ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​មិន​ឃុំខ្លួន​ព្រោះ​បណ្ដឹង​ចោទប្រកាន់​គ្មាន​ភស្ដុ​តាង នាង​ប្ដឹង​វិញ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដែល​ត្រូវ អាជីវករ​នៅ​ផ្សារ​អូរ​ឫស្សី​ប្ដឹង​ចោទប្រកាន់ ពី​បទ​លួច​ប្រាក់​២.៥០០​ដុល្លារ និង​១​លានរៀល ខណៈ​នាង​ទៅ​រក​ទិញ​ម៉ាស៊ីនទឹកក្រឡុក​នោះ​តុលាការ​សំរេច​មិន​ឃុំខ្លួន​ទេ ដោយ​សំអាង​លើ​ពាក្យបណ្ដឹង​គ្មាន​ភស្ដុ​តាងគ្រប់គ្រាន់​។ ផ្ទុយ​ទៅ​វិញ​នារី​ដែល​រង​ការចោទប្រកាន់​នោះ​កំពុង​ស្វះ​ស្វែងរក​មេធាវី ប្ដឹង​តប​វិញ​ពី​ការ​បាត់បង់​ប្រាក់​៦៣​ដុល្លារ និង​ទូរស័ព្ទ​ដៃ​ស៊េរី N​៩៥ ចំនួន​១​គ្រឿង​ដោយ ចោទ​ថា ម្ចាស់​តូប​ខ្វេះ​យក

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដែល​ត្រូវ អាជីវករ​នៅ​ផ្សារ​អូរ​ឫស្សី​ប្ដឹង​ចោទប្រកាន់ ពី​បទ​លួច​ប្រាក់​២.៥០០​ដុល្លារ និង​១​លានរៀល ខណៈ​នាង​ទៅ​រក​ទិញ​ម៉ាស៊ីនទឹកក្រឡុក​នោះ​តុលាការ​សំរេច​មិន​ឃុំខ្លួន​ទេ ដោយ​សំអាង​លើ​ពាក្យបណ្ដឹង​គ្មាន​ភស្ដុ​តាងគ្រប់គ្រាន់​។ ផ្ទុយ​ទៅ​វិញ​នារី​ដែល​រង​ការចោទប្រកាន់​នោះ​កំពុង​ស្វះ​ស្វែងរក​មេធាវី ប្ដឹង​តប​វិញ​ពី​ការ​បាត់បង់​ប្រាក់​៦៣​ដុល្លារ និង​ទូរស័ព្ទ​ដៃ​ស៊េរី N​៩៥ ចំនួន​១​គ្រឿង​ដោយ ចោទ​ថា ម្ចាស់​តូប​ខ្វេះ​យក​មុន​ពេល​បញ្ជូន​ឱ្យសមត្ថកិច្ច ។ប្រភព​ព័ត៌មាន​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា លោក​អ៊ី សុខ​គ្រី ព្រះរាជអាជ្ញា​រងបាន​ដោះ​លែង​នារី​ឈ្មោះ​ចិ ជីវ៉ា អាយុ​២២​ឆ្នាំ ជា​អ្នកបំរើ​ភ្ញៀវ​នៅ​ភោជនីយដ្ឋាន​កាដូ​ឱ្យ មាន​សេរីភាព​វិញ បន្ទាប់​ពី​បាន​ចំណាយពេល ច្រើន​ម៉ោង​សាកសួរ​ផ្ទាល់មាត់​រក​មិនឃើញថា នាង​មាន​កំហុស​នោះ​។ ការ​ដោះ​លែងនោះ តុលាការ​ពិតជា​ផ្ដល់​យុត្ដិធម៌​សំរាប់​នាង ព្រោះ​នាង​គ្រាន់តែ​ទៅ​ឈរ​ក្បែរ​តូប​សំលឹង មើល​របស់​ដែល​នាង​ត្រូវ​ទិញ​ប៉ុណ្ណោះ ស្រាប់តែ​ត្រូវ​គេ​ចោទ​ថា លួច​លុយ​ពី​ក្នុង​កេស​តែម្ដង​។

ក្រោយ​ពី​តុលាការ​ដោះ​លែង​វិញ នាង​ចិ ជីវ៉ា បាន​ប្រាប់​សាច់ញាតិ​ថា នាង​នឹង​ស្វែងរក​មេធាវី​អង្គការ​ការពារ​ជន​ក្រីក្រ​អត់​យកប្រាក់​ដើម្បី​ជួយ​ធ្វើ​ពាក្យ​ប្ដឹង​អ្នកចោទ​នាង​វិញ​ពី​បទ​ចាប់ខ្លួន​នាង​ខ្វេះ​ហោប៉ៅ​យក​ប្រាក់​៦៣ដុល្លារ និង​២.៣០០​រៀល និង​ទូរស័ព្ទ​ដៃ​១គ្រឿង​។ លើស​ពី​នេះ នាង​មាន​គំរោង​ពឹង មេធាវី​ប្ដឹង​ពី​ការ​ឃាត់ខ្លួន​នាង​២​យប់​៣​ថ្ងៃ ធ្វើ​ឱ្យ​បាត់បង់​សេរីភាព និង​តំលៃ​ថ្លៃថ្នូរ​ជា ស្ដ្រី​ខ្មែរ​ផង​ដែរ ។ នាង​ចិ ជីវ៉ា ត្រូវ​ស្ដ្រី​ឈ្មោះ​តែ ផា​រី ចោទ ប្រកាន់​ពី​បទ​បើក​កេស​តូប​លួច​យក​ប្រាក់ ចំនួន​២.៥០០​ដុល្លារ និង​១​លាន​រៀល ។ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី ១៣ ឧសភា ស្ដ្រី​ឈ្មោះ​តែ ផា​រី មិន​បាន​នៅតូប​ទេ លុះ​ពេល​មក​ដល់​ស្រាប់តែ​ឃើញ ឈ្មោះ ចិ ជីវ៉ា បើក​កេស​តូប​យក​ប្រាក់​ក៏​ចាប់ខ្លួន​ប្រគល់​ឱ្យ​សន្ដិសុខ​ផ្សារ ប៉ុន្ដែ​ពេល​ចាប់ខ្លួន​នោះ​ប្រាក់​ដែល​ថា បាត់​ពី​កេស​ក្នុង​តូប​មិន មាន​ឃើញ​នៅ​នឹង​ខ្លួន​ជនសង្ស័យ​ទេ ហើយម្ចាស់​តូប​បាន​ចោទ​ថា​អាច​រំដោះ​ឱ្យ​បក្សពួក​យក​ទៅ​បាត់ ។
ចំណែក​នារី​ជាប់ចោទ​បាន​ឆ្លើយ​ប្រាប់ សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ខាងលើ​នាង​ពិត ជា​បាន​ទៅ​កាន់​ផ្សារ​អូរ​ឫស្សី​មែន​ក្នុង​គោលបំណង​រក​ទញ​ម៉ាស៊ីន​ទឹកក្រឡុក​។នារី​ជាប់ចោទ​និយាយ​ទៀត​ថា នាង​មិនមែន​ជា​ចោរ​ទេ ហើយ​ការ​ចោទប្រកាន់​បែបនេះ គឺ​ពិតជា​មិន​អាច​ទទួលយក​បាន​ឡើយ ។