ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសពបុរសម្នាក់ដែលលោតទឹក​សម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ​កមិនទាន់ឃើញ​ ខណៈក្រុមគ្រួសារ​ត្រៀមរៀបចំធ្វើបុណ្យ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សាកសពបុរសម្នា​ក់ដែលលោតទឹកសម្លាប់ខ្លួន​ពីលើស្ពានជ្រោយចង្វា​កាលពីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១១មីនា​ ម្សិលមិញនេះ​ នៅមិនទាន់រកឃើញ​នៅឡើយទេ​គិតត្រឹមម៉ោង ៩និង០៥នាទីព្រឹកថ្ងៃទី​១២ មីនា ២០១៤ ​។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា ​សាកសពបុរសខាងលើ​ បានត្រូវជនជាតិខ្មែរ​អ៊ិស្លាមប្រទះឃើញ​នៅម៉ោង៣ទាបភ្លឺថ្ងៃពុធនេះ ​ប៉ុន្តែបានរុញច្រានបន្ត ​

រាជធានី​ភ្នំពេញ​ ៖ សាកសពបុរសម្នា​ក់ដែលលោតទឹកសម្លាប់ខ្លួន​ពីលើស្ពានជ្រោយចង្វា​កាលពីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១១មីនា​ ម្សិលមិញនេះ​ នៅមិនទាន់រកឃើញ​នៅឡើយទេ​គិតត្រឹមម៉ោង ៩និង០៥នាទីព្រឹកថ្ងៃទី​១២ មីនា ២០១៤ ​។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា ​សាកសពបុរសខាងលើ​ បានត្រូវជនជាតិខ្មែរ​អ៊ិស្លាមប្រទះឃើញ​នៅម៉ោង៣ទាបភ្លឺថ្ងៃពុធនេះ ​ប៉ុន្តែបានរុញច្រានបន្ត ​មិនដឹងជាអណ្តែត ​ឬ ទើរនៅកន្លែង​ណានោះទេ ។ ​

មកដល់ម៉ោង៩និង១០នាទី​ព្រឹកនេះដែរ ក្រុមគ្រួសារបាននឹងកំពុង​តាមរុករកនិងបានធ្វើ​រោងបុណ្យត្រៀម​រួចរាល់​អស់ហើយ ​រង់ចំាតែសាកសព​មកដល់ប៉ុណ្ណោះ ។

គួររំលឹកថា​ បុរស​ម្នាក់​ដែល​គេ​អះ​អាង​ថា​​ មា​ន​វិបត្តិ​ស្នេហា​ ​ដោយ​ត្រូវ​ឪពុក​ម្តាយ​ក្មេក​​បំបែក​បំបាក់​ពី​ប្រពន្ធ​ជា​ទី​ស្រលាញ់​ ​បាន​ធ្វើ​ដំណើរ​មក​លោត​ទឹក​​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​​ ហើយ​លិច​បាត់​រក​សព​ពុំ​ឃើញ​ ​។ ការ​ធ្វើ​អត្ត​ឃាត​​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​ ​កាល​ពី​វេលា​ម៉ោង​១២​និង​១០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១​១​ ​មីនា ​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​ផ្នែក​ខាង​លិច​ ​ក្នុ​ង​សង្កាត់​​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ​ខណៈ​ពេល​ដែល​បុរស​​រូប​នោះ​ធ្វើ​ដំណើរ​​មក​ចូល​រួម​មង្គល​ការ​​មិត្ត​ភក្តិ​នៅ​ភ្នំពេញ​ ។

