ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​​ប្រកួត​កីឡា​​មហាជន​​រើស​ជើង​​ឯក​រាជ​​ធានី​ភ្នំពេញ​​ប្រចាំ​ឆ្នាំ​​2014

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​កីឡា​មហា​ជន​ជ្រើស​រើស​ជើង​ឯក​រាជធានី​ភ្នំពេញ​ប្រចាំ​ឆ្នាំ​២០១៤​ ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ថ្ងៃ​ទី​៦​ មីនា​មក​នោះ​ បាន​បញ្ចប់​ហើយ​ ។​ ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀប​ចំ​ធ្វើ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ មីនា​ នៅ​សាលា​បឋម​សិក្សា​ទួល​គោក​ ដោយ​មាន​ការ​ចូល​រួម​ប្រគល់​រង្វាន់​ដល់​កីឡាករ​-កីឡា​ការិនីទទួល​ជ័យ​លាភី​ពី​លោក​ អំ​ វ៉ាន់​នី​ អនុ​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ រាជ​ធានី​ភ្នំពេញ​

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​កីឡា​មហា​ជន​ជ្រើស​រើស​ជើង​ឯក​រាជធានី​ភ្នំពេញ​ប្រចាំ​ឆ្នាំ​២០១៤​ ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ថ្ងៃ​ទី​៦​ មីនា​មក​នោះ​ បាន​បញ្ចប់​ហើយ​ ។​ ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀប​ចំ​ធ្វើ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ មីនា​ នៅ​សាលា​បឋម​សិក្សា​ទួល​គោក​ ដោយ​មាន​ការ​ចូល​រួម​ប្រគល់​រង្វាន់​ដល់​កីឡាករ​-កីឡា​ការិនីទទួល​ជ័យ​លាភី​ពី​លោក​ អំ​ វ៉ាន់​នី​ អនុ​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ រាជ​ធានី​ភ្នំពេញ​ លោក​ លោក​ស្រី​ដែល​ជា​ប្រធាន​ អនុ​ប្រធាន​ការិយាល័យ​ នាយក​សាលា​ លោក​គ្រូ​អ្នក​គ្រូ​ និង​កីឡាករ​-កីឡាការិនី​យ៉ាង​ច្រើន​កុះ​ករ។

យោង​តាម​របាយ​ការណ៍​របស់​គណៈ​កម្មការ​រៀប​ចំ​ការ​ប្រកួត​ឱ្យ​ដឹង​ថា​ វិញ្ញាសា​ដែល​ដាក់​ឱ្យ​ប្រកួត​មាន​៤​ប្រភេទ​កីឡា​គឺ​បាល់​ទះ​ មាន​ចំនួន​៤​ក្រុម​ ,​បាល់​បោះ​ ៤​ក្រុម​ ,​បាល់​ទាត់​ ៨​ក្រុម​ និង​អត្ដ​ពលកម្ម​៦​ក្រុម​ សរុប​២២ក្រុម​ ដោយ​ធ្វើ​ការ​ប្រកួត​នៅ​លើ​ទីលានកីឡា​វិទ្យា​ល័យ​បឹង​ត្របែក​ ,​សាលា​បឋម​សិក្សា​ទួល​គោក​ និង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ។​ សម្រាប់​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ ឬ​ទទួល​បាន​ជ័យ​លាភី​លេខ​១​ទាំង​៤ក្រុម​ប្រភេទ​កីឡា​ ដែល​តំណាង​ឱ្យ​រាជ​ធានី​ភ្នំពេញ​នឹង​បន្ដ​ធ្វើ​ការ​ហ្វឹកហាត់បន្ថែម​ទៀត​ដើម្បី​ត្រៀម​លក្ខណៈ​ចូល​រួម​ប្រកួត​កីឡា​ជ្រើស​រើស​ជើង​ឯក​ភូមិ​ភាគ​ មណ្ឌល​រាជ​ធានី​ភ្នំពេញ​ ប្រចាំ​ឆ្នាំ​២០១៤​ ដែល​នឹង​ត្រូវ​ប្រព្រឹត្ដ​ឡើង​នៅ​ថ្ងៃ​ទី​២៣​ មេសា​ ដល់ថ្ងៃ​ទី​៧​ ឧសភា​ ឆ្នាំ​២០១៤​ ខាង​មុខ​ ។​

