ខេត្តស្វាយរៀង ៖ រថយន្ត២គ្រឿង ត្រូវបានជនបរទេស១ក្រុម ដែលគេសង្ស័យជាជនជាតិវៀតណាម ឬជនជាតិចិន ដែលជិះតាមបណ្តោយផ្លូវជាតិលេខ១ ពីកើតទៅលិច ។ លុះមកដល់ចំណុចខាងកើតផ្សារប្រសូត្រ ស្រាប់តែបន្ថយល្បឿន រួចបើកចូលចតនៅលើចិញ្ចើមផ្លូវ ហើយក៏នាំគ្នាចុះពីលើរថយន្ត១គ្រឿងឡើងទៅជិះរថយន្ត១គ្រឿងទៀត បើកចេញទៅយ៉ាងប្រញាប់ប្រញាល់ បានទុករថយន្ត១គ្រឿងចោល ដោយមិនទាំងពន្លត់ម៉ាស៊ីនផង មិនដឹងថាមានរឿងអ្វីទេ គេចលឿនណាស់ ។

ក្រោយពីប្រជាពលរដ្ឋប្រទះឃើញស្ថានភាពគួរឱ្យសង្ស័យ ជុំវិញការប្លុងរថយន្ត១គ្រឿងចោល តាមបណ្តោយផ្លូវជាតិលេខ១ បែបនេះក៏បានរាយការណ៍មកសមត្ថកិច្ចដើម្បីចុះពិនិត្យ ។ មត្ថកិច្ចក៏បានរកឃើញអាវុធខ្លីមិនស្គាល់ម៉ាក១ដើមនៅក្នុងរថយន្តផងដែរ ។
ករណីជនបរទេសយករថយន្តមកផ្លុងចោលនេះ បានកើតឡើងនៅវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ខណៈមានការភ្ញាក់ផ្អើលពីការប្លុងរថយន្តចោល១គ្រឿងបែបនេះ ក៏ស្រាប់តែគេទទួលបានព័ត៌មានថា រថយន្ត១គ្រឿងទៀតក៏បានបើកយកទៅចតចោលនៅតាមបណ្តោយផ្លូវជាតិលេខ១ ខាងលិចស្ពានប្រសូត ស្ថិតក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលចតចោលម៉ាកកាមរីបាឡែន ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2W-7889 ចតទុកចោលស្ថិតនៅក្នុងភូមិប្រសូត១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប និងរថយន្តមួយគ្រឿងទៀតម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2Y-9742 ត្រូវប្លុងចោលនៅខាងលិចគល់ស្ពានប្រសូត ស្ថិតក្នុងភូមិទួលអង្គប់ ឃុំសំបូរ ស្រុកស្វាយទាប ។
ជុំវិញករណីនេះ ពុំទាន់ដឹងថាជាករណីអ្វីនោះទេ ពីព្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ យ៉ាងសកម្មនៅឡើយ ។ តែមានការសង្ស័យជំហានដំបូងថាជាករណីចាប់ជំរិតហើយមើលទៅ ដោយសារជនសង្ស័យមានប្រើប្រាស់អាវុធ ហើយត្រូវប្តូររថយន្កជាបន្តបន្ទាប់ទៀតដើម្បីបង្វែងដាននិងគេចខ្លួន ៕

ចែករំលែកព័តមាននេះ