បុរស​ដែល​គិត​ខ្លី​មិន​អាច​​ប្រឈម​មុខ​នឹង​រឿង​រ៉ាវវ​ជីវិត​បាន​នេះ​ ​ឈ្មោះ​ចៅ​ ចិន្តា​ អាយុ​២៥​ឆ្នាំ​​ ជា​ជន​ជាតិ​ខ្មែរ​ ​ចូល​សាសនា​អ៊ិស្លាម​ ​មាន​ទី​​លំនៅ​ភូមិ​ត្រាស់​ ​ឃុំ​បល្ល័ង្គ​ ​ស្រុក​បារាយ​ណ៍​ ​​ខេត្តកំពង់​ធំ​ ។ តាម​មន្ត្រី​នគរ​បាល​អង្គ​ភាព​​ការ​ពារ​គោ​ល​ដៅ​ទី​៣​ ​ស្ពាន​ជ្រោយ​ចង្វា ​បាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​​ គេ​ឃើ​ញ​បុរស​ម្នាក់​នោះ​​ជិះ​ម៉ូតូ​អាយ​ខន​​មួយ​គ្រឿង​ ​ដោយ​មិត្ត​ភក្តិ​ជា​អ្នក​ឌុប​​ធ្វើ​ដំណើរ​ឡើង​​ស្ពាន​ជ្រោយ​ចង្វា ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​​ ។ នៅ​ពេល​ធ្វើ​ដំណើរ​​ជិត​ដល់​កណ្តាល​ស្ពាន​​ ស្រាប់​តែ​បុរស​រូប​នោះ​​ចុះ​ពី​លើ​ម៉ូតូ​រួច​រត់​ទៅ​​តោង​បង្កាន់​ដៃ​ស្ពាន​​លោត​ចុះ​ទៅ​ក្នុង​ទន្លេ​​ ហើយ​លិច​​បាត់​តែ​ម្តង ។ បន្ទាប់​ពី​មិត្ត​ភក្តិ​លោត​ទឹក​​ បុរស​ដែល​ឌុប​ក៏​បាន​​ជិះ​ម៉ូតូ​ទៅ​បាត់​​ ហើយ​ប្រាប់​បង​ប្អូន​​របស់​បុរស​មាន​វិបត្តិ​នោះ​​ និង​មក​ប្តឹង​នគរ​បាល​​ការ​ពារ​ស្ពាន​ជ្រោយ​ចង្វា ​ទើប​ធ្វើ​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​ឡើង​ ​។ បើ​តាម​មន្ត្រី​នគរ​បាល​ការ​ពារ​​ស្ពាន​ជ្រោយ​ចង្វា​ឱ្យ​ដឹង​តាម​ការ​រៀប​រាប់​​ប្រាប់​របស់​ឪពុក​បុរស​​ដែល​លោត​ទឹក​នេះ​​ថា​ មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​កូន​ប្រុ​ស​គាត់​មិន​ចង់​រស់​នៅ​ ​ដោយ​សារ​តែ​​មាន​វិបត្តិ​ស្នេហា​​តូច​ចិត្ត​ខ្លួន​ឯង​ ដែល​ឪពុក​ម្តាយ​​​ក្មេក​​បំបែក​បំបាក់​បង្ខំ​ឱ្យ​​ប្រពន្ធ​លែង​លះ​​​ ជា​ហេតុ​ធ្វើ​ឱ្យ​គិត​ខ្លី​​ក៏​មក​លោត​ទឹក​​សម្លាប់​ខ្លួន​តែ​ម្តង ។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ទៀត​ថា ​បុរស​មាន​វិបត្តិ​នេះ​​បាន​ស្រលាញ់​ស្ត្រី​ម្នាក់​ឈ្មោះ​ ​ម៉ា​រី​យ៉ា អាយុ​២២​ឆ្នាំ​ ​ជា​ខ្មែរ​អ៊ិ​ស្លាម​ដែល​មាន​ជីវ​ភាព​ធូរ​ធារ​​ ។ ដោយ​សារ​តែ​ក្តី​​ស្រលាញ់​​ធ្វើ​ឱ្យ​​បុរស​នោះ​​សុខ​ចិត្ត​ចូល​សាសនា​អ៊ិ​ស្លាម​ ហើយ​ចូល​ដណ្តឹង​​ក្រមុំ​អ៊ិ​ស្លាម​ធ្វើ​ជា​​ប្រពន្ធ​តាំង​ពី​ដើម​ឆ្នាំ​​២០១៣​មក​ម៉្លេះ​ ​។ ទោះ​បី​ជា​យ៉ាង​ណា​ ​ចំណង​ស្នេហ៍​នេះ​មិន​បាន​​ធ្វើ​ឱ្យ​២​នាក់​ប្តី​-ប្រពន្ធ​​នេះ​រស់​នៅ​ជាមួយ​គ្នា​​បាន​សេច​ក្តី​សុខ​ឡើយ​ ​ដោយ​ក្រុម​គ្រួសារ​​ឪពុក​ម្តាយ​ខាង​ស្រី​​មិន​ពេញ​ចិត្ត​ក៏​បំបែក​បំបាក់​​ ហើយ​បាន​បង្ខំ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​​សុំ​លែង​លះ​រយៈ​ពេល​​៦​ខែ​មក​ហើយ​ ។

