ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផាន់​ ​គ្រាន់​ សង្ឃឹម​​រក​បាន​​3​ពិន្ទុ​​បន្ថែម​​ទៀត​ពេល​​ជួប​ ខុន ស៊ីចាន់​ ​លើក​​នេះ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កីឡាករ​ផាន់ គ្រាន់​ មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ សង្ឃឹម​រកបាន​៣​ពិន្ទុ​បន្ថែម​ទៀត​ពេល​ជួប​ ខុន​ ស៊ីចាន់​ មក​ពីក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ព្រះ​វិហារ​ នៅ​លើ​សង្វៀន​ទូរ​ទស្សន៍ CTN ថ្ងៃ​សៅរ៍​ ទី​១៥ មីនា​ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​លីអូ​ ។​ ផាន់ គ្រាន់ និង​ ខុន ស៊ីចាន់​ ទោះ​បី​ឆ្លង​កាត់​ការ​ប្រកួត​បាន​២​លើក​ម្នាក់ហើយ​ឈ្នះ​ម្តង​ ចាញ់​ម្តង​ដូចគ្នា​ បុ៉ន្តែ​ ខុន ស៊ីចាន់​ ប្រហែល​ជា​ទៅ​មិន​រួច​ជាមួយ​ ផាន់ គ្រាន់​ ទេ​មើល​ទៅ ។​

កន្លង​មក​ ផាន់ គ្រាន់​ ចាញ់​ តែ​ ឡៅ​ ចន្ទ្រា​ មក​ពី​ក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១​ ម្តង​បុ៉ណ្ណោះ​ ក្រៅ​ពី​នោះ​អ្នក​ណា​ក៏​មិន​អាច​ធ្វើ​អ្វី​គេបាន​ឡើយ ។​ ទាំង​បច្ចេក​ទេស​វាយ​កែង និង​ជង្គង់​ គឺ​គេ​អាច​ធ្វើ​បាន​ល្អ​ខ្លាំង​​ណាស់ ហើយ​រាល់​ការវាយ​ចេញ​របស់​គេ​ទៀត​សោត​ក៏​រហ័ស​រហួន​ និង​ចំ​គោល​ដៅ​ល្អ​ ឯ​ចិត្ត​ក៏​សឿង​ខ្លាំង​ណាស់​ដែរ​ ជាក់​ស្តែង​លើក​មុន​គេ​ចាញ់​ពិន្ទុ​ ឡៅ ចន្ទ្រា​ ក្នុង​លក្ខណៈ​ប្រផិត​ប្រផើយ​​បុ៉ណ្ណោះ ។​ ដល់​ពេល​មក​ប៉ះ​ ខុន ស៊ីចាន់​ លើក​នេះ​ សូម្បី​តែ​ពួក​អ្នក​លេងភ្នាល់​​ស៊ី​លុយ​ ក៏​ជ្រើស​យក​គេ​ ដោយ​ហ៊ាន​ត​ឱ្យ ខុន ស៊ីចាន់​ ១០​ស៊ី​តែ​៥​បុ៉ណ្ណោះ ។​

ចំណែក​ ខុន ស៊ីចាន់​ ធ្លាប់​ឈ្នះ​ម្តង​ គឺឈ្នះ​ពិន្ទុ​ នឿន​ សាវឌី​ មកពី​​ក្លិប​អេភូថង​កីឡា​ទាំង​លំបាក​ ទើបពេល​មក​ប៉ះ​ ផាន់ គ្រាន់​ លើក​នេះ​គេ​សង​្ឃឹម​តិច​បំផុត ។​ ខុន ស៊ី​ចាន់​ មានចិត្ត​សឿងគួរ​សម ហើយ​ក​ន្លង​មក​កម្រ​មាន​អ្នក​ណា​វាយ​គេ​ឱ្យ​សន្លប់​ណាស់ ហើយ​លើក​នេះ​គេគិត​ថា​ ផាន់ គ្រាន់​ បើ​ចង់​យក​ឈ្នះ​គេ​បែប​មិន​ពិបាក​នោះ​ទេ​ តែ​បើ​សិន​ជា​ចង់​វាយ​គេ​ឱ្យ​សន្លប់​បែប​មិន​ងាយ​ឡើយ។​ ខុន ស៊ីចាន់​ ល្អ​ស្នៀត​កណ្តាប់​ដៃ​ និង​ស្នៀត​ជើង​ តែ​អន់​ស្នៀត​កែង និង​ជង្គង់​ដែល​ប្រើ​ទៅ​មិន​សូវ​មាន​ប្រសិទ្ធភាព​ ។​
ចំណែក​ឯ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ដែល​ទទួល​ការ​ឧបត្ថម្ភ​ដោយ​ស្រា​ផែន​ដី​វិញ​នោះ​​មាន​ដូច​ជា​ ឈាន ហុង​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ជួប​ជាមួយ​ ធី តុងហុី​ មក​ពី​ក្លិប​សាន​វ័ន្ត​កីឡា​​ ។​ សេង​ ហៀង មក​ពី​សមាគម​យុវជន​កម្ពុជាខណ្ឌ​មាន​ជ័យ​ ជួប​ជា​មួយ​​ វង្ស​ គង់​រាជ​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿង​ញៀន​ ។ ផន ប៊ុន​ម៉ៅ​ មក​ពី​ក្លិប​បុរី​រាជ​សីហ៍​​មាន​ឫទ្ធិ​ ជួប​ជា​មួយ​ ឈាង វិច្ឆិកា​ មក​ពី​ក្លិប​កុសល​កីឡា ។​ 

សូយ​ សែន​ខ្មៅ​ មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា ជួប​ជា​មួយ​ មាស ឆៃយ៉ា​ មក​ពីក្លិប​រាជ​សីហ៍​ខេត្ត​បន្ទាយ​មាន​ជ័យ​ ។ ម៉ោង សុខុន​ មក​ពី​ក្លិង​រាជ​សីហ៍​បង្ក្រាបគ្រឿង​ញៀន​ ខេត្ត​រតន​គិរី​ ជួប​ជា​មួយ​ ស៊ី សាអុីត​ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ត​ពោធិ៍សាត់ ​និង​ សាស ខ្មៅ​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យបង្ក្រាប​គ្រឿង​ញៀន​ ជួប​ជា​មួយ​ ខុន បូរ៉ាត​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣ ព្រះ​វិហារ​ ៕​