ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​គូស្នេហ៍​លេបថ្នាំ​ធ្វើ​អត្តឃា.ត​… ខាង​ប្រុស​នៅ​រស់​និយាយ​ពី​មូលហេតុ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រឿង​គូស្នេហ៍​មួយគូ​លេបថ្នាំ​សម្លាប់​​ខ្លួន​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ក្រុង​តា​ខ្មៅ​នោះ បើ​គិត​ត្រឹម​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ នេះ បានឱ្យ​ដឹង​ពី​មូលហេតុ​ថា ដោយសារ​តែ​ខាង​ស្រី​មាន​ទំនាស់​ជាមួយ​ប្តី​របស់​ខ្លួន​នៅ​ប្រទេស​ក្រៅ…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រឿង​គូស្នេហ៍​មួយគូ​លេបថ្នាំ​សម្លាប់​​ខ្លួន​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ក្រុង​តា​ខ្មៅ​នោះ បើ​គិត​ត្រឹម​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ នេះ បានឱ្យ​ដឹង​ពី​មូលហេតុ​ថា ដោយសារ​តែ​ខាង​ស្រី​មាន​ទំនាស់​ជាមួយ​ប្តី​របស់​ខ្លួន​នៅ​ប្រទេស​ក្រៅ (​ប្រទេស​ជប៉ុន​) ហើយ​បាន​ផ្ញើ​លុយ​មក​ឱ្យ រួច​បបួល​ខាង​ប្រុស​ជា​គូ​កំណាញ់​ចិត្ត​ទៅ​ដើរ​កំសាន្ត​នៅ​កំពង់សោម តែ​ខាង​ប្រុស​បដិសេធ​មិន​ទៅ ក៏​សម្រេចចិត្ត​មក​ដេក​ផ្ទះសំណាក់​មួយ​នៅ​ក្រុង​តា​ខ្មៅ​។

សេចក្តីរាយការណ៍​បន្ត​ថា ខណៈ​ពេល​កំពុង​ដេក ខាង​ប្រុស​បាន​ដើរ​ចូល​បន្ទប់ទឹក​មួយសន្ទុះ ក៏​ចេញ​មក​វិញ ស្រាប់តែ​ឃើញ​ខាង​ស្រី​បែកពពុះមាត់ ហូរ​ឈាម​តាម​ច្រមុះ តាម​មាត់ ខណៈនោះ​ដោយ​ខាង​ប្រុស​ភ័យ ក៏​ដើរ​ចូល​បន្ទប់ទឹក​វិញ​បំរុង​ចង​.​ក តែ​ចុង​ក្រោយ​ក៏​ស​ម្រ​ច​ចិត្ត​លេបថ្នាំ​ដែល​សេសសល់​ពី​ខាង​ស្រី​លេប​នោះ​មក​លេប ទើប​បណ្តាល​ឱ្យ​របួស​សន្លប់​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា អ្នក​ទាំង​២​នាក់​បាន​ស្រលាញ់​គ្នា​រយៈពេល​៧​ខែ​មក​ហើយ ហើយ​ជន​រង​គ្រោះ​ខាង​ប្រុស​កំពុង​សាកសួរ​បន្ថែម​នៅឡើយ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ ដែល​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៩​នេះ។

គួរ​រំលឹកថា ៖ ករណី​ណាត់គ្នា​មក​លេបថ្នាំ​អត្តឃាត​ក្នុងផ្ទះ​សំណាក់​…​តើ​មូលហេតុ​ជា​អ្វី?

ព័ត៌មាន​ពិស្តា​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