តាម​ព័ត៌​មាន​​ឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​លែង​លះ​គ្នា​ ​ធ្វើ​ឱ្យ​បុរស​រូប​នេះ​រស់​នៅ​​ដោយ​ក្តី​អស់​សង្ឃឹម​ ​ហើយ​បាន​ប្រាប់​បង​ប្អូន​ថា​ ​មិន​ចង់​រស់​​ឡើយ​ ​។ ទោះ​បី​ជា​យ៉ាង​ណា​ ​ពួក​គេ​ទាំង​២​នាក់​​នៅ​តែ​មាន​ទំនាក់​ទំនង​គ្នា​តាម​ទូរ​ស័ព្ទ​ ​។ នៅ​ថ្ងៃ​ទី​៨ មីនា​ បុរស​រូប​នេះ​បាន​ធ្វើ​​ដំណើរ​មក​ពី​ខេត្ត​កំពង់​ធំ​ ​ដើម្បី​ចូល​រួម​មង្គល​ការ​​មិត្ត​ភក្តិ​នៅ​ភ្នំពេញ​​ ដែល​បាន​ចូល​រោង​​នៅ​ថ្ងៃ​ទី​៩ មីនា ​។ លុះ​នៅ​យប់​ថ្ងៃ​ទី​១០​ ​មីនា​ ​បុរសមាន​វិបត្តិ​រូប​នេះ​​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ផឹក​​ស៊ីជាមួយ​មិត្ត​​ភក្តិ​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​ ​រហូត​ដល់​យប់​ជ្រៅ​ក៏​ឱ្យ​មិត្ត​ភក្តិ​​ឌុប​ទៅ​ព្រែក​លៀប​​ តែ​ពេល​ឆ្លង​កាត់​ស្ពាន​​ជ្រោយ​ចង្វា​ក៏​លោត​​​ទឹក​សម្លាប់​ខ្លួន​ ​ហើយ​លិច​បាត់​រក​សព​​ពុំ​ឃើញ​ ។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា ​ចាប់តំាងព្រឹក​ថ្ងៃ​ទី​១១​​ មីនា រហូតមកដល់ព្រឹកថ្ងៃទី១២មីនានេះ ​ឪពុក​ម្តាយ​បង​ប្អូន​​បាន​ធ្វើ​ដំណើរ​ទៅ​ទាក់​ទង​​ជាមួយ​មន្ត្រី​នគរ​បាល​​យាម​ស្ពាន​ជ្រោយ​ចង្វា ​និង​បាន​ជួល​ទូក​ខ្មែរ​អ៊ិស្លាម​ ​ដើម្បី​ស្វែង​រក​សព​​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ។​ សូម​បញ្ជាក់​ថា ​ដើម​ឆ្នាំ​២០១៤​នេះ​ ​តាម​ការ​កត់​ត្រា​របស់​សមត្ថ​កិច្ច​​ការ​ពារ​ស្ពាន​និយាយ​ថា​ នេះ​ជា​លើក​ទី​៥​ហើយ​​ ដែល​លោត​ទឹក​ទន្លេ​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា ៕