សម្រាប់​លទ្ធផល​ចំណាត់​ថ្នាក់​មាន​ដូច​ខាង​ក្រោម​ ៖​
ប្រភេទ​កីឡា​បាល់​ទាត់​លេខ​១​ បាន​ទៅ​សមាគម​កីឡា​វត្ដ​វារន្ទ​ព្រែក​លៀប​ ,​លេខ​២​ បាន​ទៅ​សមាគម​កីឡា​សិស្សវិទ្យាល័យ​ឫស្សី​កែវ​ និង​លេខ​៣​ បាន​ទៅ​សមាគម​កីឡា​វិទ្យា​ស្ថាន​វ៉ាន់​ដា​គណនេយ្យ​ ។​ ប្រភេទ​កីឡា​បាល់បោះ​ ចំណាត់​ថ្នាក់​លេខ​១​ បាន​ទៅ​សមាគម​កីឡា​សិស្ស​សាលា​មេតូឌីស្ទ​កម្ពុជា​ ,​លេខ​២​ បាន​ទៅ​សមាគម​កីឡា​សាលា​អន្ដរទ្វីបអាមេរិកាំង​ និង​លេខ​៣​ បាន​ទៅ​សមា​គម​​កីឡា​វិទ្យា​ល័យ​ហ៊ុន​ សែន​ ផ្សារ​ដើម​ថ្កូវ ។ ប្រភេទ​កីឡា​បាល់ទះ​ លេខ​១​ បាន​ទៅ​សមា​គម​កីឡា​សិស្ស​វិទ្យាល័យ​ហ៊ុន​ សែន​ ភ្នំពេញ​ថ្មី​ ,​លេខ​២​ បាន​ទៅ​សមាគម​កីឡា​សិស្ស​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី​ និង​លេខ​៣​ បាន​ទៅ​សមាគម​កីឡា​សិស្ស​វិទ្យាល័យ​ហ​៊ុន​ សែន​ផ្សារ​ដើម​ថ្កូវ​ ។​
ប្រភេទ​កីឡា​អត្ដពលកម្ម​ លេខ​១​ បាន​ទៅ​សមាគម​កីឡា​សិស្ស​វិទ្យាល័យ​ឥន្ទ្រទេវី​ ,​លេខ​២​ បាន​ទៅ​សមាគម​កីឡា​សិស្ស​សាលា​អន្ដរ​ទ្វីប​អាមេរិកាំង​ និង​លេខ​៣​ បាន​​ទៅ​សមាគម​កីឡា​សាលា​មេតូឌីស្ទ​កម្ពុជា​ ។​

នៅ​ក្នុង​ឱកាស​នោះ​ លោក​ អំ​ វ៉ាន់​នី​ អនុ​​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ រាជ​ធានី​ភ្នំពញ​ បាន​ថ្លែង​ថា​ ការ​ប្រកួត​កីឡា​នា​ពេល​នេះ​ជា​ការ​ជួប​ជុំ​គ្នា​មួយ​ ដើម្បីចាប់​ដៃ​គ្នា​ ញញឹម​រក​គ្នា​ ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅវិញ​ទៅ​មក ក្នុង​ន័យ​សាមគ្គីភាព​ មិត្ដ​ភាព​ ចេះ​អធ្យាស្រ័យគ្នា​ ឈាន​ដល់​ការ​ឯកភាព​ជាតិ​ទាំង​មូល​ ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​ ស្រប​តាម​គោល​នយោបាយ​ចតុកោណ​ដំណាក់​កាល​ទី​៣​របស់​រាជ​រដ្ឋាភិបាល​អាណត្ដិ​ទី​៥​ ដែល​មាន​សម្ដេច​តេជោ​​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​ជា​ប្រមុខ​ ។​ លោក​បន្ដ​ថា​ នាយក​រដ្ឋ​មន្ដ្រី​បច្ចុប្បន្ន​បាន​ផ្ដល់​អាទិភាព​ជា​ចម្បងដល់​វិស័យ​អប់​រំ​កាយ​ និង​កីឡា​ ព្រោះ​ផ្នែក​នេះ​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ និង​​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​ និង​កាត់​បន្ថយ​អំពើ​អសកម្ម​មួយ​ចំនួនក្នុង​គ្រួសារ​ និង​សង្គម​ព្រម​ទាំង​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​រូប​មាន​សុខភាព​ល្អ​ ប្រាជ្ញា​ភ្លឺ​ថ្លា​ និង​មាន​សីលធម៌​រស់នៅ​ល្អ​ ៕​