ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ការ​វិនិយោគ​​​សណ្ឋាគារ​​នៅអាសីុ​​កើន​ឡើង​​​218%​កាល​ពី​ឆ្នាំ​​2013

11 ឆ្នាំ មុន

ការវិនិ​យោគ​ផ្នែក​សណ្ឋា​គារ​​នៅ​អាស៊ី​​បាន​​កើន​ឡើង​​២១៨​%​​គិ​ត​ជា​ទឹក​ប្រាក់​​៧,​៥​ពាន់​​លាន​​ដុល្លារ​ ​កាល​ពី​​ឆ្នាំ​២០១៣​ នេះ​បើ​យោង​តាម​​ក្រុម​ហ៊ុន​​ឯក​ទេស​​ខាង​​អចល​ន​ទ្រព្យ​​Jones​ Lang​ La​Sall​e​ ​​ដែលមាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​​ឈី​កាហ្គោ​ ​សហរ​ដ្ឋ​អា​មេរិក ។​
កំណើន​​​​​​នេះ​​​ធ្វើ​ឲ្យ​​ឆ្នាំ​​២០១៣​​ជា​​ឆ្នាំ​ដែល​រឹង​មាំ​បំផុត​​សម្រ​ាប់​ទីផ្សារ​​មួយ​​នេះ​​​​ចាប់​​តាំង​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​​សកល​​បាន​​​ចាប់​ផ្តើម​​កាល​ពី​​ឆ្នាំ​​

ការវិនិ​យោគ​ផ្នែក​សណ្ឋា​គារ​​នៅ​អាស៊ី​​បាន​​កើន​ឡើង​​២១៨​%​​គិ​ត​ជា​ទឹក​ប្រាក់​​៧,​៥​ពាន់​​លាន​​ដុល្លារ​ ​កាល​ពី​​ឆ្នាំ​២០១៣​ នេះ​បើ​យោង​តាម​​ក្រុម​ហ៊ុន​​ឯក​ទេស​​ខាង​​អចល​ន​ទ្រព្យ​​Jones​ Lang​ La​Sall​e​ ​​ដែលមាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​​ឈី​កាហ្គោ​ ​សហរ​ដ្ឋ​អា​មេរិក ។​
កំណើន​​​​​​នេះ​​​ធ្វើ​ឲ្យ​​ឆ្នាំ​​២០១៣​​ជា​​ឆ្នាំ​ដែល​រឹង​មាំ​បំផុត​​សម្រ​ាប់​ទីផ្សារ​​មួយ​​នេះ​​​​ចាប់​​តាំង​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​​សកល​​បាន​​​ចាប់​ផ្តើម​​កាល​ពី​​ឆ្នាំ​​២០០៧​​ នៅ​ពេល​ដែល​​ប្រតិ​បត្តិ​ការ​​​មាន​​ទឹក​​ប្រាក់​ចំនួន​​១០,៣​​ពាន់​លាន​ដុល្លារ​ ។​​ ក្រុម​​ហ៊ុន​​នេះ​បាន​ព្យា​ករ​ថា​​ ឆ្នាំនេះ​​នឹ​ងប្រហាក់​​ប្រហែល​​ឆ្នាំ​​​មុន​ដែរ​ បើ​ទោះ​បី​ជា​​ប្រតិ​បត្តិ​​ការ​​​ធ្លាក់​ចុះ​ដោយ​សារ​​ការ​ផ្គត់​ផ្គង់​​​មាន​កំណត់​​​ហើយ​​តម្រូវការ​​​ខ្លាំ​ងក្លា​ក៏​ដោយ ​​​។​​​

សិង្ហ​​​​បុរី​ ជប៉ុន​ និង​ចិន​ជា​​ប្រទេស​​​មាន​​កំណើន​នាំ​មុខ​គេ​នៅ​ក្នុង​​តំបន់​ ដោយ​​ប្រទេស​​ជប៉ុន​កើន​ឡើង​​៤៨០​%​គិត​ជា​​ទឹ​ក​ប្រាក់​​២,៧​ពាន់​លាន​ដុល្លារ​​ ខណៈ​​ដែល​​​​ការ​ធ្វើពាណិ​ជ្ជ​​កម្ម​មាន​ភាព​ល្អ​ប្រ​សើរ​​ស្រប​គ្នា​នឹង​កំណើន​​សេដ្ឋ​កិច្ច​ក្នុង​ស្រុក​​ និង​​កំណើន​បន្ត​បន្ទាប់​​របស់​ក្រុម​​ហ៊ុន​​ និង​ការ​ធ្វើ​ដំណើរ​​កម្សាន្ត ​។​

ចំណែក​​ប្រទេស​ចិន​ដី​គោក​មាន​ចំនួន​​ស្មើ​នឹង​​១៣%​នៃ​សកម្ម​ភាព​​វិនិ​យោគ​ ​ឬ​​១,១​​ពាន់​លាន​​ដុល្លារ​ ខណៈ​​​ដែល​​រដ្ឋា​ភិ​បាល​បច្ចុប្បន្ន​​ប្រកាស​​​ពង្រឹង​​ការ​ខិត​ចូល​​កៀក​​ហិរញ្ញ​វត្ថុ​​ដែល​​បាន​​ជំរុញ​ចិត្ត​​វិនិ​យោ​គិន​​​នៅក្នុង​​អំឡុង​​ឆមាស​ទី​​​២​​ឆ្នា​ំ​មុន​ ។​​ដោយ​ឡែក​ទី​ផ្សារ​​ផ្សេងៗ​ទៀត​​ដែ​ល​​បាន​ទទួល​​កំណើន​ដ៏​ខ្លាំង​ក្លា​​នៅ​ក្នុង​​​​​តំបន់​​ដោយ​សារ​​​​ទំនាក់​​ទំនង​​​ល​្អប្រសើរ​​ និង​​ការ​ធ្វើដ​ំណើរ​​ក្រៅ​ប្រទេស​​​ពី​សំណាក់​ប្រទេស​ចិន​ដី​គោក​​​រួម​មាន ​ហុង​កុង ​កើន​​ឡើង​​១៩%​ ដល់​​៤៨៦,​៧​​លាន​ដុល្លារ​​ ថៃ​កើន​​ឡើង​​៣១​%ដល់​​៣៣៧លាន​ដុល្លារ​ និង​ម៉ាល់​ឌីវ​​កើន​ឡើង​​ដល់​ទៅ​​៦១៤%​​ដល់​​២៦៧​,៦​​លាន​​ដុល្លារ​ ៕