ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ូ​កូ​វិ​ច​ឈាន​ចូល​​ជុំ​បន្ត​ ខណៈ​ណា​​ដាល់​ហាល​អាវ​ប្រ​កួត​​វាយ​កូន​បា​ល់​ BNP Baribas Open

11 ឆ្នាំ មុន

កីឡាករ​លំ​ដាប់​កំពូលពិភព​លោក​សញ្ជាតិ​ស៊ែ​ប៊ី​ ណូ​វ៉ាក់​ យ៉ូ​កូ​វិច​ មាន​ឱកាស​ឈាន​ចូល​ទៅ​ជុំ​ទី​៤​កម្ម​វិធី​ BNP Paribas Open បន្ត​ទៀត​ក្រោយ​ពី​បាន​យក​ឈ្នះ​កីឡាករ​លំ​ដាប់​ទី​៩១​ពិភព​លោក​មក​ពី​កូ​ឡុំ​ប៊ី Alejandro G​o​n​z​a​l​e​z​ក្នុង​ជុំ​ទី​៣​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​១១​ ខែ​មី​នា​ ។ ដូច​ជា​ឆ្នាំ​កន្លង​ទៅ​ដែរ ការ​ប្រ​កួត​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្រុង Indian​ Wells រដ្ឋ​កា​លី​ហ្វ៊័នី​ញ៉ា​ សហ​រដ្ឋ​អា​មេរិក​ ។

កីឡាករ​លំ​ដាប់​កំពូលពិភព​លោក​សញ្ជាតិ​ស៊ែ​ប៊ី​ ណូ​វ៉ាក់​ យ៉ូ​កូ​វិច​ មាន​ឱកាស​ឈាន​ចូល​ទៅ​ជុំ​ទី​៤​កម្ម​វិធី​ BNP Paribas Open បន្ត​ទៀត​ក្រោយ​ពី​បាន​យក​ឈ្នះ​កីឡាករ​លំ​ដាប់​ទី​៩១​ពិភព​លោក​មក​ពី​កូ​ឡុំ​ប៊ី Alejandro G​o​n​z​a​l​e​z​ក្នុង​ជុំ​ទី​៣​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​១១​ ខែ​មី​នា​ ។ ដូច​ជា​ឆ្នាំ​កន្លង​ទៅ​ដែរ ការ​ប្រ​កួត​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្រុង Indian​ Wells រដ្ឋ​កា​លី​ហ្វ៊័នី​ញ៉ា​ សហ​រដ្ឋ​អា​មេរិក​ ។

យ៉ូ​កូ​វិច​បំ​បាក់​ Gonzalez​ ក្នុង​លទ្ធផល​ ៦-១,៣-៦​ និង​ ៦-១​ ដោយ​ប្រើ​ពេល​អស់​ជិត​២​ម៉ោង ។ បើក​រដូវ​កាល​ថ្មី​នេះ ការ​ប្រ​កួត​របស់​ យ៉ូ​កូ​វិច​​ ហាក់​មិន​ល្អ​ដូច​ជា​ឆ្នាំ​មុន​ៗ​ឡើយ ។ កាល​ពី​ខែ​មករា ម្ចាស់​​ពាន​ក្របខ័ណ្ឌ​ធំ​៦​ជំ​នាន់​រូប​នេះ​បាន​ខក​ខាន​ការ​ទទួល​បាន​ពាន​ក្របខ័ណ្ឌ​ Australian Open ​លើក​ទី​៤​ បន្ទាប់​ពី​បរា​ជ័យ​ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ក្រោម​ថ្វី​ដៃ​កីឡាករ​ស្វ៊៊ីស Stanislas Wawrinka ។ បន្ទាប់​មក​ទៀត​ ការ​ប្រ​កួត​នៅ​ទី​ក្រុង​ឌូ​បៃ​ ប្រ​ទេស​អា​រ៉ាប់រួម គេ​បាន​បរា​ជ័យ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ បន្ទាប់​ពី​ចាញ់​កីឡាករ​ស្វ៊ីស​ម្នាក់​ទៀត​គឺ​រ៉ូជើ ហ្វេដឺរ័រ ។ ដោយ​ឡែក​សម្រាប់​កម្ម​វិធី​នេះនៅ​ជុំ​បន្ទាប់​ គេ​នឹង​ប៉ះ​ជា​មួយ​កីឡាករ​ក្រូ​អា​ស៊ី​ Marin Cilic ​ដែល​បាន​ផ្តួល​កីឡាករ​អេស្ប៉ាញ Tommy Ro-b​r​edo ក្នុង​លទ្ធផល​៦-៤​និង​៦-៣ ។

