ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​​ជិត៣០​នាក់​បម្រុង​ឆ្លង​ដែន​ខុសច្បាប់ ត្រូវកម្លាំង​ការពារ​ព្រំ​ដែន​ឃាត់​​អប់​រំណែនាំ​ និង​ដឹក​​ជូន​ទៅផ្ទះវិញ

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ពលករ​ខ្មែរ​២៨​នាក់​បម្រុង​ឆ្លង​ដែន​ត្រូវ​បាន​កម្លាំង​ចម្រុះ​ការពារ​ព្រំ​ដែល​ឃាត់ខ្លួន​ធ្វើការ​អប់រំ​នៅ​ថ្ងៃ​​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥​ចំនុច​ភូមិ​ក្បាល​ទំនប់ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ​។ លោក​វរៈសេនីយ៍ឯក សួង សៅ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ពលករ​ខ្មែរ​២៨​នាក់​បម្រុង​ឆ្លង​ដែន​ត្រូវ​បាន​កម្លាំង​ចម្រុះ​ការពារ​ព្រំ​ដែល​ឃាត់ខ្លួន​ធ្វើការ​អប់រំ​នៅ​ថ្ងៃ​​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥​ចំនុច​ភូមិ​ក្បាល​ទំនប់ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ​។

លោក​វរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៨១៥​ប្រាប់​ថា​៖​នៅ​ពេល​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៥ សហការ​ជាមួយ​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ម៉ា​ឡៃ បាន​ចេញ​ល្បាត​ប្រ​ទៈ​ឃើញ​ពលករ​ខ្មែរ​ចំនួន​២៨​នាក់​ស្រី​១៥ នាក់​ដែល​បម្រុង​លួច​ឆ្លង​ដែន​ចូល​ក្នុង​ទឹកដី​ថៃដោយ​ខុសច្បាប់​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ឃាត់ខ្លួន​ពលករ​ខ្មែរ​ចំនួន​២៨​នាក់​បាន​នាំ​យក​សាកសួរ​នៅ​បញ្ជាការដ្ឋាន​នគរបាល​វរៈ​ការពារ​ព្រ​ដែន​គោក​លេខ​៨១៥ ដើម្បី​សាកសួរ​តាម​ចម្លើយ​សារភាព​ពួក​គាត់​មក​តាម​រយៈ​មេខ្យល់​ម្នាក់​តំលៃ​៥.០០០ បាត់​ទទួល​ជូន​ដល់​កន្លែងធ្វើការ​ទើប​អោយ​លុយ​គ្រប់​តែ​ពេល​នេះ​មិន​ទាន់​ដល់​ផង​ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន​។

លោក​វរៈសេនីយ៍ឯក សួង សៅ បាន​បញ្ជាក់​ថា​៖​ជា​ការ​ណែនាំ​ពលករ​ខ្មែរ​ហើយ​បាន​ធ្វើការ​អប់រំ​ណែនាំ​ហើយ​បាន​យក​រថយន្ត​សាលាខេត្ត​បន្ទាយ​មាន​ជ័យ​ដឹក​ជញ្ជូន​ដល់​លំនៅ​ដ្ឋា​ន ហើយ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​មេខ្យល់​ដើម្បី​អនុវត្តន៍​តាម​ច្បាប់​អោយ​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