ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់អ្នកលេងល្បែង១៨នាក់ដោះលែងអស់នៅសល់ម្ចាស់ផ្ទះម្នាក់ដាក់ពន្ធនាគារ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមអ្នកលេងល្បែងស៊ីសង​ចំនួន១៨​នាក់​កាលពីថ្ងៃ​ទី១១​មិនា​ត្រូវបានដោះ​លែង​ឲ្យមានសេរីភាព​​វិញ​១៧​នាក់​នៅសល់ម្នាក់ជាម្ចាស់ផ្ទះ​តំណាងអយ្យការនឹ​ងអាចធ្វើការចោទប្រកាន់បញ្ជួន​​ទៅចៅ​ក្រមស៊ើបសួរសម្រេចឃុំខ្លួន ដាក់ពន្ធនា គារជាបណ្តោះអាសន្នពីបទបើកកន្លែងលេងល្បែងស៊ីសងដោយខុសច្បាប់ ។​

រាជធានី​ភ្នំពេញ ៖ ក្រុមអ្នកលេងល្បែងស៊ីសង​ចំនួន១៨​នាក់​កាលពីថ្ងៃ​ទី១១​មិនា​ត្រូវបានដោះ​លែង​ឲ្យមានសេរីភាព​​វិញ​១៧​នាក់​នៅសល់ម្នាក់ជាម្ចាស់ផ្ទះ​តំណាងអយ្យការនឹ​ងអាចធ្វើការចោទប្រកាន់បញ្ជួន​​ទៅចៅ​ក្រមស៊ើបសួរសម្រេចឃុំខ្លួន ដាក់ពន្ធនា គារជាបណ្តោះអាស​​ន្នពីបទបើកកន្លែងលេង​ល្បែងស៊ីសងដោយខុសច្បាប់ ។​ស្រ្តីជាប់ពាក់ពន្ធបើកកន្លែង​លេង​​ល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​​​ដែលអាចឲ្យ​មានការឃុំខ្លួ​​ននោះឈ្មោះអ៊ីម គីម​ហៅ ម៉ី អាយុ ៣៨​ឆ្នាំ​មានទីលំ​នៅ​ផ្ទះលេខ​២៨ ផ្លូវលេខ១២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជយ័ រាជធានី ភិ្នពេញ ។ គួរបញ្ជាក់ថា កាល​ពីព្រលប់ថ្ងៃទី១០មិនា២០១៤ សមត្តកិច្ចនគរបាលការិយាលយ័ព្រហ្មទណ្ឌកម្រិត​​ស្រាលរាជ​​ធានីភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូ​ល​​ដ្ឋាន​ដោយមានការសម្របសម្រួលពីសំណាក់​​ស្ថាបន័អយ្យការអមសាលាដំបូង​​ បានឆក់បង្រ្កាប​ទីតាំ​ងលេង​ល្បែង​ស៊ីសងខុសច្បាប់១កន្លែង​នៅអាសយ័ដ្ឋាន​ខាងលើ ហើយបានធ្វើឃាត់ខ្លួន​មនុស្ស​១៨​នាក់​ភាគច្រើនជាស្រ្តី ក្នុ​ង​នោះ​មានម្នា​ក់ជាម្ចាស់ផ្ទះ នឹងជាអ្នកបើកឲ្យលេងល្បែងស៊ីសង(បៀរទឹកក្រហម)ដុះស្លែ​ព្រម ទាំងដក​ហូតវត្ថុង​បៀរជា​ច្រើនហូរ​។​ក្រោយពីឃាត់ខ្លួនមនុស្សទាំង១៨នាក់ត្រូវ បានសមត្តកិច្ចនាំទៅកាន់ការិយាលយ័​​នគរបាល​​​។ បន្ទាប់ពី​សាក​សួរទៅឃើញថាមាន មនុស្ស៥នាក់មិនពាក់ពន្ធនឹងលេងល្បែងស៊ីសងនោះទេ​សមត្តកិច្ចក៏អនុញ្ញាតិឲ្យ​វិលទៅផ្ទះវិញ នៅសល់១៣នាក់បាន​កសាងសំណុំរឿងបញ្ជួនទៅឲ្យអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការ​។ ល្ងាចថ្ងៃទី១១មិនា ២០១៤ ព្រះរាជអាជ្ញារងម្នាក់​កាន់សំណុំរឿងនេះបានធ្វើការសាកសួរតាមនិតិវិធី​ក្រោយពីសាកសួរលោកព្រះរា​ជអាជ្ញារងរូបនោះ​យល់ឃើញថា មនុស្ស​១២នាក់គ្រាន់តែជាអ្នកលេងធម្មតាក៏​មិន​បានធ្វើការចោទប្រកាន់ទេ​ថែមទាំងយល់​ព្រមឲ្យវិល​ទៅ​ផ្ទះវិញ​អស់ទៅ ។ ដោ​យឡែកនៅសល់ម្ចាស់ផ្ទះម្នាក់មានឈ្មោះអ៊ីម គីម ហៅ ម៉ី លោកព្រះរាជអាជ្ញារង​បានផ្ញើទុក​នៅ​សមត្តកិច្ចសិន ដោយវេលាល្ងាចផុតម៉ោងការងារមន្រ្តីរាជការត្រូវសម្រាក តែតម្រូវឲ្យសមត្តកិច្ចនាំខ្លួន​ស្ត្រីរូបនោះ​យក​ទៅ​សាកសួរ​នៅព្រឹក​ថ្ងៃ១២មិនា២០១៤នេះម្តងទៀត ។ តែទោះជាយ៉ាងណាស្រ្តីម្ចាស់ផ្ទះដែលបើកកន្លងឲ្យ គេលេង​ល្បែងស៊ីសង​ដោយខុសច្បាប់នេះមិនអាចគេចផុតពីការចោប្រកាន់នឹង ដាក់ជួនទៅចៅក្រមស៊ើបសួរ​ដើម្បីសម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះឡើយ ។