ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្នុង​ជំ​នួបចុង​ខែ​ឧសភា​ខាង​មុខ ចច ហ្គ្រូវ សន្យា​ផ្តួល​ខាល ហ្វ្រច់ ដោយ​ប្រើ​ពេល​ត្រឹម3ទឹក

11 ឆ្នាំ មុន

ក្នុង​ឱកាស​ចូល​រួម​សន្និ​សីទ​កា​សែត​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ កីឡាករ​ប្រ​ដាល់​អង់​គ្លេស​ចច ហ្រ្គូវ​ បាន​បញ្ជាក់​យ៉ាង​មុត​មាំ​ថា ខ្លួន​នឹង​ប្រើ​ពេល​ត្រឹម​តែ​៣ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​កីឡាករ​មិត្តរួម​ជាតិ​របស់​គេ​គឺ​ ខាល ហ្វ្រច់​ ឱ្យ​ចុះ​ចាញ់​មិន​អាច​តដៃ​បាន​ ។ សូមបញ្ជាក់​ថា ចច ហ្រ្គូវ​ នឹង​ឡើង​វាយ​ដណ្តើម​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBF និង WBA ក្នុង​ប្រ​ភេទទម្ងន់ super middleweight​ ពី​កីឡាករ​ខាល​ ហ្វ្រច់​

ក្នុង​ឱកាស​ចូល​រួម​សន្និ​សីទ​កា​សែត​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ កីឡាករ​ប្រ​ដាល់​អង់​គ្លេស​ចច ហ្រ្គូវ​ បាន​បញ្ជាក់​យ៉ាង​មុត​មាំ​ថា ខ្លួន​នឹង​ប្រើ​ពេល​ត្រឹម​តែ​៣ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​កីឡាករ​មិត្តរួម​ជាតិ​របស់​គេ​គឺ​ ខាល ហ្វ្រច់​ ឱ្យ​ចុះ​ចាញ់​មិន​អាច​តដៃ​បាន​ ។ សូមបញ្ជាក់​ថា ចច ហ្រ្គូវ​ នឹង​ឡើង​វាយ​ដណ្តើម​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBF និង WBA ក្នុង​ប្រ​ភេទទម្ងន់ super middleweight​ ពី​កីឡាករ​ខាល​ ហ្វ្រច់​ នៅ​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ខាង​មុខ​នេះ នា​សង្វៀនពហុ​កីឡដ្ឋាន​ជាតិ​ Wembly ស្ថិត​ក្នុង​ទី​ក្រុង​ឡុង​ដ៍​ ប្រ​ទេស​អង់​គ្លេស ។

នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ជាច្រើន​នាក់​ ចច ហ្រ្គូវ​ បាន​ប្រដូច​ការ​ជួប​គ្នា​រវាង​រូប​គេ​និង​ខាល ហ្វ្រច់​ទៅ​នឹង​ការ​ប្រ​កួត​រវាង​កី​ឡា​ករ​ Marvin Hagler និង​កីឡាករ Thomas Hearns កាល​ពី​២៩​ឆ្នាំ​មុន ។ គេ​បាន​បញ្ជាក់​ថា ៖ «នេះ​ជា​ការ​ប្រ​កួត​ត្រឹម​៣​ទឹក​ប៉ុណ្ណោះ ។ នេះ​គឺ​ជា​ការ​ជួប​គ្នា​រវាង​ Hagler និង Hearns ទសវត្ស​ថ្មី ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ធ្វើ​ឱ្យ​ខាល ហ្វ្រច់​ ឈឺ​ចាប់​បាន ហើយ​ហ្វ្រច់​ខ្លួន​គេ​ផ្ទាល់​ក៏​បាន​ដឹង​ពី​បញ្ហា​នេះ​ដែរ ។ ល្បឿន​កណ្តាប់​ដៃ​វាយ​ចេញ​របស់​ខ្ញុំ​រហ័ស​ជាង​គេ។ ចំណែក​ជំ​ហរ​ជើង​ និង​​ការ​បម្លាស់​ទី​វិញ​ គឺ​រឹតតែ​ល្អ​ជាង​ឆ្ងាយ​ ។ និយាយ​រួមមក ខាល ហ្វ្រច់​គ្មាន​ឱកាស​ឈ្នះ​នោះ​ទេ ។ ប្រ​សិន​ជាគេ​វាយ​ដោយ​ប្រុង​ប្រយ័ត្ន​ ខ្ញុំ​នឹង​ផ្តួល​គេ​និង​កាប់​ចិញ្ច្រាំ​គេ​ ប៉ុន្តែ​ប្រ​សិន​ជា​គេ​សម្រុក​ខ្លាំង​ គេ​នឹង​ប្រើ​កណ្តាប់​ដៃ​ច្រើន​ធ្វើ​ឱ្យ​មានចន្លោះ​ប្រ​ហោង​»។