ចំណែក​កីឡាករ​ការ​ពារ​ជើង​ឯក​រ៉ា​ហ្វាអែល ណា​ដាល់​ ត្រូវ​បង្ខំ​ចិត្ត​វេច​សម្ពាយ​ទៅ​ផ្ទះ​វិញ​ក្រោយ​ចាញ់​ក្រោម​ថ្វី​ដៃ​កីឡាករ​លំ​ដាប់​ទី​៣១​ពិភព​លោក​ជាតិ​អ៊ុយ​ក្រែន Alexandr Dolgopolov​ ក្នុង​លទ្ធផល​ ៦-៣,៣-៦​និង​ ៧-៦ ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​កីឡាករ​លំ​ដាប់​ទី​១​ពិភព​លោក​រូប​នេះ​បរា​ជ័យ​ក្រោម​ដៃ​ Dolgopolov​ ក្នុងការ​ជួប​គ្នា​ចំ​នួន​៥​លើក​កន្លង​មក​នេះ ។

គួរ​កត់​សម្គាល់​ថា​ ណា​ដាល់​​ តែង​តែ​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​កម្ម​វិធី BNP P​a​r​i​-ba​s Open រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពីការ​ចូល​រួម​នា​ឆ្នាំ​២០០៦​មក ។ ក្រៅ​ពី​នេះ គេ​ក៏​ធ្លាប់​បាន​ឈ្នះ​ពាន​ជើង​ឯក​ចំ​នួន​៣​លើក​រួច​មក​ហើយ​ដែរ​​ក្នុង​នោះ​គឺ​នៅ​ឆ្នាំ ២០០៧ ២០០៩​ និង​ឆ្នាំ​២០១៣ ។ គេ​បាន​ថ្លែង​ថា ៖«កីឡាករ​ Dolgopolov ពិត​ជា​លេង​បាន​ល្អ​ខ្លាំង​ណាស់ ។ កាល​ពី​ប្រ​កួត​នៅ​ទី​ក្រុង​រី​យ៉ូ គេ​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ ។ ដូច្នេះអ្វី​ដែល​គេ​កំពុង​ធ្វើ​គឺ​ពិត​ជា​អស្ចារ្យ ។ ការ​ប្រ​កួត​នៅថ្ងៃ​នេះ​ ខ្ញុំ​បាន​ធ្វើ​ឱ្យ​មាន​កំ​ហុស​ច្រើន» ។
ការ​ប្រ​កួត​ឯកត្ត​ជន​ផ្នែក​នា​រី​វិញ នាង​ជេលី​ណា ជែន​កូ​វិច​ បំ​បាក់​នាង​កា​រ៉ូ​លីន វ៉ូ​នី​អាកគី​ ក្នុង​លទ្ធផល​៦-៣​និង​៦-១ ។ នៅ​ជុំ​បន្ទាប់​ កីឡា​ការិនី​​ស៊ែ​ប៊ី​រូប​នេះ​នឹង​ប៉ះ​ជា​មួយ​អ្នក​ឈ្នះ​រវាង​នាង អា​នី​យេស្កា រែដ​វ៉ាន់​ស្កា​ និង​នាង Alize Cornet ។ បើ​គិត​ពី​ឆ្នាំ ២០១០​មក វា​ជា​លើក​ទី​១​ហើយ​ដែល​ជែន​កូ​វិច​ ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ ។

ឯ​កីឡាការិនី​អា​មេរិក​ Laura Davis ​បាន​ខ្លួន​ពី​ការ​ប្រ​កួត​ជា​មួយ​នាង​ Casey D​e​l​l​a​c​q​u​a​មក​ពី​ប្រ​ទេស​អូស្ត្រា​លី​បន្ទាប់​ពី​មាន​បញ្ហា​ចុក​រមួល​ក្រពះ ។ ដូច្នេះនាង Dellacqua ត្រូវ​ឡើង​ទៅ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រ​វត្តិ ។ នៅ​វគ្គ​នេះ​ នាង​នឹង​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​មក​ពី​រូ​ម៉ា​នី Simona Halep ដែល​បាន​បំ​បាក់​កីឡា​ការិនី​កា​ណា​ដា Eugenie Bouchard ក្នុង​លទ្ធផល​ ៦-២,១-៦​និង​៦-៤ ៕