ខេត្តកណ្តាល ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងនៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ទាំងស្រុងថា បន្ទាប់ពីមានការសំណូមពរដល់សម្ថតកិច្ចអោយជួយណែនាំដល់ក្រុមយុវជនដែលចូលចិត្តឡូឡា រាំរែក នៅតាមដងផ្លូវសាធារណះនៅសង្កាត់ព្រែកហូររួចមក លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានអោយមន្ត្រីចុះទៅណែនាំនិងធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពទាំងនេះទៀត ។

លោកអធិការក៏បានអោយពួកគាត់រាំមួយបទផងដែរនៅមុខសមត្ថកិច្ចដើម្បីអោយពួកគាត់ចាំថា៖ ( បើរាំនៅតាមផ្លូវសារធារណះ គឺត្រូវតែមករាំនៅប៉ុស្តិ៍ ) និងបានអញ្ជើញអាណាព្យាបាលមកធានាអប់រំកូនៗរបស់ពួកគាត់អោយ ត្រទ្បប់ទៅផ្ទះវិញនៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ៕




ចែករំលែកព័តមាននេះ