ឆ្លើយតប​នឹង​ការ​ថ្លែងខាង​លើ​នេះ ខាល​ ហ្វ្រច់​ បាន​បញ្ជាក់​ថា ៖ «ប្រ​សិន​ជា​គេ​គិត​ថាអាច​ផ្តួល​ខ្ញុំ​តែ​ក្នុង​៣​ទឹក វា​ជា​រូប​គេ​វិញ​ទេ​ដែល​ត្រូវ​ដួល​នោះ ។ វា​ពិត​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច ខ្ញុំ​មាន​កម្លាំង​ខ្លាំង​មហិ​មា​ក្នុង​ពេល​នេះ។ ស្ថិត​ក្នុង​លក្ខខណ្ឌ​រាង​កាយ​បែបនេះ គ្មាន​ផ្លូវ​ណា​ដែល​គេ​អាច​ចូល​ក្បែរ​ខ្ញុំ​បាន​នោះ​ទេក្នុង​រយៈ​ពេល​៣ទឹក​ដំ​បូង​ ។ ខ្ញុំ​សូម​ប្រាប់​ថា ការ​ប្រ​កួត​នេះ​មិន​អាច​ពន្យារ​ដល់​១២​ទឹក​បាន​ទេ ។ ចច ហ្គ្រូវ​នឹង​ត្រូវ​បាន​បញ្ឈប់​ភ្លាម​ៗ»។

ចច ហ្គ្រូវ​ និង​ខាល ហ្វ្រច់​ ធ្លាប់​បាន​ជួប​គ្នា​​ម្តង​រួច​មក​ហើយ​កាល​ពី​៦​ខែ​មុន ដោយ​ជ័យ​ជម្នះ​បាន​ទៅ​លើ​ខាល ហ្វ្រច់​ បន្ទាប់​ពី​អាជ្ញា​កណ្តាល​បញ្ឈប់​​​​ចច ហ្គ្រូវ​ ក្នុង​ទឹក​ទី​៩ ។ យ៉ាង​ណា​ក៏​ដោយ ចច ហ្គ្រូវ​ បាន​អះ​អាង​ថា ខ្លួននៅ​អាច​បន្ត​ការ​ប្រ​កួត​បាន​ ហើយ​ជំ​ទាស់​ការ​សម្រេច​របស់​លោក​អាជ្ញា​កណ្តាល​ Howard Foster  ។ មើលលើ​ឯតទគ្គកម្ម​ប្រ​កួត​វិញ​ ចច ហ្គ្រូវ​ធ្លាប់​ប្រ​កួត​បាន​២០លើក​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​១៩​ ចាញ់​១ ខណៈ​ខាល ហ្វ្រច់​ ធ្លាប់​ប្រ​កួត​ដល់​ទៅ​៣៥​លើក ក្នុង​នោះ​ឈ្នះ ៣២លើក ប៉ុន្តែ​ចាញ់​២លើក ៕