្នា។​

លោកអធិការ​បាន​បញ្ជាក់ថា ពេលនោះជនរងគ្រោះបាន​យក​លុយ​ទៅ​បើក​ឱ្យ​កម្មករ ពេលនោះជនសង្ស័យ​ដែលស្រវឹង​ស្រា​ជោគ មានដបស្រានិង​កាំបិត​ខ្វែវក្នុងដៃ​ ពេលដែល​ជួប​ជាមួយ​ជនរងគ្រោះ​បុរស​ប្រមឹកនេះ​បាន គម្រាមសំ​ឡុតយក​លុយ១០​មឺុនបាតបើមិនឱ្យគេនិងកាប់ ពេល​នោះ​ជនរង​គ្រោះបាន​ប្រាប់ថាមានលុយ១០មឺុនបាតណាមកឱ្យពូឯង​ បើត្រឹម១មឺុន ២មឺុនខ្ញុំ​ឱ្យ​ទិញស្រា​ផឹក​។ ទើបតែនិយាយ​ចប់ជននេះ​បាន​កាប់ជន​រង​គ្រោះ​របួស​ កដៃខាងស្តាំ ប្រជាពលរដ្ឋនៅទីនោះ​ឃើញ​បាន​ចាប់​មក​ស្វាគមន៏​យ៉ាង​ចាស់ដៃ បណ្តាលឱ្យ​បែក​ក្បាល​រួច​បញ្ជូនទៅ​សមត្ថកិច្ច​។

បច្ចុប្បន្នជនសង្ស័យ​ បានយក​មក​កាន់អធិការនគរបាល​ស្រុក​ធ្វើការ​សាកសូរ និង រៀបចំសំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ​ដើម្បី​ចាត់​ការ​បន្ត។