ទីក្រុងប៊ែរឡាំង ៖ (Reuters)-សេដ្ឋវិទូជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិមើលឃើញពីហារនិភ័យបរិត្តផរណា ជាពិសេសនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ នេះបើយោងតាមការសែតអាល្លឺម៉ង់ Handelsblatt រាយការណ៍កាលពីថ្ងៃចន្ទ ។ លោកអូលីវីយេ ប្លែនឆាដ ត្រូវបានកាសែតដកស្រង់សម្តីដោយបានថ្លែងថា ហានិភ័យបរិត្តផរណា ជាពិសេសនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ មុខតែនឹងកើតមាន ។ អតិផរណាកំពុងកើតមាន០,៨%នៅក្នុងប្លុកប្រទេសចាយប្រាក់រួមគ្នា ពោលគឺទាបជាងទិសដៅរបស់ធនាគារកណ្តាលអឺរ៉ុបដែលបានកំណត់ចំនួន២%។ កាលពីសប្តាហ៍មុនប្រធានធនាគារកណ្តាលអឺរ៉ុបលោកម៉ារីយ៉ូ ដ្រែកហ៊ី ថ្លែងថា ដរាបណាវាស្ថិតនៅកម្រិតទាបបែបនេះ នោះវានឹងមិនងាយថយត្រឡប់ទៅរកទិសដៅវិញទេ ។
លោកប្លែនឆាដ និយាយថា បរិត្តផរណានៅក្នុងបណ្តាប្រទេសជាច្រើនដូចជា អេស្បា៉ញ និងព័រទុយហ្គាល់ គឺជាកាំបិតមុខពីរ ម្ខាងនឹងពង្រឹងការប្រកួតប្រជែងរបស់គេ ហើយជួយនាំចេញ ប៉ុន្តែម្ខាងទៀតនឹងបង្កើនអត្រាការប្រាក់ និងតម្លៃពិតនៃបំណុល ហេតុដូច្នេះវានឹងកាត់បន្ថយតម្រូវការក្នុងស្រុក ។ លោកថា មានគ្រោះថ្នាក់មួយគឺ ឥទ្ធិពលទីពីរនឹងលុបលើឥទ្ធិពលទីមួយ ហើយនាំទៅដល់ការធ្លាក់ចុះទិន្នផលសេដ្ឋកិច្ច និងបរិត្តផរណាបន្ថែម ៕
ចែករំលែកព័តមាននេះ