ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ឆ្នាំ​២០១៤នេះ ជំងឺគ្រុន​ឈាម​មានការ​ថយ​ចុះ​ជាង​ឆ្នាំមុន​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញ​បានអះអាងថា ក្នុង៩សប្តាហ៍​ ដើមឆ្នាំ២០១៤​នេះ ជំងឺគ្រុនឈាម​បាន​កើត​មាន​ចំនួន១២៦ករណី ក្នុងនោះ​ម្នាក់ស្លាប់ ។ អត្រា​ខាងលើនេះ បើប្រៀបធៀបរយៈ​ពេលដូចគ្នា ឆ្នាំ២០១៣ ដែលមានអ្នកឈឺ​ចំនួន១០១៣​នាក់ ស្លាប់៤​នាក់​ ថយ​ចុះ៩ដង ។

លោកច ម៉េងចួ នាយក​មជ្ឈមណ្ឌលជាតិប្រយុទ្ធ និងជំងឺគ្រុនចាញ់បារ៉ា​ស៊ីតសាស្ត្រ បាណ​នសាស្ត្រមានប្រសាសន៍ថា ឆ្នាំនេះជំងឺ​គ្រុន​ឈាម​មានការថយចុះគួឱ្យ​កត់សម្គាល់ ។ លោកបញ្ជាក់ថា​ ខេត្តដែលមានអត្រា​ឈឺខ្ពស់ជាង​គេ​ រួមមាន​ខេត្តកណ្តាល​មាន​ករណី​ឈឺ​រហូត​ដល់​១០៤នាក់​, ភ្នំពេញ១៥២នាក់ និងខេត្តសៀមរាប​២៤៤នាក់ ។

តាមការអះអាងរ​បស់លោក ច ម៉េងចួ អត្រា​ថយចុះនៃជំងឺគ្រុនឈាម និងការស្លាប់ដោយជំងឺ​គ្រុន​ឈាម​នោះ​គឺមកពីមូលហេតុ​២យ៉ាង​ ទី១-មាតា បិតា រួមទាំងអ្នកអាណាព្យាបាល​ កាន់តែយល់ច្បាស់អំពីវិធាន​ការការពារ កុំឱ្យ​កើតមានជំងឺគ្រុនឈាម រួមទាំង​ការរួស​រាន់​បញ្ជូន​អ្នកជំងឺទៅព្យាបាលនៅម​ន្ទីរពេទ្យរដ្ឋ​បានទាន់ពេលវេលា ។ ទី២-ការកើតឡើងនៃ​គុណភាព សេវាសុខាភិបាលរដ្ឋ ។