អង្គការដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចហៅកាត់ថា OECDព្យាករថាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ត្រូវបានរំពឹងថានឹងបង្អាក់កំណើនពិភពលោកដោយសារដំណើរការក្រោមការរំពឹងទុករបស់ខ្លួន ។ អង្គការនេះបានចេញការព្រមានថា ហានិភ័យនៃភាពជ្រួលច្របល់នាពេលបច្ចុប្បន្នដែលកំពុងវាយប្រហារទីផ្សារកំពុងរីកលូតលាស់អាចកាន់តែធ្ងន់ធ្ងរ ។
ប៉ុន្តែប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ត្រូវបានរំពឹងថានឹងសម្រេចបានកំណើនខ្លាំងក្លា បើទោះបីជាកំណើននៅក្នុងឆមាសទីមួយឆ្នាំ
២០១៤ នេះយឺតជាងកំណើនកាលពីឆមាសទី២ឆ្នាំ២០១៣ ក៏ដោយ ។អង្គការនេះនិយាយថា កំណើននៅក្នុងប្រទេសរីកចម្រើនត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងកំណើននៃទំហំពាណិជ្ជកម្មពិភពលោកបន្ទាប់ពីរយៈពេលនៃកំណើនដែលធ្លាក់ចុះខុសធម្មតាជាបន្តបន្ទាប់ ។ កំណើននេះអាចបង្ហាញឲ្យឃើញពីការរើបឡើងវិញនៅក្នុងការវិនិយោគពាណិជ្ជកម្ម ដែលទន់ខ្សោយក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅគ្រាដែលការវិនិយោគពាណិជ្ជកម្មមានច្រើន ។
យ៉ាងណាក៏ដោយ ដំណឹងល្អពីប្រទេសរីកលូតលាស់គឺត្រូវបានទូទាត់ការធ្លាក់ចុះសេដ្ឋកិច្ចប្រទេសកំពុងលូតលាស់ ដែលមួយចំនួនបានជួបនឹងលំហូរចេញមូលធននៅគ្រាដែលអាមេរិកចាប់ផ្តើមកាត់បន្ថយកម្មវិធីជំរុញសេដ្ឋកិច្ច៨៥ពាន់លានដុល្លារក្នុងមួយខែ ។
OECDបន្ថែមថា ដោយមើលឃើញថា ប្រទេសមានសេដ្ឋកិច្ចកំពុងរីកលូតលាស់បច្ចុប្បន្នមានចំនួនស្មើនឹងជាងពាក់កណ្តាលសេដ្ឋកិច្ចពិភពលោកដំណើរការសេដ្ឋកិច្ចក្រោមការរំពឹងទុកបន្តសម្រាប់ទីផ្សារកំពុងរីកលូតលាស់ធំៗជាច្រើនទៀតទំនងជាមានន័យថា កំណើនពិភពលោកនៅតែសមល្មមនៅក្នុងរយៈពេលឆាប់ៗខាងមុខ ។
នៅពេលដែលអាមេរិកបន្តកាត់បន្ថយគោលនយោបាយរូបិយវត្ថុរបស់ខ្លួន នោះវានៅតែជាហានិភ័យដែលថា ការប្រែប្រួលទីផ្សារហិរញ្ញវត្ថុនិងលំហូរចេញមូលធនដ៏ច្រើននៅក្នុងប្រទេសកំពុងរីកលូតលាស់កាលពីប៉ុន្មានខែថ្មីៗនេះអាចរឹតតែធ្ងន់ធ្ងរម្តងទៀត ពោលគឺបង្កឧបសគ្គបន្ថែមមកលើកំណើនសេដ្ឋកិច្ច ៕
ចែករំលែកព័តមាននេះ